ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​កើត​ជំងឺ​មហា​រីក​មាន​ផ្ទៃ​ពោះ​៧​​ខែ​​ទទួល​ម​រណភាព​​​ហើយ​ តែ​អំណោយ​​សប្បុរស​ជន​នៅ​បន្ត​

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌​មាន​ស្តីពី​មរណ​ភាព​​​របស់​ស្ត្រី​មាន​ផ្ទៃ​​ពោះ​៧​ខែ​​ដែល​កើត​ជំងឺ​​ ម​ហា​រីក​​គល់​.ក​មាន​ការ​យឺត​យ៉ាវ​​មួយ​ថ្ងៃ ​បន្ទាប់​ពី​​សប្បុរស​ជន​​នៅតែ​បន្ត​បរិ​ច្ចា​គ​​ធន​ធាន​​ផ្ទាល់​ខ្លួន​​​ ក្នុង​បំណង​​ជួយ​សង្គ្រោះ​​ស្ត្រីរងគ្រោះ​​​​តែអ្វី​​ៗ​ហួស​ពេល​ទៅហើយ ។

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌​មាន​ស្តីពី​មរណ​ភាព​​​របស់​ស្ត្រី​មាន​ផ្ទៃ​​ពោះ​៧​ខែ​​ដែល​កើត​ជំងឺ​​ម​ហា​រីក​​គល់​.ក​មាន​ការ​យឺត​យ៉ាវ​​មួយ​ថ្ងៃ ​បន្ទាប់​ពី​​សប្បុរស​ជន​​នៅតែ​បន្ត​បរិ​ច្ចា​គ​​ធន​ធាន​​ផ្ទាល់​ខ្លួន​​​ក្នុង​បំណង​​ជួយ​សង្គ្រោះ​​ស្ត្រីរងគ្រោះ​​​​តែអ្វី​​ៗ​ហួស​ពេល​ទៅហើយ ។

ទោះ​បី​ជា​យ៉ាង​នេះក្តី ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​នៅ​ព្រឹកថ្ងៃទី​៦ មីនា បាន​ឆ្លង​ទន្លេ​ ​និង​​ធ្វើ​ដំណើរ​​ដោយ​ម៉ូតូ​​​ក្នុង​ចម្ងាយ​​​​​​​​​​​​​​​​​​​២៤​​គីឡូ​ម៉ែត្រ​ ​ទៅ​ដល់​​ផ្ទះស្ត្រី​រង​គ្រោះ​ ឯភូមិ​​ប្រាសាទ ឃុំ​​ដា ស្រុក​​កំពង់​​លែង ដើម្បី​​យក​ទឹក​ប្រាក់​​​១០០​ដុល្លារ​ទៅ​ ជូន​ដល់​ដៃ​​​ប្តីស្ត្រីរងគ្រោះ​រួច​ហើយ ខណៈ​ដែល​ស​ព​ស្ត្រី​រ​ងគ្រោះ​ត្រូវ​បាន​ក្រុម​​គ្រួសារ​ ​បញ្ចុះ​​​ជិត​រួច​​រាល់​ជា​មួយ​ទារក​ក្នុង​ផ្ទៃ​៧​ខែ ដែល​បានស្លាប់​​ជា​មួយ​គ្នា ។

សព​ស្ត្រី​​ឡុច ឡេង មាន​ផ្ទៃ​​ពោះ​៧​ខែ​បាន​ត្រូវក្រុម​គ្រួសារ​បញ្ចុះ​​នៅ​លើ​ចង្កេះ​​ភ្នំ​ដា ដែលឆ្ងាយ​​ពី​ភូមិ​អ្នក​ស្រុក​​ ហើយ​បើ​​តាម​ប្តី​នៃ​សព​​ឈ្មោះ​យ៉ុន វៀត បាន​និយាយថា ​ជា​ដីជីដូន​​ជីតា​គាត់​ដែល​ ធ្លាប់​បញ្ចុះ​នៅ​ជិ​តៗ​នោះ ។ ដោយ​សារ​​ពេល​​វេលា​មិន​​អំណោយ​ផល កោះ​សន្តិ​ភាព​បាន​សម្រេច​ប្រគល់​​ទឹក​ប្រាក់​១០០​ដុល្លារ​​ទៅ​ឱ្យ​ប្តី​ស្ត្រីខាង​លើ​នៅ​កន្លែងប​ញ្ចុះ​សព​​​នោះតែ​ម្តង។

ទឹក​ប្រាក់​ទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះ​ជា​ការ​ឧបត្ថម្ភ​ជាថ្មី​​ទៀត ​របស់​សប្បុរស​ជន ។ បុរសជា​ប្តី​​ក៏ដូចជា​ក្នុង​នាម​សារ​ព័ត៌​មាន​​កោះ​សន្តិ​ភាព​សូម​​ថ្លែង​អំណរ​គុណ​​ដល់​សប្បុរស​ជន​​ទាំង​អស់​ និង​សូម​ជូន​ពរ​​​​ឱ្យ​ជួប​តែ​ពុទ្ធពរ​៤​ប្រការ​​​កុំ​បីឃ្លៀង​​ឃ្លាត​ឡើយ ៕