បោះពុម្ពលុយថ្មីមិនមែនរដ្ឋអស់លុយ ! សម្តេចធិបតី បង្ហាញការពិតពីក្រោយការចេញក្រដាសប្រាក់៥ម៉ឺន និង១០ម៉ឺនរៀល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការបោះពុម្ភក្រដាសប្រាក់១០ម៉ឺន និង៥ម៉ឺនថ្មី ដើម្បីសោភ័ណ្ឌភាព សុវត្ថិភាព ការពារកុំឱ្យមានការក្លែងបន្លំ ក៏ជំនួសក្រដាសប្រាក់ចាស់ផងដែរ ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយក រដ្ឋមន្ត្រីបានលើកឡើងថា ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីសោភ័ណភាព-សុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី មានបង្កប់លក្ខណៈពិសេសដែលអាចផ្ទៀងផ្ទាត់បាន ។
សម្តេចធិបតី បន្តថា ការបញ្ចេញក្រដាស ប្រាក់ថ្មីទាំងពីរប្រទេស ១០ម៉ឺន និង៥ម៉ឺនរៀលនេះ ក៏ដើម្បីបំពេញបន្ថែមទៅលើក្រដាសប្រាក់ចាស់ៗដែលបានកិនកម្ទេចចោល ពីខែឧសភា ដល់ខែកញ្ញា មានចំនួនសរុប៤៣៥លានសន្លឹក ។

ជាមួយនឹងការនឹងការបោះពុម្ភក្រដាស ប្រាក់១០ម៉ឺន និង៥ម៉ឺនថ្មី ត្រូវបានសម្តេចធិបតី បានប្រកាសជាសាធារណថា រដ្ឋអត់មានអស់លុយទេ គឺមានលុយគ្រប់គ្រាន់ សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ មិនដូចការលើកឡើងរបស់បុគ្គលជ្រុលនិយមមួយចំនួន បានបំផុសចលនាអាក្រក់ថា រាជរដ្ឋាភិបាលពុំមានប្រាក់គ្រប់គ្រាន់ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ចឹងរឿងការបោះពុម្ភលុយថ្មីនេះគេធ្វើចរន្តហើយ មិនមែនទើបតែឥឡូវទេ ។ បានន័យថា ពេលមួយខែកិនចូល គេយក៩២លានសន្លឹកចូល គេបោះពុម្ភថ្មី បញ្ចេញ៩២លានបង្វិលចូលបង្វិលចេញ ។ អ៊ីចឹង រឿងការដោះដូរលុយនេះវាជាចរន្តទៅហើយ ។ អ្វីជាការពន្យល់នោះ គឺមានការយកទៅបន្លាចថា រដ្ឋយើងអស់លុយហើយ រដ្ឋយើងជិតរលំហើយ ពីណាមានលុយនៅធនាគារទៅដកឱ្យអស់ទៅ» ។ ចំពោះករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅក្រុមជ្រុលនិយមថា ប្រព័ន្ធធនាគារនៅកម្ពុជាដំណើរការជាធម្មតា ពុំមានបញ្ហាអ្វីឡើយ ។

ដូច្នេះប្រជាពលរដ្ឋកុំមានការព្រួយបារម្ភចំពោះការបោះពុម្ភក្រដាសប្រាក់រៀលថ្មីទាំងពីរប្រភេទនេះ ព្រោះរដ្ឋអត់មានអស់លុយនោះទេ ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ចំពោះការបញ្ចេញក្រដាសប្រាក់ថ្មីនេះ ក៏ជំនួសប្រាក់ចាស់ទាំងពីរប្រភេទដែលគិតមក ទល់ពេលនេះ មានអាយុកាលប្រមាណជាជាង១០ឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ