ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបន្តិចហើយ! តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ដើមខែ​តុលា ចេញ​ផ្លូវការ​ហើយ​

2 ម៉ោង មុន


រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​ត្រូវ​ដឹង​! តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ដែល​ក្រសួង​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​ប្រកាស​នៃ​ដើមខែ​តុលា​នេះ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០២៦ ។

ជាក់ស្តែង​ក្រសួងពាណិជ្ជកម្ម​បាន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា​នេះ​ថា ៖ ប្រេងសាំង​ធម្មតា ត្រូវ​លក់​តម្លៃ ៥១៥០ រៀល​/​លី​ត្រ និង​ប្រេងម៉ាស៊ូត​ត្រូវ​លក់​៥ ៦៥០ រៀល​/​លី​ត្រ ។

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នេះ ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ និង​ប្រកាស​ជា​ទៀងទាត់​រៀង​រាល់​១០ ថ្ងៃ​ម្តង (​នៅ​ថ្ងៃ​ទី​១, ថ្ងៃ​ទី ១១ និង​ថ្ងៃ​ទី​២១) ដោយ​ផ្អែក​លើ​រូបមន្ត​គណនា និង​ការ​ប្រែប្រួល​នៃ​ថ្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ ។

សូម​បញ្ជាក់​ថា គ្រប់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​តែ​អនុវត្ត​តាម​តម្លៃ​ដែល​បាន​កំណត់​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្មោះត្រង់​៕