ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំហាមពលរដ្ឋប្រទេស១២ចូលអាមេរិក

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ឯកសារ​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៤​មិថុនា​ដោយ​សេត​វិមាន​ថា ប្រ​ធា នា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ហាមឃាត់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន មី​យ៉ា​ន់​ម៉ា ឆា​ដ សា​ធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ហ្គី​ណេ​អេក្វាទ័រ…

សហរដ្ឋអាមេរិក ៖ យោង​តាម​ឯកសារ​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៤​មិថុនា​ដោយ​សេត​វិមាន​ថា ប្រ​ធា នា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ហាមឃាត់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន មី​យ៉ា​ន់​ម៉ា ឆា​ដ សា​ធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ហ្គី​ណេ​អេក្វាទ័រ អេ​រី​ត្រេ ហៃ​ទី អី​ុ​រ៉​ង់ លី​ប៊ី សូ​ម៉ា​លី ស៊ូ​ដង់​និង​យេ​ម៉ែ​ន ចូល​ដែនដី​អា​មេ​រិ​ក​ចាប់ពី​ថ្ងៃ​ទី​៩​មិថុនា​ទៅ​ដោយ​លោក​ថា ដើម្បី​ការពារ​ប្រទេស​ចំពោះ​ពួក​ភេរវ​ករ​បរទេស​។

លោក​ត្រាំ​លើក​ឡើង​ថា ការ​ហាមឃាត់​នេះ​មក​ពី​ហេតុផល​នៃ​ការ​វាយប្រហារ​មួយ​ដែល​កើត​មាននៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ កាលពី​ថ្ងៃ​ទី​១​មិថុនា ដែល​បុរស​ម្នាក់​បាន​គប់​ដប​សាំង​ដុត មក​លើ​ពួក​អ្នកចូលរួម​ក្នុង​ការ​ហែ​ក្បួន​ប្រចាំ​ស​ប្ដា​ហ៍​នៅ​កូ​ឡូ​រ៉ា​ដូ សម្ដែង​ការ​គាំទ្រ​ចំពោះ​ចំណាប់ខ្មាំង​អី​ុ​ស្រា​អែ​ល ដែល​ប​ង្ចាំ​ង​ទុក​ដោយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​។

តាម​សេត​វិមាន​ថា អ្នក​វាយប្រហារ​នោះ​នៅ​ក្នុង​ដែនដី​អា​មេ​រិ​ក​ជា​មនុស្ស​មក​រស់នៅ​ដោយ​ខុសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ