ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​ហាត់​សមនៃ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​ខេត្តកំពង់ឆ្នាំង

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​សាកល្បង​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីលាន​ព្រះ​ស្រែ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​/​ខេត្តកំពង់ឆ្នាំង​។…

ខេត្តកំពង់ឆ្នាំង ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​សាកល្បង​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីលាន​ព្រះ​ស្រែ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​/​ខេត្តកំពង់ឆ្នាំង​។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​សាកល្បង ដែល​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារ​ព្ឋ​ដង្ហែរ​ចេញពី សាលាខេត្ត​កំពង់ឆ្នាំង ដែល​មាន ឯកឧត្តម ស៊ុន​សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ជា​ស្ដេច​មាឃ ចំណែក​ព្រះ​មេ​ហួរ គឺ​លោក​ជំទាវ ផាត សុ​ផា​នី ស៊ុន​សុ​វ​ណ្ណា​រិ​ទ្ធិ ។​

ក្បួន​ដង្ហែ​ស្ដេច​មាឃ​និង​ព្រះ​មេ​ហួ បាន​ចេញពី​សាលាខេត្ត​កំពង់ឆ្នាំង​ចូល​មក​ទីលាន​ព្រះ​ស្រែ​ដែល​មា​នទី​តាំងនៅ​មុខ​សាលាខេត្ត​។ មុន​ចេញដំណើរ​ច្រត់ព្រះនង្គ័ល​នៅ​វាល​ព្រះ​ស្រែ ដែល​រៀបចំ​ដោយ​ស្ដេច​មាឃ និង​មេ​ហួរ បាន​ចូល​ទៅ​ថ្វាយបង្គំ​នៅ​រោង​មណ្ឌល​នារ​តី ដោយ​ការ​ប្រគុំ​ពិណពាទ្យ​យ៉ាង​គគ្រឹកគគ្រេង​។​

នង្គ័ល​ដែល​ត្រូវធ្វើ​ពិធី​ហាត់​សម​មាន​ចំនួន ៣ គឺ នង្គ័ល​មុខ​ហៅ​ថា​នង្គ័ល​យោង នង្គ័ល​កណ្ដាល​កាន់​ដោយ​ស្ដេច​មាឃ និង​នង្គ័ល​ដើរ​ក្រោយ​មួយ​។​ចំណែក​មេ​ហួ ដើរ​ពីក្រោយ​នង្គ័ល ទាំង​៣​ហើយ​បាច​ពូជស្រូវ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ។​ក្បួន​ហែរ​ច្រត់ព្រះនង្គ័ល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចំនួន ៣ ជុំ ព្រះ​ស្រែ រួច​មក​ឈប់​នៅ​មុខ​រោង​ទិសបូព៌​។​បន្ត​មក​ទៀត​ក្រុម បរោហិត សូត្រ​អធិដ្ឋាន​រួច​លែងគោ​ឧសភរាជ​ឱ្យទៅ​ស៊ី​របស់​ចំនួន ៧ មុខ​ដែល​រៀបចំ​តាំងនៅ​លើ​តុ​ប្រាក់​មុខ​ព្រះ​ពន្លា​។

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ​គឺជា​ការ​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀមខ្លួន​ចំពោះ​រដូវ​ធ្វើស្រែ​ចម្ការ​ចូល​ដល់​ហើយ​។

សូម​បញ្ជាក់​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​ខិតខំ​រៀបចំ សោភ័ណ​ភាព ផ្លូវថ្នល់​លម្អ​សួនច្បារ បំពាក់​ភ្លើង​បំភ្លឺ​និង​ភ្លើង​ចម្រុះ​ពណ៌ ដើម្បី​ត្រៀម​រៀបចំ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ដែល​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ខែឧសភា​ឆ្នាំ ២០២៥​ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្ដេចព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ