ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ី​រ៉ង់​​បញ្ឈប់​ការលក់ប្រេង​កាត​​​​ឱ្យបារាំង​ និង​​អង់​គ្លេស​

12 ឆ្នាំ មុន

​​អ្នកនាំពាក្យ​​របស់​ក្រសួង​ប្រេង​កាត​​​អ៊ី​រ៉ង់ ​លោក​​អាលី​​រឺហ្សា ​​នីក​​ហ្សាដ ​ថ្លែងកាលពីថ្ងៃទី​​​​១៩ កុម្ភៈ ​​​ថា អ៊ី​រ៉ង់​បញ្ឈប់​​​ការ​លក់​ប្រេង​​​កាត​ឱ្យ​ដល់​បណ្តាក្រុមហ៊ុន​ប្រេង​បារាំង និងអង់​គ្លេស​។​ លោកនីកហ្សាដ ​​​បញ្ជាក់​ថា បន្ទាប់ពី​​​ការ​សម្រេច​ចិត្ត​​​​ជាផ្លូវ​​ការ​​ប្រកាស​ដោយ​​ក្រសួង​ការ​បរទេស​​​ ក្រសួងប្រេងកាតអ៊ី​រ៉ង់ បានបញ្ឈប់​​ការ​លក់​ប្រេង​​​​កាត​ឱ្យ​ដល់​បណ្តា​ក្រុមហ៊ុន​ប្រេង​អង់​គ្លេស​​​​ និងបារាំង​។ អ្នកនាំពាក្យ​​​រូបនេះ​​​បញ្ជាក់​ថា យើងនឹង​លក់​ប្រេង​​ឱ្យ​ដល់​​ប្រទេស​​ដទៃៗទៀត​។​

​លោក JEAN LOUIS SCHILANSKY ប្រធានសហ​​ភាព​នៃ​ឧស្សាហ​​កម្ម​ប្រេង​បារាំង UFIP និយាយ​ថា ​ការសម្រេច​ចិត្ត​​​​នេះរបស់​អ៊ី​រ៉ង់​​​​នឹង​ពុំ​ប៉ះពាល់​​ធ្ងន់ធ្ងរដល់​ការនាំ​ចូល​ប្រេង​ឆៅ​​​​របស់បារាំង​ឡើយ ដែល​​​ការនាំចូល​​​នេះ​មានការ​កើន​​​ឡើង​ក្នុង​​ឆ្នាំ​​​​២០១១ ដល់​​​​​៥៨.០០០​​ធុង ក្នុង​​មួយថ្ងៃ​​​សម្រាប់​ប្រេង​ឆៅ​អ៊ី​រ៉ង់​​​គឺ ប្រមាណ​ជា​​៣% ​នៃសេចក្តី​​ត្រូវការ​​ប្រេង​បារាំង។ ​ការ​សម្រេច​​​ចិត្តនេះ​​​របស់អ៊ី​រ៉ង់​​ពុំ​ផ្តល់​​​​ផល​វិបាក​​​ដោយ​ផ្ទាល់​នានា​ឡើយ ។​

ប្រទេស​អង់​គ្លេស​​​ក៏មាន​ប្រតិបត្តិ​​​កម្ម​​ប្រហាក់​ប្រហែល​​​​គ្នានេះ​ដែរ​។​ ការសម្រេចចិត្ត​​​នេះហាក់ដូចជា​​​ការ​សង​សឹក​របស់អ៊ី​រ៉ង់​​​ចំពោះការ​​​ហ៊ុមព័ទ្ធ​​លើ​ការ​នាំ​ចូល​ប្រេង​​ឆៅ​មក​​​ពីអ៊ី​រ៉ង់​​ដែលនឹង​​ចូលជា​​ធរមាន​ចាប់​ពី​ថ្ងៃទី​​​១ កក្កដា​ ទៅនៅ​សហភាពអឺរ៉ុប ។ ​​បណ្តា​​​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​​បាន​ព្រម​ព្រៀង​​​​គ្នា​​កាលពីថ្ងៃទី​​​២៣ មករា ដាក់​ការហ៊ុ​ម​ព័ទ្ធ​​​ប្រេងអ៊ី​រ៉ង់​​​​ជា​បន្តបន្ទាប់​ ព្រមទាំង​​ទណ្ឌ​កម្ម​​លើ​​ធនាគារ​កណ្តាល​​អ៊ី​រ៉ង់​ ដើម្បី​​​ធ្វើ​ឱ្យ​អ៊ី​រ៉ង់​​ខ្វះ​ប្រាក់​​​សម្រាប់​ផ្គត់​ផ្គង់​​​ដល់​កម្មវិធី​នុយ​ក្លេអ៊ែរ​​របស់ខ្លួន៕​