ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភោជនីយ​ដ្ឋាន «ថាងថាង» ជា​ជនជាតិ​វៀតណាម​ វាយ​ដំ​ប្រពន្ធ​​រាល់​ថ្ងៃ​ពេល​​ប្រពន្ធ​រត់​ចោល​បិទ​​ទ្វារ​គំរាម​សម្លា.ប់​ខ្លួន

13 ឆ្នាំ មុន

ខេត្ត​​​បាត់ដំបង ៖ ​បុរស​ជន​ជាតិ​​វៀត​ណាម​​ម្នាក់​​ជា​ម្ចាស់ ភោជនីយ​ដ្ឋាន​មួយ​បាន​ចាក់​សោ​ទ្វារ​របង​ហាង​ ហើយ​យក​កាំបិត​​ប័ុង​តោ​​គំរាម​អារ.ក​ប៉ងសម្លា.ប់​​ខ្លួន​ឯង និង​គំរាម​សម្លា.ប់​​​​កម្ម​ករ​ក្នុង​ហាង​២​នាក់​​ទៀត ដោយ​សារ​ខឹង​ប្រពន្ធរត់​ចោល ប៉ុន្តែត្រូវបាន​កម្លាំងនគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត និង​កម្លាំង​កង​​អន្តរាគមន៍​​ពិសេស​ផ្លោះ​របង​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង​១០​​និង​៤៥​នាទី​

ខេត្ត​​​បាត់ដំបង ៖ ​បុរស​ជន​ជាតិ​​វៀត​ណាម​​ម្នាក់​​ជា​ម្ចាស់ ភោជនីយ​ដ្ឋាន​មួយ​បាន​ចាក់​សោ​ទ្វារ​របង​ហាង​ ហើយ​យក​កាំបិត​​ប័ុង​តោ​​គំរាម​អារ.ក​ប៉ងសម្លាប់​​ខ្លួន​ឯង និង​គំរាម​សម្លាប់​​​​កម្ម​ករ​ក្នុង​ហាង​២​នាក់​​ទៀត ដោយ​សារ​ខឹង​ប្រពន្ធរត់​ចោល ប៉ុន្តែត្រូវបាន​កម្លាំងនគរបាល​ព្រហ្ម​ទណ្ឌ​​ខេត្ត និង​កម្លាំង​កង​​អន្តរាគមន៍​​ពិសេស​ផ្លោះ​របង​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង​១០​​និង​៤៥​នាទី​ ព្រឹក​ថ្ងៃទី​២៣ មីនា ​ស្ថិតក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ​ក្រុងបាត់​ដំបង ។

​បុរស​ជន​ជាតិ​វៀតណាម​ខាង​លើ​ត្រូវគេ​ស្គាល់​ថា ​ឈ្មោះ​ង្វៀង វ៉ាន់​ឌឹក អាយុ​២៧​ឆ្នាំ ​និង​​ប្រពន្ធ​​ឈ្មោះ​​ឡេ ធិហ៊្វូ អាយុ​៣១​ឆ្នាំ ​។ សមត្ថ​កិច្ច​បាន​និយាយថា ​ប្តី​ប្រពន្ធ​​នេះជាអ្ន​ក​គ្រប់​គ្រង​ភោជនីយ​ដ្ឋានមួយ​យីហោ​ «ថាងថាង​២៣៤» អតីតយីហោ «លីម៉ី» ដែល​ទទួល​បាន​ការផ្ទេរ​សិទ្ធិ​ពី​ម្តាយ ។ សមត្ថ​កិច្ច​បំភ្លឺ​ថា ជន​នេះតែ​ង​វាយ​ដំ​ធ្វើទារុណ​កម្ម​លើ​ប្រពន្ធ​រាល់​ថ្ងៃ ។ លុះ​នៅ​ ព្រឹក​ថ្ងៃទី​២៣​មីនា ដោយ​ប្រពន្ធ​​ទ្រាំ​មិន​បាន​ក៏​រត់​ចេញ​​ពី​ហាង​បាត់​ធ្វើ​ឱ្យ​ជន​​នេះក្តៅ​ក្រហាយ​​ក៏​បិទ​ទ្វារ​ហាង រួច​វាយកម្ទេច​ទ្រព្យ​សម្បត្តិ​​អស់​គ្មាន​សល់ ។ ​​សមត្ថ​កិច្ច​ប្រាប់ថា ​​បុរស​ដ៏​ឃោរ​ឃៅ​នេះបាន​យក​​កាំបិត​ប័ុង​តោ​ភ្ជង់.ក​​គំរាមសមា្លប់​​ខ្លួន​​ឯង និង​កម្មករក្នុងហាង​២​នាក់​ទៀត ។ ប៉ុន្តែ​ត្រូវ​បាន​​កម្លាំង​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ខេត្ត និង​កម្លាំង​​កង​អន្តរាគមន៍​ពិសេស​ផ្លោះ​​របង​ចូល​ទៅ​សង្កត់​.ក​ ជាប់​ដក​​ហូត​បានកាំបិត​និង​រំដោះ​​កម្ម​ករ​ក្នុងហាង​នោះ​បាន​ដោយ​ជោគជ័យ ។

ង្វៀង វ៉ាន់​ដឹក យំ​បណ្តើរ​និយាយ​បណ្តើរ​ថា ​មូល​ហេតុ​ដែល​ខ្លួន​ធ្វើ​បែប​នេះ​ ព្រោះ​ខឹង និង​ប្រពន្ធ​រត់​ចោល ហើយ​​យក​ប្រាក់​ទៅអស់​ជាង​៥.០០០​ដុល្លារ ។ ជន​កំណាច​នេះបញ្ជាក់ថា «ខ្ញុំ​ចង់​សម្លាប់​ខ្លួន​ឯង ព្រោះតែរឿងនេះ» ប៉ុន្តែ​​ជន​ម្នាក់​នេះ​មិន​បាន​បញ្ជាក់​លម្អិត​​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​រាល់ថ្ងៃទៅ​លើ​ប្រពន្ធ​នោះ​ទេ ៕