​ម៉ូតូ​ពី​រ​គ្រឿង​​បើក​លឿន​ដូច​ហោះបុក​គ្នា​របួស​ធ្ងន់​៣​នាក់ ស្រាល​​ម្នាក់​


រាជធានីភ្នំពេញ ៖ ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ បុក​គ្នា​ជាមួយ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​របួសធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ មេ​សា នៅ​ខាងជើង​ស្ពាន​ជ្រោយចង្វា ទល់មុខ​មណ្ឌល​សុខភាព​ដូន​ពេញ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ចេញពី​ធ្វើការ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ បើក​ពី​ជើង​ទៅ​ត្បូង ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា ហើយ​បើក​លឿន​ដូច​គ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​បណ្ដាល​ឱ្យ​ដួល​របួស​ធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់។ ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​ម៉ូតូ​ស្មា​ស់រង​របួសស្រាល​ម្នាក់​ហើយ​​ព្យា​យាម​បើក​ម៉ូតូ​រត់គេច តែ​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​ចាប់​យក​មក​កន្លែង​កើតហេតុ​វិញ។ ឯជន​រង​គ្រោះ​​ខាងម៉ូតូឌ្រីម​របួសធ្ងន់​ទាំង​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​រង​ការ​ខូចខាត​តិច​តួច​ បន្ទាប់​មក​មាន​តំណាង​ទាំង​សងខាង​ចេញ​មក​ធ្វើការ​ដោះស្រាយ​ចរចា​គ្នា​នៅ​កន្លែង​កើត​ហេតុ​​រាប់​ម៉ោង​មិន​ត្រូវ​គ្នា ទើបនគរបាល​​ប៉ុស្ដិ៍​ស្រះ​ចក​ធ្វើ​ការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​​ទៅ​​រក្សា​ទុក​នៅ​​អធិការ​ខណ្ឌដូនពេញ​ដើម្បី​​ធ្វើ​ការ​​ដោះ​ស្រាយ​​បន្ដ​ទៀត ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ