ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ភេរវកម្ម​​​នៅ​នីហ្សេរីយ៉ា​​ស្លា.ប់​20នាក់

12 ឆ្នាំ មុន

មនុស្ស​​២០​នាក់​​​​បានត្រូវ​​ស្លា.ប់​​​ហើយ​ជាច្រើន​នាក់​ទៀត​​ត្រូវ​របួស​​កាលពី​​ថ្ងៃទី​​៨មេសា​​ ដោយ​សារ​ការ​វាយ​ប្រហារ​ភេរវកម្ម​ប្រើ​ប្រាស់​​គ្រាប់​បែក​​​២នៅ​ជិត​ព្រះវិហារ​កាតូលិក កាឌូណា ភាគ​ខាង​ជើង​នីហ្សេរីយ៉ា​និងនៅទីក្រុងចូស ភាគ​​កណ្តាល​​​​ប្រទេស​​​ដែល​តែង​កើត​មាន​ការ​វាយ​ប្រហារ​​ជា​ញឹក​ញាប់​​របស់​ពួក​អ៊ិស្លាម​​ប្រដាប់​អាវុធ ។​អ្នក​ទទួល​

មនុស្ស​​២០​នាក់​​​​បានត្រូវ​​ស្លាប់​​​ហើយ​ជាច្រើន​នាក់​ទៀត​​ត្រូវ​របួស​​កាលពី​​ថ្ងៃទី​​៨មេសា​​ ដោយ​សារ​ការ​វាយ​ប្រហារ​ភេរវកម្ម​ប្រើ​ប្រាស់​​គ្រាប់​បែក​​​២នៅ​ជិត​ព្រះវិហារ​កាតូលិក កាឌូណា ភាគ​ខាង​ជើង​នីហ្សេរីយ៉ា​និងនៅទីក្រុងចូស ភាគ​​កណ្តាល​​​​ប្រទេស​​​ដែល​តែង​កើត​មាន​ការ​វាយ​ប្រហារ​​ជា​ញឹក​ញាប់​​របស់​ពួក​អ៊ិស្លាម​​ប្រដាប់​អាវុធ ។​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​របស់​ក្រុមអ្នក​​ជួយ​សង្គ្រោះ​​និយាយ​ថា ពេល​នេះ​​ចំនួន​អ្នក​ស្លាប់​មាន​២០​នាក់​ក្នុង​ការផ្ទុះ​​ទាំង២នោះ ។ គ្រាប់​បែក​​​លាក់​ក្នុង​រថយន្ត​​​២គ្រឿង​​​​បាន​ផ្ទុះ​​នៅ​​មុខព្រះ​វិហារ​​។ ​ជន​​រងគ្រោះ​​​ភាគ​ច្រើនជា​អ្នក​រត់​ម៉ូតូ​ឌុប។​

ប៉ុន្មាន​​ម៉ោង​ក្រោយមក​គ្រាប់​បែក​មួយ​គ្រាប់​បាន​​​ផ្ទុះ​ក្នុង​​​ទីក្រុង​​ចូសបណ្តាល​ឱ្យ​មនុស្ស​ត្រូវ​របួស​​ច្រើននាក់​​ ។  ការវាយ​​ប្រហារ​​ទាំងនេះពុំ​​​​ទាន់​មាន​​ក្រុមណា​​​ប្រកាស​ទទួលខុស​ត្រូវ​​នៅ​ឡើយ​ ។ ក៏ប៉ុន្តែ​​ក្រុមអ៊ិស្លាម​បូកូហារ៉ាម ជាអ្នក​​ធ្លាប់​ធ្វើ​ការ​វាយ​ប្រហារ​នានា​ប្រឆាំង​បណ្តា​ព្រះ​​វិហារ​​កាតូលិក​ ។ ការវាយ​ប្រហារ​​យ៉ាង​​បង្ហូរ​ឈាម​​​ប្រឆាំង​ព្រះវិហារ​​កាតូ​លិក​​មួយជិត​រដ្ឋធានី​​​​អាប៊ូហ្សា​​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​៤៤​នាក់ ៕