​សិស្ស​អាយុ​១៦​ឆ្នាំម្នាក់ ​ត្រូវ​ព្រាន​អប្រិយ​លួង​លោម​យក​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​​មួយ​យប់​​មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវតី​​ម្នាក់​ត្រូវ​ប្រុស​អប្រិយ​​ឌុប​ចេញពី​ផ្ទះ​បាត់​រហូត​​ពេល​នេះ​​មិន​ទាន់​ដឹង​ថា ​នាង​ទៅ​ជា​​យ៉ាងណា​នោះ​ទេ ​​។ នេះ​បើ​​តាម​សម្តី​​លោក​វរ​សេនីយ៍​ត្រី យ៉ត រ៉ាយ អធិ​ការ​នគរបាល​​ស្រុក​ថ្ម​ពួក​បាន​បញ្ជាក់​ប្រាប់​​កោះ​សន្តិ​ភាព​កាលពី​​ព្រឹក​ថ្ងៃទី​​៥ មេសា ២០១២ ​នេះ ។

​ប្រភពព័ត៌​មាន​​ដដែល​បាន​​ឱ្យ​ដឹង​​ថា តាម​សម្តីរបស់​ស្ត្រី​ជា​ម្តាយ​យុវ​សិស្ស​​រង​គ្រោះ​​បាន​និយាយ​​ប្រាប់​សមត្ថកិច្ច​​កាលពី​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​​​ថ្ងៃទី​៤ មេសា ២០១២ ​កន្លង​មក​នេះ ថា កូន​​ស្រី​របស់​គាត់​​ដែល​បាត់​ខ្លួន​​ឈ្មោះ​ រ.ស.ថ.វ ​អាយុ​១៦​​ឆ្នាំ ​ជា​សិស្ស​រៀន​​នៅវិទ្យា​ល័យ​​ថ្ម​ពួក ។ ​ស្ត្រី​រូប​នោះ​​បាន​​រៀប​រាប់​បន្ត​ថា នៅ​​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​២​មេសា ​២០១២ ​ខណៈ​​រូប​គាត់​ និង​ប្តី​មិន​នៅ​ផ្ទះ​មាន​បុរស​​ម្នាក់​​ឈ្មោះ​​ប្រាក់ ប៊ុន​យ៉ត អាយុ​២៨​ឆ្នាំ ​នៅឃុំ​​បន្ទាយ​ឆ្មារ ​បាន​ជិះ​ម៉ូតូ​​មក​លួង​លោម​កូន​ស្រី​របស់​គាត់​​ថា នាំ​នាង​​ជិះ​ម៉ូតូ​​ដើរ​លេង​​ ស្រាប់តែ​​បាត់​មួយយប់ ។ លុះ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៣ មេសា ២០១២ ​កូន​ស្រី​របស់​គាត់​​ទូរស័ព្ទ​​មក​ប្រាប់​គាត់​ថា ​នាង​​ត្រូវ​បាន​​ឈ្មោះ​ប្រាក់ ប៊ុន​​យ៉ត ​និយាយ​លួង​លោម​ដឹក​ដើរ​លេង​ ហើយ​បែរ​ជា​នាំ​នាង​មក​ដេក​ផ្ទះ​សំណាក់​​នៅ​ក្រុង​សិរី​សោភ័ណ ​ធ្វើ​សកម្ម​ភាព​​រំលោភ​​សេព​សន្ថវៈ​​​បាន​សម្រេច​​រួច​ទុក​នាង​ចោល ហើយ​​ជិះ​ម៉ូតូ​​ទៅ​ណា​បាត់​ ​បន្ទាប់​មក​​ក៏​បិទ​​ទូស័ព្ទ​​។ រហូត​មក​ដល់​​ពេល​នេះ​នៅ​​មិន​ទាន់​ឃើញ​នាង​វិល​​ត្រឡប់​​មក​ផ្ទះវិញ​​ឡើយ ។

​លោក​អធិ​ការ​នគរបាល​ស្រុក​​ថ្ម​ពួក ​បាន​បញ្ជាក​់​ប្រាប់ថា ​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​រងគ្រោះ និង​ជន​ប្រព្រឹត្ត​​ល្មើស​ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​​៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ