ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារី​មាន​សារជាតិ​គីមី​ជាង​៤​ពាន់​ប្រភេទ​ ក្នុង​នោះ​៦៩​ប្រភេទ​បង្ក​ឱ្យ​កើត​មហារីក

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​បញ្ជាការដ្ឋាន កងទ័ពជើងទឹក កាលពី​ថ្ងៃ​ទី​១៧ មិថុនា មាន រៀបចំ​កម្មវិធី​ស្វែង​យល់​អំពី​ថ្នាំជក់​និង​សុខ ភាព ក្រោម​កិច្ចសហការ​រវាង​អង្គការ​អា​ដ្រា កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​។ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ឱកាស​នោះ​លោក ឧត្ដមសេនីយ៍ឯក​ទៀ វិញ មេបញ្ជាការ កងទ័ពជើងទឹក​បានឱ្យ​ដឹង​ថា ការ​ប៉ាន់ ប្រមាណ​ជា សាកល​បាន​បង្ហាញ​ថា បច្ចុប្បន្ន នៅ​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ចំនួន​៥,៤​លាន នាក់ បាន​ស្លា.ប់​ដោយសារ​ការ

រាជធានី​ភ្នំពេញ ៖ នៅ​បញ្ជាការដ្ឋាន កងទ័ពជើងទឹក កាលពី​ថ្ងៃ​ទី​១៧ មិថុនា មាន រៀបចំ​កម្មវិធី​ស្វែង​យល់​អំពី​ថ្នាំជក់​និង​សុខភាព ក្រោម​កិច្ចសហការ​រវាង​អង្គការ​អា​ដ្រា កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​។ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ឱកាស​នោះ​លោក ឧត្ដមសេនីយ៍ឯក​ទៀ វិញ មេបញ្ជាការ កងទ័ពជើងទឹក​បានឱ្យ​ដឹង​ថា ការ​ប៉ាន់ ប្រមាណ​ជា សាកល​បាន​បង្ហាញ​ថា បច្ចុប្បន្ន នៅ​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ចំនួន​៥,៤​លាន នាក់ បាន​ស្លាប់​ដោយសារ​ការ​ជក់បារី ហើយ នៅ​ឆ្នាំ​២០៣០ ចំនួន​នេះ​នឹង​កើន​ដល់​៨​លាន នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។

ដោយឡែក​នៅ​កម្ពុជា របាយការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា យ៉ាង ហោច​ណាស់ ក៏​មាន​កុមារ និង​ក្មេង​ជំទង់ កម្ពុជា​១​លាន​នាក់ ដែល​បច្ចុប្បន្ន​មានជីវិត នៅឡើយ​នឹង​ស្លាប់​មុន អាយុ​នៅ​ទីបំផុត ដោយសារ​ជំងឺ​បង្ក​ដោយ​ថ្នាំជក់ ។ក្រៅពី​ការ បំផ្លាញ​អាយុជីវិត​មនុស្ស​ផល​ប៉ះពាល់​បង្កដោយ​ការ​ជក់បារី​បាន​ជះ​ឥទ្ធិពល​អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ចាត់វិធានការ​ចាំបាច់​ជា​ច្រើន ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​អត្រា​គ្រោះ ថ្នាក់​បង្ក​ឡើង​ដោយ​ការ​ជក់បារី ដែល​ក្នុង នោះ​មាន​ជា​អាទិ៍​ការ​ដាក់​ចេញ​នូវ​សារាចរណែនាំ​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក់ ការ​បង្កើន ប្រាក់​ពន្ធ​នៃ​ការ​នាំ​ចូល​ថ្នាំជក់ និង​ជា​ពិសេស គឺ​ការ​អប់រំ​សុខភាព ផល​ប៉ះពាល់​នៃ​ការ ប្រើប្រាស់​ថ្នាំជក់ ។​ល​។

ការ​ជក់បារី​ធ្វើ​ឱ្យ​សក់​មាន​ក្លិន​អាក្រក់ អុកស៊ីហ្សែន​ក្នុង​ខួរក្បាល​ថយ​ចុះ មាត់​មាន ក្លិន​អាក្រក់ ធ្មេញ​ពណ៌​លឿង អុកស៊ីហ្សែន ក្នុង​សួត​ថយ​ចុះ បេះដូង​ដើរ​ញាប់ សម្ពាធ ឈាម​ឡើង​ខ្ពស់ ស្បែក​ស្ងួត​ខូច​ពណ៌ និង​ជ្រួញ ក្រចកដៃ​ពណ៌​លឿង ដាច់​សរសៃឈាម​ក្នុង ខួរក្បាល មហារីក​មាត់ និង​បំពង់​.​ក ជំងឺ​សរ សៃ​ឈាម​បេះដូង ជំងឺ​ហើម​សួត ជំងឺមហារីក សួត ដំបៅ​ក្រពះ មហារីក​បោ្លកនោម អារ និង​គ្មាន​ចំណង់​ផ្លូវភេទ សាច់ដុំ​ចុះ​ខ្សោយ និង មាន​ជំងឺ​សរសៃឈាម​ផ្នែក​ខាងក្រៅ ។នៅ​ក្នុង​បារី​មាន​សារធាតុ​គីមី​ជាង​៤០០០ ប្រភេទ ភាគច្រើន​នៃ​សារធាតុ​ទាំងនោះ​គឺជា ជាតិពុល​ដែល​ធ្វើ​ឱ្យ​រលាក​ដល់​កោសិកា ហើយ​ក្នុង​នោះ​មាន​ជាតិ​គីមី​៦៩​ប្រភេទ បណ្ដាល​ឱ្យ​កើត​មហារីក ៕