ខេត្ដបន្ទាយមានជ័យ ៖ យុវជនឈាមរាវម្នាក់ព្រោះតែផឹកស្រាស្រវឹងឡប់អស់សតិ តូចចិត្ដនឹងឪពុកម្ដាយមិនឱ្យម៉ូតូជិះ បានធ្វើអត្ដឃាតដោយចង.កនៅទ្រុងជ្រូកខាងក្រោយផ្ទះរបស់ខ្លួន ។ សពយុវជនរងគ្រោះ ដែលគេប្រទះឃើញស្លាប់ដោយចង.កសម្លាប់ ខ្លួននេះនៅវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១២ ឧសភា នៅភូមិ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ ។តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលឃុំស្វាយចេក បានឱ្យដឹងថា ជនរងគ្រោះដែលធ្វើអត្ដឃាតដោយចង.កសម្លាប់ ខ្លួននេះឈ្មោះផាង ខែត ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅក្នុងភូមិដំណាក់កកោះ ឃុំស្វាយ ចេកស្រុកស្វាយចេក ។ ប្រភពដដែលបាន បន្ដថា តាមការរៀបរាប់បំភ្លឺពីឪពុកម្ដាយរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា យុវជនរងគ្រោះមុនពេលកើតហេតុបានផឹកស្រាជា មួយមិត្ដភក្ដិរបស់គេនៅជិតផ្ទះរហូតដល់យប់ជ្រៅរួចហើយពួកគេបែកគ្នាទៅផ្ទះរៀងៗ ខ្លួន ។
ដោយឡែកកូនប្រុសរបស់គាត់ជាមួយ មិត្ដភក្ដិរបស់គេម្នាក់ទៀតធ្វើជាទាហាននៅ កងល្បាតទី១ នៃវរការពារព្រំដែនគោកលេខ ៥០៣ ឈរជើងក្នុងភូមិសាស្ដ្រភូមិចំការគ មុនពេលបែកគ្នាក៏ផឹកស្រាបៀម្នាក់មួយកំប៉ុង រួចកូនគាត់បាននាំមិត្ដភក្ដិរបស់គេទៅអង្គ ភាពវិញ ។ ពេលត្រឡប់មកផ្ទះវិញបានមួយ សន្ទុះ នឹកឃើញចង់ត្រឡប់ទៅវិញក៏សុំយក ម៉ូតូជិះ តែដោយសារពួកគាត់ឃើញថា កូន ប្រុសរបស់គាត់មានសភាពស្រវឹងខ្លាំងក្រែងជិះម៉ូតូមានគ្រោះថ្នាក់ ម្យ៉ាងទៀតយប់ជ្រៅ ណាស់ទៅហើយ ទើបពួកគាត់មិនអនុញាត ឱ្យយកម៉ូតូជិះ ដោយដកកូនសោម៉ូតូទុក ហើយដេញឱ្យទៅដេក ។ ពេលនោះឃើញគេ យកអង្រឹងដើរទៅចងដេកតាមទម្លាប់របស់ គេនៅទ្រុងជ្រូកខាងក្រោយផ្ទះ។
ក្រោយមក ប្រហែលម៉ោង១និង៣០នាទីរំលងអធ្រាត្រ ពេលគាត់ដើរទៅមើលតើកូនគាត់ដេកលក់ឬ ក៏គេដើរទៅអង្គភាពមិត្ដភក្ដិរបស់គេ ស្រាប់ តែឃើញគេចង.កសម្លាប់ខ្លួននឹងសសរទ្រុង ជ្រូក មិនដឹងជាស្លាប់តាំងពីពេលណា ។មន្ដ្រីនគរបាលបានបញ្ជាក់ថា ពេលទៅ ពិនិត្យសាកសព ជនរងគ្រោះពិតជាចង.ក សម្លាប់ខ្លួនឯងប្រាកដមែន ដោយយក ខ្សែ អង្រឹងចងភ្ជាប់នឹងសសរទ្រុងជ្រូកខាង ក្រោយផ្ទះ ។ សពជនរងគ្រោះក៏ត្រូវគេបញ្ចុះ ទាំងយប់កើតហេតុនោះផងដែរ ដោយគេ អះអាងថា សពមិនអាចទុកយូរបានទេ (ទុក ដល់ថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍) គឺតាមជំនឿពី បុរាណកាលមកត្រូវតែបញ្ចុះទាំងយប់នោះ តែម្ដង ។ ដោយឡែកនៅស្រុកថ្មពួក ក៏មាន ជំនឿនេះដែរ ឱ្យតែសពចង.ក គឺមិនធ្វើក្ដារ មឈូសដាក់ទេ គឺគេអូសសពបញ្ច្រាសជើង យកទៅបញ្ចុះតែម្ដង ចំណែកការធ្វើបុណ្យ ទានក៏ធ្វើតែបន្ដិបន្ដួចប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ