ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​នា​គ​ជា​សត្វ​​​ចិញ្ចឹម​លម្អ​​ផ្ទះ​​និង​​ផ្តល់​លាភ​សំ​ណាង​

13 ឆ្នាំ មុន

ប​ច្ចុប្បន្ន​​មនុស្ស​ជា​​ច្រើន​មាន​ជំ​នឿ​​ចិត្ត​​លើ​ការ​ចិញ្ចឹម​ត្រី​នាគ​ ព្រោះ​ថា វា​ជា​ប្រ​ភេទ​សត្វ​​ចិញ្ចឹម​​លម្អ​ផ្ទះ​ ​និង​​នាំ​​មក​នូវ​សិរី​សួ​ស្តី​ លើស​ពី​នេះ​​​​នៅ​ក្នុង​ឆ្នាំ​នា​គ​រាជ​​​ឆ្នាំ​នេះ មនុស្ស​​ទូ​ទៅ​កាន់​តែ​មាន​ជំ​នឿ​​លើការ​ចិញ្ចឹម​​ត្រីនាគ ដើម្បី​​​​នាំ​មក​នូវ​លា​ភ​សំ​ណាង​​​​ និង​តែង​តែ​​នឹក​ដល់​ត្រី​ម្យ៉ាង​​មា​ន​ឈ្មោះ​​ថា «​អា​រ៉ូ​វ៉ា​ណា» (Arowana) ​។ ​ត្រី​អារ៉ូ​វ៉ា​ណា ​ឬ​ត្រី​នាគ ចាត់​ទុក​ថា ជា​កំពូល​ត្រី​​ដ៏​ស្រស់​ស្អាត និង​​បាន​ទទួល​ការ​ពេញ​និយម​​ជា​រៀង​រហូត​ ព្រោះ​ត្រី​​ប្រភេទ​នេះ​មាន​លក្ខណៈ​មាំ​មួន ​មាន​ស្រ​កា​​​ធំ​​ពណ៌​​ឆើត​ឆាយ​ និង​ហែលទឹក​យ៉ាង​យឺតៗ

ប​ច្ចុប្បន្ន​​មនុស្ស​ជា​​ច្រើន​មាន​ជំ​នឿ​​ចិត្ត​​លើ​ការ​ចិញ្ចឹម​ត្រី​នាគ​ ព្រោះ​ថា វា​ជា​ប្រ​ភេទ​សត្វ​​ចិញ្ចឹម​​លម្អ​ផ្ទះ​ ​និង​​នាំ​​មក​នូវ​សិរី​សួ​ស្តី​ លើស​ពី​នេះ​​​​នៅ​ក្នុង​ឆ្នាំ​នា​គ​រាជ​​​ឆ្នាំ​នេះ មនុស្ស​​ទូ​ទៅ​កាន់​តែ​មាន​ជំ​នឿ​​លើការ​ចិញ្ចឹម​​ត្រីនាគ ដើម្បី​​​​នាំ​មក​នូវ​លា​ភ​សំ​ណាង​​​​ និង​តែង​តែ​​នឹក​ដល់​ត្រី​ម្យ៉ាង​​មា​ន​ឈ្មោះ​​ថា «​អា​រ៉ូ​វ៉ា​ណា» (Arowana) ​។  ​ត្រី​អារ៉ូ​វ៉ា​ណា ​ឬ​ត្រី​នាគ ចាត់​ទុក​ថា ជា​កំពូល​ត្រី​​ដ៏​ស្រស់​ស្អាត និង​​បាន​ទទួល​ការ​ពេញ​និយម​​ជា​រៀង​រហូត​ ព្រោះ​ត្រី​​ប្រភេទ​នេះ​មាន​លក្ខណៈ​មាំ​មួន ​មាន​ស្រ​កា​​​ធំ​​ពណ៌​​ឆើត​ឆាយ​ និង​ហែលទឹក​យ៉ាង​យឺតៗ ដែល​ជា​ផ្នែក​មួយ​​ក្នុង​ការ​​លម្អ​ផ្ទះ ។

ក្រៅ​ពី​នេះ​ត្រី​​ខាង​លើ​​ក៏​ស្ថិត​ក្នុង​ជំនឿ​មួយ​ក្នុង​ការ​ជួយ​​បង្កើន​​​ឫ​​ទ្ធិ​អំណាច និង​ផ្តល់​លាភ​សំ​ណាង ​ដ៏​ស្តុក​ស្តម្ភ​​ ដោយ​ពណ៌សម្បុរ​របស់​​ត្រី​នាគ​រាជ សង្កត់​ធ្ងន់​លើ​ពណ៌​​​ក្រ​ហម ​និង​ពណ៌មាស​ ជា​ពណ៌​ដែល​​សំ​ដៅ​លា​ភ​សំ​ណាង ៕​ ​