ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់បងប្អូនជីដូនមួយ នាំគ្នា​ទៅលេង​ទឹកអាង​អូរខៃដន ល.ង់ម្នាក់ បា.ត់ខ្លួនអស់១យប់ ទើបប្រទះឃើញអណ្តែត​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ក្មេងប្រុស​​ម្នាក់​​បាន​លង់ទឹក​អាង​អូរ​ខៃ​ដ​ន ​បាត់​ខ្លួន​រយៈពេល​១​យប់ ​ទើបប្រទះឃើញ​សព​​អណ្តែត​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ នៅចំណុចអាងទឹកអូរខៃដន ​ស្ថិត​ភូមិ​អូរ​ខៃ​ដ​ន សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ហួរ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​ បាន​ឱ្យដឹង​ថា​ មុនពេលកើតហេតុ ​មាន​យុវជន​៣​នាក់​នាំ​គ្នា​ចុះ​លេង​ទឹក​អាង​អូរ​ខៃ​ដ​ន​ខាងកើត​ បណ្តាលឱ្យ​​លង់ទឹក​ លិច​បាត់​ខ្លួន​១​នាក់ ហើយ​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​ បង្កការភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​កងកម្លាំង​បាន​ជួយ​អន្តរាគមន៍​រាវរក​តាំងពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ រហូត​ដល់​យប់​ តែ​រក​មិនឃើញ​​ឡើយ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​៖​លុះដល់​ព្រឹក​ឡើង​ចូល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ ​ទើប​ប្រជា​ការពារ​ភូមិ​ប្រ​ទះឃើញ​សាកសព​អ​ណ្តែ​ក​ទឹក​នៅ​ក្បែ​កន្លែង​លង់ទឹក​បាត់​ខ្លួន​ ហើយ​រាយការណ៍​ជូន​កម្លាំង​ជំនាញ​ចុះ​មក​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ​គឺ​ពិតជា​លង់ទឹក​ស្លាប់​ពិត​មែន ​នៅ​ពេល​ចុះ​លេង​ទឹកជា​មួយ​បងប្អូន​ជីដូនមួយ​ក្នុង​ចំណោម​៣​នាក់​ដោយ​ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​អោយ​នៅ​កណ្តាល​កាន់​ស្មា​បងប្អូន​ទាំង​សងខាង​ចុះ​លេង​ ដែល​ទឹក​​មាន​ជម្រៅ​ជិត​៣​ម៉ែត្រ ​បណ្តាលឱ្យ​​លង់ទឹក​បាត់ ​និង​២​នាក់​ទៀត​ចេះ​ហែល​រួច​ផុត​ពី​គ្រោះថ្នាក់​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​ហើយ​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​អោយ​បងប្អូន​ជី​ដូនមួយ​​ ដែល​ជាអ្នកមើលថែ​ ព្រោះ​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ៕