ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​បក្ស​ឃុំ​បែក​ចាន​បើក​សន្និបាត​បូក​សរុប​ការ​ងារ​រយៈ​ពេល5​ឆ្នាំ​ និង​ទិស​ដៅ

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជនកម្ពុជាឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រារព្ធសន្និបាតបូក​សរុប​លទ្ធ​ផលការងារ៥ឆ្នាំ២០០៧-២០១២ ​និងលើក​ទិស​ដៅភារកិច្ចសម្រាប់ឆ្នាំ២០១២-២០១៧ បន្ត ដោយមានការចូលរួមពីសំណាក់លោក​រស់ វណ្ណា ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អនុប្រធានទី១គណៈអចិន្ត្រៃយ៍គណៈ​ពង្រឹង​

ខេត្ត​កណ្តាល​ ៖​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជនកម្ពុជាឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រារព្ធសន្និបាតបូក​សរុប​លទ្ធ​ផលការងារ៥ឆ្នាំ២០០៧-២០១២ ​និងលើក​ទិស​ដៅភារកិច្ចសម្រាប់ឆ្នាំ២០១២-២០១៧ បន្ត ដោយមានការចូលរួមពីសំណាក់លោក​រស់ វណ្ណា ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អនុប្រធានទី១គណៈអចិន្ត្រៃយ៍គណៈ​ពង្រឹង​មូលដ្ឋានស្រុកអង្គស្នួល និងជាប្រធាន​ក្រុម​ការងារចុះជួយមូលដ្ឋានឃុំ២ គឺឃុំបែកចាន និង​ឃុំក្រាំងម្កាក់ និងមន្រ្តីក្រុមការងារជាច្រើនរូប​ទៀត ​។

អង្គសន្និបាតបានតាមដានស្តាប់របាយកា​រ​ណ៍បូកសរុប និងពិនិត្យវាយតម្លៃ​លទ្ធផល​ការ​អនុវត្តគោលនយោបាយរបស់គណបក្ស​សម្រាប់ការអភិវឌ្ឍឃុំក្នុងរយៈពេល៥ឆ្នាំស្តីអំពី ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការ​ងារ​នយោបាយសតិអារម្មណ៍ សន្តិសុខសណ្តាប់​ធ្នាប់សង្គម និងសមិទ្ធផលសម្រេចបាននៅ​ក្នុង​ការស្តារ និងអភិវឌ្ឍន៍ភូមិ-ឃុំនៅក្នុង​រយៈ​ពេល​៥​ឆ្នាំនៃអាណត្តិទី២ របស់ក្រុមប្រឹក្សាឃុំកន្លង​មក​ ។ អង្គសន្និបាតក៏បានដំណើរការបោះ​ឆ្នោត​ស្ទាប​ស្ទង់ជាសម្ងាត់​ ដើម្បីជ្រើសរើសបេក្ខភាព​ឈរ​ឈ្មោះចំនួន​៣០​រូបដោយធ្វើការជ្រើស​យក​តែ២0រូបជាបេក្ខជនក្រុមប្រឹក្សាឃុំសម្រាប់​អាណត្តិទី៣ និងត្រៀមចូលរួមប្រកួតប្រជែង​នៅ​ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នាពេលដ៏ខ្លីខាងមុខនេះ ។ ក្នុងស្មារតីសាមគ្គី​ឯកភាពរបស់សមាជិក សមាជិកា ​អង្គសន្និបាត​បានបំពេញការងារយ៉ាងសកម្មតាមរបៀបវា​រៈ​ដែលបានកំណត់ដោយបានយកចិត្តទុកដាក់​ពិនិត្យតាមដាន និងក្តាប់ជាប់នូវរាល់ខ្លឹម​សារ​សំខាន់ៗទាំងឡាយប្រកបដោយអត្ថន័យទាក់ទង នឹងការដឹកនាំរបស់គណៈកម្មាធិការបក្សឃុំ និង​ការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំក្នុង​អាណត្តិ​ទី២ និងសម្រាប់អាណត្តិទី​​៣​បន្ត​ ដើម្បី​រួម​ចំណែកឲ្យបានសកម្មក្នុងការអនុវត្តកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់​រាជរដ្ឋា​ភិបាលសម្រាប់នីតិកាល​ទី៤នេះ ។

លោក​រស់​ វណ្ណា បានស្ងើចសរសើរ និង​វាយ​តម្លៃ​ខ្ពស់​អំពី​លទ្ធផលដែលសមាជិក​ សមាជិកា បក្ស​ទាំង​អស់រួមគ្នាសម្រេចបាននាពេល​កន្លង​មក​ និងបា​ន​ឆ្លុះបញ្ចាំងពីគោលបំណង​ឧត្តម​គតិ​របស់គណ​បក្សគឺបន្តប្រមូលផ្តុំសាមគ្គីមហាជន ប្រជាជន​ដើម្បីបុព្វហេតុអភិវឌ្ឍន៍មូលដ្ឋាន​ឃុំ​បែកចាន​លើ​គ្រប់វិស័យ ឈរលើគោល​ការណ៍​សន្តិភាព សេរី​ភាព ប្រជាធិបតេយ្យ យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ ​។ នៅក្នុងឱកាសនោះដែរ លោក​រស់ វណ្ណា ក៏បាន​ផ្ដល់ជូនអំណោយ​អនុស្សាវ​​រីយ៍ដល់សមាជិក សមាជិកា​​ជាង​៦០០​នាក់ដែលបានចូលរួមក្នុងម្នាក់ៗទទួល​បានអាវ១ មួក១ និងសារុង១ ៕