ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូបុកកង់​​បត់​ចូល​​ផ្សារ​ហេង​លី ក្មេង​ស្រី​ជំទង់​របួសធ្ងន់ និង​អ្នក​​បុក​របួ​ស​ស្រាល

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ក្មេង​ស្រី​ជំទង់​ម្នាក់រង​របួសធ្ងន់​ ខណៈ​ជិះ​កង់​បត់​ចូល​មាត់ច្រក​ផ្សារ​ហេងលី ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​វ៉ា​មក​ពីក្រោយ​បុក​បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ រង​​របួស​។ គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ ទី​១ កុម្ភៈ នៅ​មុខ​ផ្សារ​ហេងលី​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

រាជធានីភ្នំពេញ ៖ ​​ក្មេង​ស្រី​ជំទង់​ម្នាក់រង​របួសធ្ងន់​ ខណៈ​ជិះ​កង់​បត់​ចូល​មាត់ច្រក​ផ្សារ​ហេងលី ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​វ៉ា​មក​ពីក្រោយ​បុក​បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​រង​​របួស​។ គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១ កុម្ភៈ នៅ​មុខ​ផ្សារ​ហេងលី​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​​ពេល​កើតហេតុ​ក្មេង​ស្រី​ជំទង់​ម្នាក់​អាយុប្រមាណ​១៥​ឆ្នាំ ជិះ​កង់​ចេញពី​សាលារៀន​តាម​ប​ណ្តោយ​​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ បើក​បរ​ដោយ​យុវជនម្នាក់បើកពីក្រោយ​កង់ ក្នុង​ទិស​ដៅ​ស្រប​គ្នា។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​កង់​​បត់​ចូល​មាត់ច្រក​ផ្សារ​ហេងលី​​បាន​បន្ដិច ក៏ត្រូវ​ម៉ូតូ​ស្មាស់​បើកពីក្រោយ​វ៉ា​តែអត់​ផុត បណ្ដាល​ឱ្យ​បុក​កង់​​ទៅ​​ពីក្រោយ​ដួល​បោក​ក្បាល​ក្មេង​ស្រី​នឹង​ថ្នល់​រង​របួសធ្ងន់ រីឯ​អ្នក​បើក​ម៉ូតូ​ដួលរ​លាត់ដៃជើង​បន្ដិច​បន្ដួចប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​រង​របួស​​ក្មេង​ស្រី​ជំទង់​នោះ​ត្រូវ​​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​បង្កហេតុ​និង​កង់​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋ​បាល​ទឹក​ល្អក់​ទី​៣ ដើម្បី​ធ្វើការ​ដោះស្រាយ​៕