រាជធានីភ្នំពេញ ៖ ភេសជ្ជៈប៉ូវកម្លាំងលំដាប់ថ្នាក់លេខ១ នៅប្រទេសកូរ៉េ និងកម្ពុជា បាកាសបានធ្វើការផ្លាស់ប្ដូរនូវរូបរាង និងស្លាកសញ្ញាថ្មីពីភាសាអង់គ្លេស មកជាភាសាកូរ៉េ ដើម្បីបង្ហាញភាពរឹងមាំរបស់ខ្លួន ។ ការផ្លាស់ប្តូររូបរាង និងស្លាកសញ្ញាថ្មីរបស់បាកាសនេះ គឺត្រូវបានបង្ហាញឡើងក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃទី៥ មេសា ២០១២នេះ ក្នុងគោលបំណងដាក់បង្ហាញនូវការរចនាថ្មីនៃស្លាកសញ្ញាបាកាសនៅលើសំបកកំប៉ុងភេសជ្ជៈបាកាស ។
សន្និសីទកាសែតនេះ ផ្ដល់កិត្តិយសចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុនបាកាសដោយផ្ទាល់រួមមាន លោកតុង ផាក ប្រធានគ្រប់គ្រងតំបន់សាខាប្រទេសកម្ពុជា លោកសុខ សំណាង នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈបាកាសនៅកម្ពុជាលោកសាម បុលី ប្រធានគ្រប់គ្រងទូទៅ ។ ថ្លែងក្នុងសន្និសីទកាសែតនាឱកាសនោះ លោកតុង ផាក ប្រធានគ្រប់គ្រងតំបន់សាខាប្រទេសកម្ពុជាបានមានប្រសាស៍ថា ចាប់តាំងពីផលិតផលបាកាសបានឈានជើងចូលមកដល់ទីផ្សារប្រទេសកម្ពុជាផលិតផលនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងរយៈពេលប្រមាណពីរឆ្នាំចុងក្រោយនេះ ។
លោកបន្តថា ការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា គឺជាកំលាំងមួយដែលជួយជំរុញឱ្យយើងខ្ញុំមានទឹកចិត្តកាន់តែខ្លាំងក្លាក្នុងការអភិវឌ្ឍខ្លួន ដើម្បីបំពេញនូវតម្រូវការទីផ្សារ ហើយជាពិសេសជាងនេះទៅទៀត យើងបានរចនាកំប៉ុងថ្មីដែលមានរូបរាងកាន់តែស្រស់ស្អាតជាងមុន ដោយបានរំលេចចេញនូវអក្សរបាកាសជាភាសាកូរ៉េ តែរក្សាគុណភាពផលិផលឱ្យនៅដដែល ៕
ចែករំលែកព័តមាននេះ