ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតតារា​ចម្រៀង​​ល្បី​ឈ្មោះចុង​ទស​វត្ស​ឆ្នាំ​៥០ ​​អូន​ជា​រៃ​មាស​ ទទួល​មរណ​ភាព​​ក្នុង​វ័យ​​៧១​ឆ្នាំ​ នៅ​សហ​រដ្ឋ​អាមេរិក​

13 ឆ្នាំ មុន

សហរដ្ឋ​អាមេរិក​ ៖ ​លោក​ស្រី ឈួន ម៉ាល័យ ​អតីត​តារា​ចម្រៀង​​ល្បីឈ្មោះ​​ជំន​ាន់​លោក​ស៊ីន ស៊ីសាមុត, លោក​សុះ ម៉ាត់, លោក​ស្រី ហួយ មាស, លោក​ស្រី រស់ សេរី​សុទ្ធា… ​​បាន​​ទទួល​មរណ​ភាព​ហើយ​កាល​ពី​​វេលា​ម៉ោង​​៤​រសៀល​​ថ្ងៃទី​​២៤ ​កុម្ភៈ ​២០១២ ​កន្លង​ទៅ​នេះ​នៅ​រដ្ឋ​អាឡា​បាម៉ា ​សហ​រដ្ឋ​អាមេរិក​​ក្នុង​វ័យ​៧១​ឆ្នាំ ​ដោយ​រោគា​ពាធ​។

សហរដ្ឋ​អាមេរិក​ ៖ ​លោក​ស្រី ឈួន ម៉ាល័យ ​អតីត​តារា​ចម្រៀង​​ល្បីឈ្មោះ​​ជំន​ាន់​លោក​ស៊ីន ស៊ីសាមុត, លោក​សុះ ម៉ាត់, លោក​ស្រី ហួយ មាស, លោក​ស្រី រស់ សេរី​សុទ្ធា… ​​បាន​​ទទួល​មរណ​ភាព​ហើយ​កាល​ពី​​វេលា​ម៉ោង​​៤​រសៀល​​ថ្ងៃទី​​២៤ ​កុម្ភៈ ​២០១២ ​កន្លង​ទៅ​នេះ​នៅ​រដ្ឋ​អាឡា​បាម៉ា ​សហ​រដ្ឋ​អាមេរិក​​ក្នុង​វ័យ​៧១​ឆ្នាំ ​ដោយ​រោគា​ពាធ​។

វាល​វដ្ត​សង្សារ​​​បាន​ធ្វើ​ដំណើរ​​ទៅ​មុខ​វិល​ចុះ វិល​ឡើង​​​ឥត​ឈប់​ឈរ​​ លោក​ស្រី ឈួន ម៉ា​ល័យ ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ពិភព​​ឆ្ងាយ​សែន​​ឆ្ងាយ​ គឺ​​ឆ្ងាយ​​ដាច់​អាល័យ​​​តែ​ម្តង… ​ការ​បាត់​បង់​ជីវិត​​របស់​លោក​ស្រី​ ឈួន ម៉ាល័យ ​គឺ​ជា​រឿង​គួរ​ឱ្យ​សោក​ស្តាយ​ពន់​ពេក​​ណាស់​ដែល​​វា​ហាក់​ដូច​ជា​បាត់​​បត់ អ្នក​គំរូ ​ប​ទ​ពិសោធ ​ផ្នែក​​បញ្ចេញ​សូរ​សៀង​​ក្រអួន​ក្រអៅ​​ដូច្នោះ​ដែរ ។ ​យ៉ាង​ណា​ក៏ដោយ រូប​​​កាយ​ទៅ​បាត់​​​ក៏​ពិត​មែន ប៉ុន្តែ​​រលក​សំឡេង​ដ៏​ក្រអែម​​ក្រអួន​នៅតែ​អង្រួន​​មនោ​សញ្ចេត​នា​​ ឱ្យ​លន្លង់​លន្លោច​​ ​ស្រងេះ​ស្រងោច​​ខ្លោច​ចិត្ត​ក្នុង​ភព​សុបិនដដែល…។

សព​​លោក​ស្រី ឈួន ម៉ាល័យ ត្រូវបាន​សាច់​ញាតិ​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​៧​ថ្ងៃ​នៅ​ទី​ក្រុង​​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា សហ​រដ្ឋអាមេ​រិក។ លោក​ស្រី ឈួន ម៉ាល័យ គឺជា​អ្នក​ស្រុក​បាត់​ដំបង ហើយ​ជាយ​ថា​ហេតុ​​ធ្វើ​ឱ្យ​​ស្រីមក​កាន់​ក្រុង​​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវិត និង​​កិច្ច​​ការ​មួយ​ចំនួន​…​​លោក​ស្រី​​បាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​​​អាជីព​ជាអ្នក​ចម្រៀង​​កាលពី​ចុង​ទសវត្ស​ឆ្នាំ​៥០ ស្ថិត​​នៅ​ក្នុង​វង់តន្ត្រី​​យោធា​ភិរម្យ…​រហូត​ដល់​ផ្លាស់​ប្តូរ​​របប​​ខ្មែរ​ក្រហម​​វាយ​ដណ្តើម​​កាន់​កាប់​​ក្រុងភ្នំពេញ ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ​លោក​ស្រី​​ក៏​បាន​លាក់ខ្លួន​​​ពួន​អាត្មា និង​គេច​ចេញពី​ពិភពសិល្បៈ​ចម្រៀង​ ​ហើយ​​នៅ​ដើម​ទស​វត្ស​ឆ្នាំ​​៨០ លោក​ស្រី​បាន​​កៀស​ខ្លួន​ទៅ​រស់​នៅ​សហ​រដ្ឋអាមេរិក​ ។

បទចម្រៀង​​​​​ល្បី​​​ៗរបស់​លោក​ស្រី​ឈួន ម៉ាល័យ ដែល​​​​បន្សល់​​ទុក​រួម​មាន ​អូន​ជា​រៃមាស​(រៃមាស), ​អក​ចាំ​សំបុក, ​ស្បថ​​បំពាន​​​​​​​ឬប​ង? (ឈួន​ ម៉ាល័យ+អឹុង ណារី), ទេស​ភាព​ទន្លេ​មេគង្គ, ​ប​ង​គ្មាន​មេត្តា, ទឹក​ហូរ​ឆ្ងាយ, ​សម្បថ​១​ពាន់​ពាក្យ…៕