ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ចម្លែក​​កើត​ក្នុង​គ្រួសារ​ជន​ជាតិ​ឡាវ​មាន​ត្រណម​មិន​ឱ្យ​ចូល​មើល​

13 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​ទារក​​ចម្លែក​​កើត​ក្នុង​គ្រួសារ​​ជនជាតិ​​ឡាវ​រស់​​នៅភូមិ​​កាឡាន់ធំ ឃុំ​វើន​សៃ ស្រុក​វើន​សៃ ​ខេត្ត​រតនគិរី​ បង្ក​ឱ្យ​មាន​ភាពភ្ញាក់​ផ្អើល​ដល់​មនុស្ស​​ម្នា​​ទៅចោម​រោម​មើល​យ៉ាង​ច្រើន​ កុះ​ករ​ ប៉ុន្តែត្រូវ​ក្រុម​គ្រួសារ​បិទ​ទ្វារ​​​ផ្ទះ​ដាក់​បំរាម​មិន​​ឱ្យចូល​មើល​ ទេ ​បើ​ចង់​ចូល​មើល​ត្រូវ​បង់​ពិន័យ​​ជា​ប្រាក់ ។ ​ទារក​ចម្លែក​​នោះ​ពក​ថ្ងាស​ដូច​ជា​ប្រមោយ​ដំរី​​ ​មាត់​ឆែប​ ​អត់​ច្រមុះ​ ដូច្នេះ​​ត្រូវ​ដក​ដង្ហើម​​តាម​

ខេត្តរតនគិរី ៖ ​ទារក​​ចម្លែក​​កើត​ក្នុង​គ្រួសារ​​ជនជាតិ​​ឡាវ​រស់​​នៅភូមិ​​កាឡាន់ធំ ឃុំ​វើន​សៃ ស្រុក​វើន​សៃ ​ខេត្ត​រតនគិរី​ បង្ក​ឱ្យ​មាន​ភាពភ្ញាក់​ផ្អើល​ដល់​មនុស្ស​​ម្នា​​ទៅចោម​រោម​មើល​យ៉ាង​ច្រើន​កុះ​ករ​ ប៉ុន្តែត្រូវ​ក្រុម​គ្រួសារ​បិទ​ទ្វារ​​​ផ្ទះ​ដាក់​បំរាម​មិន​​ឱ្យចូល​មើល​ទេ ​បើ​ចង់​ចូល​មើល​ត្រូវ​បង់​ពិន័យ​​ជា​ប្រាក់ ។ ​ទារក​ចម្លែក​​នោះ​ពក​ថ្ងាស​ដូច​ជា​ប្រមោយ​ដំរី​​ ​មាត់​ឆែប​ ​អត់​ច្រមុះ​ ដូច្នេះ​​ត្រូវ​ដក​ដង្ហើម​​តាម​មាត់​​ ភ្នែក​​លឹប​បើក​បាន​​តិចៗ​ ដៃ​ទាំង​ពីរ​មាន​​ម្រាម​ជាប​់គ្នា ​ឯ​ជើង​ធម្មតា។

ផ្ទះ​​ឪពុក​ម្តាយ​​ទារក​នោះ​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូ​ម៉ែត្រ​ ពី​ទី​រួម​ស្រុក​វើន​សៃ ហើយ​ពេល​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​សុំ​ចូល​យក​ព័ត៌​មាន​ត្រូវ​ក្រុម​គ្រួសារ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ឡើយ បើ​ចង់​ចូល​​ត្រូវ​បង់​ផាក​​ពិន័យ​​ជា​ប្រាក់​សិន ។ ភ្នាក់​ងារ​​យើ​ងបាន​បង់​​ប្រាក់​ចំនួន​៣​ម៉ឺន​រៀល ទើប​អាច​ចូល​ទៅ​ថត​រូប និង​សាក​សួរ​ព័ត៌​មាន​បាន ។ ​​ពេល​ចូល​​យក​ព័ត៌​មាន​ឪពុក​-ម្តាយ​ទារក​មិន​បាន​ចេញ​មក​ជួប​អ្នក​យក​ព័ត៌​មាន និង​​ឱ្យ​ថត​រូប​ឡើយ ​មាន​តែបុរសចំណាស់​ម្នាក់ និង​ស្ត្រី​ចំណាស់​ម្នាក់​ចេញ​មក​ផ្តល់​ព័ត៌​មាន​ ។ បុរស​ចំណាស់​​នោះ​ជា​ជន​ជាតិ​​គ្រឹង​មិន​ប្រាប់​​ឈ្មោះទេ ​ឯ​​ស្ត្រីចំណាស់​​​ឈ្មោះ​ស៊ូ​​​ យា អាយុ​៥៧ឆ្នាំ ជន​ជាតិ​​​ឡាវ ជា​ម្តាយ​បង្កើត​​រប​ស់​នាង​ខាំ ផាន អាយុ​១៨​ឆ្នាំ ​ជន​ជាតិ​ឡាវ ជា​ម្តាយ​របស់​ទារក​​ចម្លែក​នោះ ។

ស្ត្រី​ឈ្មោះ​ស៊ូ យា ​រៀបរាប់​ថា កូន​ស្រីគាត់​ជា​ម្តាយ​ទារក​​បាន​ដេក​យល់​សប្តិ​កាលពី​​ពេល​ទើប​មាន​ផ្ទៃពោះ​​ដំបូង​ឃើញ​​រើស​បាន​គ្រឿង​អលង្ការ​មាស​សុទ្ធ​ពេញ​មួយ​ផ្តិល​​បុរាណ ។ ពេល​​មាន​ផ្ទៃ​ពោះ​៧​ខែ​នាង​ឧស្សាហ៍​​ឈឺ​​​​ពោះ​រហូត​ដល់​គ្រប់​ខែ​ និង​​ឃ្លាន​​តែ​បង្អែម​​មិន​ឃ្លាន​បាយ​ទេ ធ្វើ​ឱ្យ​នាង​មាន​សភាព​ស្គម​​រីង​រៃ ។ ​ចំណែក​ឪពុក​​ទារក​​ឈ្មោះ​សឹង ធឺ អាយុ​២២​ឆ្នាំ ជន​ជាតិ​ឡាវ ​ធ្លាប់​យល់​សប្តិ​​ឃើញ​មាន​កាំភ្លើង​​ទុក​ក្នុង​ផ្ទះ​សម្រាប់​បាញ់សត្វ។

ប្រភព​ដដែល​​បន្តថា ​ពេល​កូន​ស្រីគាត់​​បង្កើត​​កូន​មក​នៅថ្ងៃ​​ទី៥ កុម្ភៈ ឆ្នាំ​២០១២ ​​វេលា​ម៉ោង​៥​ល្ងាច​​ ស្រាប់តែ​កូន​មាន​លក្ខណៈ​ចម្លែក​​តែ​ម្តង។ ​ចំណែក​​កូន​ស្រីគាត់​​ឃ្លាន​សាច់​មាន​់ហូប​​មិន​​ចេះ​​ឆ្អែតទេ ។

ស្ត្រីជា​ជីដូន​​បញ្ជាក់ថា ​ចៅ​គាត់ត្រូវ​ឆ្មប​បុរាណ​ជន​ជាតិ​​ភាគតិច​ជា​អ្ន​កបង្កើត​​ ហើយ​បើ​មាន​ភាព​ចម្លែក​បែប​នោះមាន​ត្រណម​មិន​ឱ្យ​មនុស្ស​ចូល​មើល​ទេ ។ រហូត​ដល់​រយៈ​ពេល​២​ខែ ទើប​​អនុ​ញ្ញាត​​ឱ្យ​គ្រូ​ពេទ្យ​ចូល​​ទៅត្រួតពិនិត្យ ។ ចៅ​គាត់​​ស្រែក​យំខ្លាំង​ៗ​ជា​រៀង​រាល់​យប់ ធ្វើ​ឱ្យ​ពួក​គាត់​ឆ្ងល់​ថា តើ​វា​កាច ឬ​ឈឺ​ចុក​ចាប់​​ប្រមោយ​ ប៉ុន្តែ​សុខ​ភាព​ធម្មតា ។ រាល់​ថ្ងៃ​ចៅ​គាត់​បៅ​ទឹក​ដោះ​គោ​ ព្រោះ​បៅ​ដោះ​ម្តាយ​មិន​កើត​ទេ ​ទើស​ប្រមោយ​ ។

បច្ចុ​ប្បន​្ន​ផ្ទះរបស់​ក្រុម​​គ្រួសារ​​ទារកចម្លែក​​បិទ​ទ្វារ​មិន​ឱ្យ​មនុស្ស​ចូល​មើល​​ឡើយ ​យោង​​ទៅ​តាម​ត្រណម​​របស់​​ជនជាតិ​ដើម​ភាគ​តិច ។ ដោយ​​សារ​បែប​នេះ​​ហើយ​​ទើប​មាន​​មនុស្ស​ម្នា​ចោម​រោម​មើល​ពី​ខាងក្រៅ​​ជា​ច្រើន ខណៈឪពុក​ម្តាយ​ទារក​សំងំ​​​នៅ​ក្នុង​បន្ទប់​មិន​ចេញ​មក​ក្រៅ​​ឡើយ គឺ​រង់​ចាំ​រយៈ​ពេល​ពីរ​ខែ និង​រយៈ​​​ពេល​មួ​យ​ឆ្នាំ ឬ​ពីរឆ្នាំ​​ទើប​ដាក់​ឈ្មោះ​ឱ្យ​កូន​របស់​ខ្លួន ៕