ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​២៩ មករា

14 ឆ្នាំ មុន

ឆ្នាំ​២០០៣
-​ដោយសារ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា តួ​ភាពយន្ដ​ស្រី​ថៃ នាង​សូ​វ៉ា​ណា​ន់ឃុន​យី​ង ឬ នាង​“​ផ្កាយព្រឹក​” និយាយ​ថា អង្គរវត្ដ​ជា​របស់ ប្រទេស​ថៃបាន​ធ្វើ​ឱ្យ​កើត​មាន​កំហឹង​រហូតផ្ទុះ​កុបកម្ម​ដុត​បំផ្លាញ​ ស្ថានទូត​ថៃ​នៅ​ក្នុងប្រទេស​កម្ពុជា​ឱ្យ​ទទួល​រង​ការ​ខូចខាត រួមទាំង​ទីតាំង​មុខ​ជំនួញ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ ដូច​ជា​សណ្ឋាគាររោងចក្រ​ក៏​ត្រូវ​រងការ​បំផ្លាញ​ដែរ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យរដ្ឋាភិបាល​កម្ពុជា​សងការ​ខូចខាត​ឱ្យ​ស្ថានទូត​ ថៃ​ក្នុង​ទឹកប្រាក់​៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយសរុប​សំណង​ការ​ខូចខាតកម្ពុជា​ត្រូវ​ខាតបង់ ជាង​៥០​លាន​ដុល្លារ​។
ក្រោយ​ហេតុការណ៍មាន​មនុស្ស​ប្រមាណ១៥០​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោសក្នុង​នោះ​មាន​លោក​ម៉​ម សូណ​ង់​ដូ នាយកវិទ្យុ​សំបុក​ឃ្មុំ និង​លោក ច័ន្ទ ស៊ី​វុ​ត្ថា នាយកការ​ផ្សាយ​របស់​កាសែត​រស្មី​អង្គរ ។

ឆ្នាំ​១៨១៤
-​មាន​ចំបាំង​មួយ​កើតឡើង​រវាង​ប្រទេសបារាំង ក្រោម​ការ​ដឹកនាំ​របស់​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត ប្រយុទ្ធ​ជាមួយ​សម្ព័ន្ធភាព​រួម​រវាង ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ប្រ៊ុ​ស​ស៊ី ។ មូលហេតុ​នៃ​ការ​ច្បាំង​គ្នា​នេះ គឺ​ខាង​សម្ព័ន្ធមិត្ដមាន​បំណង​ចង់​ទំលាក់​ណា​ប៉ូ​ឡេ​អុង បូ​ណា ប៉ាត ចេញពី​មេដឹកនាំ​បារាំង និង​ផ្ដួលរំលំ​អាណា​ចក្រ​បារាំង ហើយ​ធ្វើការ​ស្ដារ​របប​រាជានិយម​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​វិញ ។
ឆ្នាំ​១៨៥៦
-​ម្ចាស់​ក្ស​ត្រី​អង់គ្លេស វិច​តូ​រី​យ៉ា បានបង្កើត​ឱ្យ​មាន​គ្រឿង​ឥស្សរិយយស​ខ្ពស់​បំផុតសំរាប់​មន្ដ្រី​យោធា​មានឈ្មោះ​ថា វិច​តូ​រី​យ៉ា ក្រូ​ស ក្នុង​ទឹកដី​ប្រទេស​អង់គ្លេស ហើយ​ម្ចាស់ក្ស​ត្រី​ជា​ក្សត្រ​ដែល​បាន​សោយរាជ្យ​យូរ​បំផុតក្នុង​ប្រវត្ដិសាស្ដ្រ​អង់គ្លេស​ដែល​មាន​រយៈពេល​៦៣​ឆ្នាំ ៧​ខែ ។
ឆ្នាំ​១៨៦១
-​ខេន​សាសបាន​ចុះបញ្ជី​ជា​រដ្ឋ​ទី​៣៤​នៃសហរដ្ឋអាមេរិក ។
ឆ្នាំ​១៨៨៦
-​លោក​ខាល ប៊េ​ន ជនជាតិ​អា​ល្លឺ​ម៉​ង់​បានរក​ឃើញ​ពី​ការ​ប្រើ​ប្រេងឥន្ធនៈ​ធ្វើ​ឱ្យ​រថយន្ដទៅ​មុខ​បាន​ដោយ​ជោគជ័យ​ជា​លើក​ទី​១​។
ឆ្នាំ​១៨៩១
-​លី​លី​យូ​អូ កាឡា​នី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​ម្ចាស់​ក្ស​ត្រី​នៃ​ដែនដី​កោះ​ហា​វ៉ៃ ហើយ​ព្រះ​នាង​ក៏​ជា​ក្សត្រ​ចុង​ក្រោយ​នៅ​លើ ដែន​កោះ​នេះ​ដែរ ។ បច្ចុប្បន្នកោះ​ហា​វ៉ៃ​ជា ទឹកដី​របស់​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៩១៦
-​ក្នុង​សង្គ្រាមលោក​លើក​ទី​១ ទីក្រុងប៉ា​រី​ស ប្រទេស​បារាំងជា​ទឹកដី​ទី​១​ដែល​ទទួលរង​ការ​ទំលាក់​គ្រាប់បែក​ពី​កងទ័ពអាកាសអា​ល្លឺ​ម៉​ង់​ដែល​ប្រើ​បា​ឡុ​ង​ហោះ ។
ឆ្នាំ​១៩៤៣
-​ការ​ប្រយុទ្ធ​គ្នា​លើក​ទី​១ ថ្ងៃ​ទី​១ នៅកោះ​រ៉េ​ន​ណេ​ល បាន​ចាប់ផ្ដើមធ្វើ​ឱ្យ​នាវាចំបាំង​មួយ​គ្រឿង​របស់​អា​មេ​រិ​ក​លិច និង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ការ​វាយប្រហារ​ពី​កងទ័ពអាកាស​ជប៉ុន ដោយ​ការ​ទំលាក់​គ្រាប់បែក ។
-​វិមាន​ប្រវត្ដិសាស្ដ្រ​ដ៏​សំខាន់​នៃ​សាលាពេទ្យ​ឈ្មោះ​មហោស្រព​ណា​តូ​មី​កាល នៃ​អា ជី​ហ្គី​ន ណា​ស្យូ នៅ​ទីក្រុង​បូ​ឡូ​ណា ប្រទេសអ៊ី​តា​លី ត្រូវ​បាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង ក្រោម​ការ​ទំលាក់​គ្រាប់បែក​របស់​កងទ័ពសម្ព័ន្ធមិត្ដ​ក្នុង​អំឡុង​សង្គ្រាម ។
ឆ្នាំ​១៩៨៩
-​ប្រទេស​ហុង​គ្រី​បាន​បង្កើត​ទំនាក់ទំនងការទូត​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូងធ្វើ​ឱ្យប្រទេស​នេះ​ក្លាយជា​ប្រទេស​ទី​១ ដែល​នៅក្នុង​ប្លុក​កុំ​មុ​យ​នី​ស្ដ ឬ​ប្លុក​លោក​ខាងកើត ឬជា​ប្លុក​សូ​វៀត ដែល​មាន​ទំនាក់ទំនង​ជាមួយប្រទេស​សេរី ។ ទំនាក់ទំនង​នេះ​ធ្វើ​ឡើងក្នុង​ពេល​មានការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវ ក្ដៅ​នៅ​ទីក្រុង​សេ​អ៊ូ​លក្រោយមក​ទំនាក់ទំនង​ពាណិជ្ជកម្ម​តំលៃ​១៨​លាន​ដុល្លារ​ក៏​កើតឡើង​រវាង​ប្រទេស​ទាំង​២​ទៀត​។
ឆ្នាំ​១៩៩៦
-​ប្រធានាធិបតី​បារាំង​ហ្សា​ក់​ស៊ី​រ៉ា​ក់ បានប្រកាស​ពី​ការ​បញ្ឈប់​ជា​ស្ថាពរ​នៃ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែររបស់​ប្រទេស​បារាំង​។
ឆ្នាំ​២០០១
-​សិស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ធ្វើ​បាតុកម្មនៅ​មុខ​សភា​ឥណ្ឌូ​ណេ​ស៊ី និង​បាន​ទាមទារ​ឱ្យប្រធានាធិបតី​ទី​៤ លោក​អាប់​ដូ​រ៉ា​ម៉ា​ន់ វ៉ា​ហ៊ី​ត លាលែង​ពី​តំណែង​ដោយសារ​មានរឿងអាស្រូវ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​។
ឆ្នាំ​២០០២
-​ក្នុង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតីប៊ូ​ស ទៅ​កាន់​រដ្ឋ​សហព័ន្ធ​បាន​និយាយ​ថា របបដែល​គាំទ្រ​ភេរវ​ករ​ក្នុង​នាម​ជា​សម្ព័ន្ធភាពបិសាច រួម​មាន​ប្រទេស​អ៊ី​រ៉ា​ក់ ប្រទេស​អ៊ី​រ៉​ង់ និង​ប្រទេស​កូរ៉េ​ខាងជើង ។
ឆ្នាំ​២០០៣
-​ដោយសារ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា តួ​ភាពយន្ដ​ស្រី​ថៃ នាង​សូ​វ៉ា​ណា​ន់ឃុន​យី​ង ឬ នាង​“​ផ្កាយព្រឹក​” និយាយ​ថា អង្គរវត្ដ​ជា​របស់ ប្រទេស​ថៃបាន​ធ្វើ​ឱ្យ​កើត​មាន​កំហឹង​រហូតផ្ទុះ​កុបកម្ម​ដុត​បំផ្លាញ​ស្ថានទូត​ថៃ​នៅ​ក្នុងប្រទេស​កម្ពុជា​ឱ្យ​ទទួល​រង​ការ​ខូចខាត រួមទាំង​ទីតាំង​មុខ​ជំនួញ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ ដូច​ជា​សណ្ឋាគាររោងចក្រ​ក៏​ត្រូវ​រងការ​បំផ្លាញ​ដែរ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យរដ្ឋាភិបាល​កម្ពុជា​សងការ​ខូចខាត​ឱ្យ​ស្ថានទូត​ថៃ​ក្នុង​ទឹកប្រាក់​៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយសរុប​សំណង​ការ​ខូចខាតកម្ពុជា​ត្រូវ​ខាតបង់ ជាង​៥០​លាន​ដុល្លារ​។
ក្រោយ​ហេតុការណ៍មាន​មនុស្ស​ប្រមាណ១៥០​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោសក្នុង​នោះ​មាន​លោក​ម៉​ម សូណ​ង់​ដូ នាយកវិទ្យុ​សំបុក​ឃ្មុំ និង​លោក ច័ន្ទ ស៊ី​វុ​ត្ថា នាយកការ​ផ្សាយ​របស់​កាសែត​រស្មី​អង្គរ ។
ឆ្នាំ​២០០៦
-​ប្រទេស​លី​ប៊ី​បាន​បិទ​ស្ថានទូត​របស់​ខ្លួន ក្នុង​ប្រទេស​ដា​ណឺ​ម៉ាកដោយសារ​គំនូរ​ថ្លុក មហាម៉ាត់ ដែល​ចេញផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​ដា​ណឺ​ម៉ាក​ឈ្មោះ​ជី​ឡានប៉ូ​ស្ដេ​ន ។
ឆ្នាំ​២០០៩
-​អ្នក​អត់​មានការ​ងារ​ធ្វើ​នៅ​ប្រទេសអា​ល្លឺ​ម៉​ង់​ឡើង​ដល់​៣,២៧​លាន​នាក់ ស្មើនឹង៧,៨​ភាគរយ​ក្នុង​ពេល​ដែល​មាន​វិបត្ដិ​ហិរញវត្ថុ​ពិភពលោក​ដែល​ចេះ​តែ​អាក្រក់​ទៅ​ៗ ៕