ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងប្រកាសបើកការស៊ើបអង្កេតឡើងវិញទាក់ទងនឹងសំណុំរឿង003

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់សាលាក្តីខ្មែរក្រហម​ចេញ​ ផ្សាយជាសាធារណៈដែលកោះសន្តិភាព​ទទួល​បាន​កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១២ ​ឲ្យ​ដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ​បម្រុង​លោក Laurent Kasper-Ansermet បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មានទាក់ទងនឹងការ​បើកការស៊ើប​ អង្កេតលើសំណុំរឿ០០៣ និង​០០៤ ដែលការ​

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់សាលាក្តីខ្មែរក្រហម​ចេញ​ផ្សាយជាសាធារណៈដែលកោះសន្តិភាព​ទទួល​បាន​កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១២ ​ឲ្យ​ដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ​បម្រុង​លោក Laurent Kasper-Ansermet បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មានទាក់ទងនឹងការ​បើកការស៊ើប​អង្កេតលើសំណុំរឿ០០៣ និង​០០៤ ដែលការ​ប្រកាសនេះធ្វើឡើង​ បន្ទាប់ពីការ​ចូលធ្វើការងារ​របស់​លោកនៅការិយាល័យ​សាលា​ក្តីនាពេលថ្មីៗនេះ។

សាលាក្តីបន្តថា សេចក្តីប្រកាសព័ត៌មាន​របស់​លោកសហចៅក្រមស៊ើបអង្កេតបម្រុងរូប​នេះដោយអនុលោមតាមវិធានផ្ទៃក្នុង២១ (១) (គ) របស់ អ.វ.ត.ក ដើម្បីធានាថា សាធារណ​ជន ជាពិសេសជនរងគ្រោះនៃឧក្រិដ្ឋកម្មដែល​កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតត្រូវបាន​ទទួលព័ត៌មានក្នុងថិរវេលាសមស្របអំពីដំណើរ​ការនីតិវិធីដែលកំពុងបន្តរបស់ អ.វ.ត.ក។

សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង បានស្បថចូលកាន់តំណែង​​នៅចំពោះមុខកិច្ច​ប្រជុំពេញ​អង្គនៃ អ.វ.ត.ក កាលពីថ្ងៃទី​២១ កុម្ភៈ ឆ្នាំ២០១១។ ដោយអនុលោមតាម​កិច្ច​ព្រម​ព្រៀងដែល​ត្រូវ​បាន​ចុះហត្ថលេខាដោយ​រាជ​រដ្ឋា​ភិបាលកម្ពុជា និង​អង្គការសហប្រជាជាតិ និង​ច្បាប់គ្រប់គ្រង​ដំណើរ​ការនីតិវិធីនៅចំពោះមុខ អ.វ.ត.ក សហ​ចៅក្រមស៊ើបអង្កេតអន្តរជាតិ​បម្រុង​មានកាតព្វ​កិច្ចផ្លូវច្បាប់ក្នុង​ការស៊ើប​អង្កេត​​សំណុំរឿង​ដែល​ត្រូវបានបញ្ជូនមក​ពី​ការិយាល័យសហព្រះរាជ​អាជ្ញា «មាត្រា ៥(៦) នៃកិច្ចព្រម ព្រៀង​ស្តីពី​ការ​​បង្កើត អ.វ.ត.ក និងមាត្រា​ ១២, ២៣, ២៦, ២៧ និងមាត្រា​ផ្សេង​ទៀត​នៃ​ច្បាប់ស្តីពីការ​បង្កើត អ.វ.ត.ក» ។

សហចៅក្រមស៊ើបអង្កេតអន្តរជាតិបន្តថា ​ដូច្នេះសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង​មានសិទ្ធិ​ស្របច្បាប់ពេញលេញ ក្នុងការបំពេញ​មុខងាររបស់ខ្លួន ទោះបីជាឧត្តមក្រុម​ប្រឹក្សានៃ​អង្គចៅ ក្រមបានបដិសេធមិន​តែងតាំង​រូប​លោក​ជាសហចៅក្រម ស៊ើបអង្កេតពេញ​សិទ្ធិ​ក៏​ដោយ។

ចាប់តាំងពីបានចូលរួមជាមួយ អ.វ.ត.ក នៅ​ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១១ លោកបានចាត់វិធាន​ផ្សេងៗ ដើម្បីធានាឲ្យមានដំណើរការប្រកប​ដោយ​ប្រសិទ្ធភាពនៅផ្នែកអន្តរជាតិនៃការិយា​ល័យ​សហចៅក្រមស៊ើបអង្កេតរួមមាន ការ​ដាក់​សំណើជាថ្មីដល់​អង្គការសហ​ប្រជាជាតិសុំ​បុគ្គលិកចាំបាច់បន្ថែមទៀត ដើម្បីឲ្យមានលទ្ធ​ភាពស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពនៅក្នុង​សំណុំរឿង០០៣ និង​០០៤។

កាលពីថ្ងៃទី​១៥ ធ្នូ ឆ្នាំ​២០១១ និង​ថ្ងៃទី​៣ កុម្ភៈ ឆ្នាំ​២០១២ សហចៅក្រម​ស៊ើប​អង្កេតអន្តរ​ជាតិបម្រុង​បានដាក់កំណត់ហេតុ​ចំនួនពីរស្តីពីការ​ខ្វែង​យោបល់ទាក់​ទិននឹង​កិច្ចស៊ើបសួរនៅក្នុង​សំណុំ​រឿង០០៣ និង០០៤ ជូនអង្គបុរេជំនុំជម្រះ (វិធានផ្ទៃក្នុង ៧២)។

នៅក្នុងកំណត់ហេតុទាំងពីរសហចៅក្រម​ស៊ើបអង្កេតជាតិ បានលើកឡើង​ជាដំបូងយ៉ាង​ច្បាស់ ហើយក្រោយមក​ដោយប្រយោល​អំពី​ការ​ជំទាស់របស់ខ្លួន ចំពោះសំណើស្នើសុំឲ្យ​មាន​កិច្ចស៊ើបសួរទាំងនេះ។ មូលដ្ឋាននៃការជំទាស់​នេះ គឺថា ឧត្តមក្រុមប្រឹក្សា​នៃអង្គចៅ​ក្រម​មិន​ទាន់​បានតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរ​ជាតិបម្រុងជាសហចៅក្រមស៊ើបអង្កេតពេញសិទ្ធិ​នៅឡើយ ដូច្នេះ​គាត់គ្មាន​សិទ្ធិចាត់វិធានការទេ។

ប្រធានអង្គបុរេជំនុំជម្រះបានទទួលការខ្វែង​យោបល់ទាំងនេះក្នុងថិរវេលាទាន់ពេល និងសម​ស្រប ហើយតាមរយៈអនុស្សរណៈចុះថ្ងៃទី​៣  កុម្ភៈ ឆ្នាំ​២០១២ បានបញ្ជូន​កំណត់ហេតុ​នៃការ​ខ្វែងយោបល់ទាំងពីរនេះត្រឡប់វិញ ដោយ​មិន​បានជូនដំណឹងថាអង្គបុរេជំនុំជម្រះបានធ្វើសេចក្តី​សម្រេចមួយដោយមានសម្អាងហេតុឡើយ។

អនុស្សរណៈនេះ បានបញ្ជាក់ថា «ចៅក្រម​នៃ​អង្គបុរេជំនុំជម្រះ» បានជួបប្រជុំនៅថ្ងៃទី​២៧  មករា ឆ្នាំ​២០១២ ហើយចៅក្រមនៃអង្គបុរេជំនុំ​ជម្រះ​មិនបាន «ឯកភាពគ្នាដើម្បីធ្វើការពិចារ​ណា​ទៅលើខ្លឹម​សារនៃឯកសារទាំងនេះទេ» ដោយ​ផ្អែក​លើមូលដ្ឋានថា «លោក Laurent Kasper-Ansermet មិនមានលក្ខណសម្បត្តិចាំបាច់ ដើម្បីបំពេញតួនាទីរបស់ខ្លួនដោយអនុ​លោម​​តាមកិច្ចដំណើរការនីតិវិធីស្របច្បាប់ជាធរមាន​ឡើយ» ។

ដោយអនុលោមតាមច្បាប់សម្រាប់ដោះ​ស្រាយការខ្វែងយោបល់គ្នា «មាត្រា​២៣​ថ្មី នៃ​ច្បាប់​ស្តីពីការបង្កើត អ.វ.ត.ក និងវិធានផ្ទៃក្នុង ៧២ (៤)(ឃ) ប្រសិនបើអង្គបុរេជំនុំជម្រះ​មិន​អាចរកបាននូវសម្លេងគាំទ្រភាគច្រើនតាមការ​តម្រូវ​ដីកា ឬកិច្ចស៊ើបសួរដែលបានធ្វើឡើង (ឬ​ដែលបម្រុងនឹងធ្វើ) ត្រូវមានសុពលភាព (ឬត្រូវ​តែយកមកអនុវត្ត)។ គោលការណ៍​នេះត្រូវ​យក​មកអនុវត្តយ៉ាងពេញលេញចំពោះការខ្វែង​យោបល់ស្តីពីកិច្ចស៊ើបសួរ​ដែលត្រូវបាន​ស្នើ​សុំ ដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ។ ដូច្នេះសេចក្តី​សម្រេចទាំងពីរ​អាចយកមក​អនុ​វត្តបាន។ ដោយផ្អែកលើមូលដ្ឋាននេះនៅថ្ងៃនេះ សហចៅ​ក្រមស៊ើបអង្កេតអន្តរជាតិ​បាន​ចេញ​ដីកាស្តីពីការបន្តធ្វើឡើងវិញនូវការស៊ើបអង្កេត ​នៅក្នុង​សំណុំរឿង​០០៣ ។

ច្បាប់តម្រូវឲ្យអង្គបុរេជំនុំជម្រះធ្វើការពិនិត្យ​លើកម្មវត្ថុនៃការខ្វែងយោបល់ និងចេញសេចក្តី សម្រេច ដោយមានសម្អាងហេតុ និងដោយ មាន​ចុះហត្ថលេខា​របស់អ្នកចេញសេចក្តី​សម្រេច  វិធានផ្ទៃក្នុង​៧២(៤)(ង)។ ប្រធាន​អង្គ​បុរេជំនុំ ជម្រះមិនបានឲ្យ​មានការជូន​ដំណឹង​អំពី​សេច​ក្តី​សម្រេចនេះ តាមតម្រូវការ​នៃ​ច្បាប់ដែលចែង​ពី​នីតិវិធីទាំងនេះឡើយ។

ស្ថានភាពនេះបង្កឲ្យមានសេចក្តីព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរអំពីកង្វះនៃភាពអនាគតិរបស់លោក​ប្រាក់ គឹម​សាន ប្រធានអង្គបុរេជំនុំជម្រះ។ ដោយ​ផ្អែកលើមូលដ្ឋានទាំងនេះ សំណើសុំដាក់​បណ្តឹង​ដិត​ចិត្តចំពោះចៅក្រម ប្រាក់ គឹមសាន ត្រូវបានដាក់ជូនអង្គបុរេជំនុំជម្រះ ដោយ​ស្នើសុំ​ឲ្យ​ចៅ​ក្រម ប្រាក់ គឹមសាន លាលែងដោយស្ម័គ្រ ចិត្តពីដំណើរការ​នីតិវិធីទាំងឡាយ​ទាក់​ទិននឹង​សំណុំ​រឿង​០០៣ និង​០០៤។

សហចៅក្រមអន្តរជាតិបន្ថែមថា ដើម្បីកែ​តម្រូវ​កំហុសនីតិវិធីដែលនាំឲ្យសហចៅក្រមស៊ើប​អង្កេតអន្តរជាតិ មិនបានទទួលដំណឹងស្តី​ពី​សេច​ក្តីសម្រេចលើការខ្វែងយោបល់ទាំងនេះកំណត់​ហេតុនៃការខ្វែង​យោបល់​ត្រូវបានបញ្ជូនត្រឡប់​ទៅ​អង្គបុរេជំនុំជម្រះវិញ ៕