ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ឈ្មួញ​​​​វៀតណាម​​​​ចូល​ដឹក​​ដំឡូង​​​មី​​​ដាក់​​​លើ​​សចំណុះ​បង្កកង្វល់​​ពី​គ្រោះ​ថ្នាក់​

13 ឆ្នាំ មុន

ខេត្ត​​មណ្ឌល​គិរី ៖ ​ រថយន្តធុនយក្សរបស់ ឈ្មួញវៀតណាម​កំពុងសំរុកចូលមកដឹក​ដំឡូង​មីលើទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យដោយ​ ​​សារការ​ដឹកលើសចំណុះកំពុងបំផ្លាញផ្លូវជាតិ​លេខ​​៧៦​ ដែលទើបនឹងបើកសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការនាចុងខែមករា ២០១២នេះ ជាពិសេស​ក៏តែងបង្កគ្រោះថ្នាក់ចរាចណ៍ជាញឹកញាប់ បណ្តាលឱ្យមានមនុស្សស្លា.ប់និងរងរបួសជា ច្រើន ​​​។

ខេត្ត​​មណ្ឌល​គិរី ៖ ​ រថយន្តធុនយក្សរបស់ ឈ្មួញវៀតណាម​កំពុងសំរុកចូលមកដឹក​ដំឡូង​មីលើទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យដោយ​​​សារការ​ដឹកលើសចំណុះកំពុងបំផ្លាញផ្លូវជាតិ​លេខ​​៧៦​ដែលទើបនឹងបើកសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការនាចុងខែមករា ២០១២នេះ ជាពិសេស​ក៏តែងបង្កគ្រោះថ្នាក់ចរាចណ៍ជាញឹកញាប់ បណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសជា ច្រើន ​​​។ 

តាម​ព័ត៌​មាន​​​​ប្រាប់​ថា រថយន្ត​ខ្លះផ្ទុកទំនិញ​ខ្ពស់ពេកធ្វើឲ្យទាក់ខ្សែភ្លើងដាច់ចរន្តអគ្គិសនី​បង្កការលំបាកដល់​ប្រជាពលរដ្ឋទៀត​ផង​ ។ ​រថយន្ត​ដឹកទំនិញធុនធំរបស់ឈ្មួញវៀត​ណាម​ទាំងនោះ​បានចូលមកទិញដំឡូងមីក្នុងខេត្ត​មណ្ឌលគិរីតាមច្រករបៀងអន្តរជាតិឡាប៉ាខេ ដែលស្ថិត​នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវ​សីមា ។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា នៅ​ម៉ោង​ប្រមាណជា២រំលងអធ្រាត្រថ្ងៃទី២០ កុម្ភៈ ២០១២ មាន​ករណីរថយន្តដឹកដំឡូងមីរបស់​ឈ្មួញ​វៀតណាមមួយគ្រឿង​បានផ្ទុកបាវដំឡូង​ខ្ពស់​ពេក នៅពេលកំពុងធ្វើ​ដំណើរតាមដងផ្លូវ ក៏ទាក់ជាមួយខ្សែភ្លើង​ឆក់​កម្មករដែលជិះពីលើ៤-៥នាក់ បណ្តាលឲ្យ​ខ្លះ​របួសស្រាល ខ្លះរបួសធ្ងន់ ហើយត្រូវបាន​បញ្ជូន​ទៅព្យាបាលនៅមន្ទីរ​ពេទ្យ​ស្រុកមេមត់ ។ សមត្ថ​កិច្ចបន្តថា កាលពីដើ​ម​ឆ្នាំ​កន្លងមកនេះក៏មានករណី​គ្រោះ​ចរាចណ៍រវាង​រថយន្ត​ដឹកដំឡូងមីនិង​​​រថយន្ត​កាមរីបណ្តាល​ឱ្យមានមនុស្សស្លាប់​ម្នាក់​ផងដែរ ។

តាមការសង្កេត រាល់ការដឹកជញ្ជូនទំនិញ​របស់ក្រុមឈ្មួញវៀត​ណាម​ដែលចូលមកទិញ​ដំឡូងមីនៅ​ក្នុង​ប្រទេសកម្ពុជា គឺភាគច្រើនពួក​គេបាននាំគ្នា​ដឹកចេញនៅពេលយប់ ដូច្នេះទើប​មជ្ឃ​ដ្ឋានជាច្រើនមានចម្ងល់ថា ការដឹកអីវ៉ាន់​ឆ្លង​ដែនពេលយប់បែបនេះវាស្របតាមច្បាប់​ដែរ​ឬទេ? ឬមួយក៏ត្រូវដងត្រូវផ្លែគ្នា។ ការដឹកដាក់​លើសចំណុះក៏ពុំដែលឃើញមានអជ្ញាធរឬជំនាញ​ណាចាត់វិធានការចំពោះរថយន្តទាំងនោះដែរ​ ។ ទាក់ទិនបញ្ហានេះកោះសន្តិភាពពុំអាចទាក់ទង​សុំការបំភ្លឺពីមន្ត្រី​​ពាក់​ព័ន្ធ​​​​ណាមួយ​បាន​​ឡើយ​ ៕