ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំនិងលោកអ៊ីឡុន ម៉ាសក៍ ប្រទូស្ត.រ៉ា.យគ្នាខ្លាំងក្លាមែនទែន

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​៥​មិថុនា​ថា មហាសេដ្ឋី​អ៊ីឡុន ម៉ាសក៍ ក្លាយជា​ឆ្កួត​ហើយ រួច​លោក​ស្នើ​ឲ្យ​មហាសេដ្ឋី​រូប​នោះ ចាកចេញ​និង​គំរាម​លុប​ចោល​​បណ្ដា​កុងត្រា​ជាមួយ​រដ្ឋ​។ លោកអ៊ីឡុន ម៉ាសក៍…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​៥​មិថុនា​ថា មហាសេដ្ឋី​អ៊ីឡុន ម៉ាសក៍ ក្លាយជា​ឆ្កួត​ហើយ រួច​លោក​ស្នើ​ឲ្យ​មហាសេដ្ឋី​រូប​នោះ ចាកចេញ​និង​គំរាម​លុប​ចោល​​បណ្ដា​កុងត្រា​ជាមួយ​រដ្ឋ​។

លោកអ៊ីឡុន ម៉ាសក៍ ​ថៅកែ​ក្រុមហ៊ុន​TESLA និង​SPACEX ដែល​ចាក​ចេញពី​ក្រសួង​ប្រសិទ្ធភាព​រដ្ឋា​ភិបាល​DOGE​កាលពី​ស​ប្ដា​ហ៍​មុន វាយតម្លៃ​ថា បើ​គ្មាន​រូប​លោក​ជួយ​លោក ត្រាំ​នឹង​ត្រូវ​ចេញ​ឆ្នោត​ប្រធានាធិបតី​បាត់​ទៅ​ហើយ​។

ចំណែក​លោក​ត្រាំ​វិញ​អះអាង​ថា​លោកអ៊ីឡុន ម៉ាសក៍ ក្លាយជា​ឆ្កួត ដោយសារ​ការ​សម្រេច​របស់​ប្រធានាធិបតី មិន​គាំទ្រ​រថយន្ត​អ​គ្កិ​ស​នី​របស់​លោក ហើយ​ឲ្យ​ចាក​ចេញពី​រដ្ឋាភិបាល​អា​មេ​រិ​ក​។ តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​លោក​ត្រាំ​សរសេរ​ថា លោកអ៊ីឡុន ម៉ាសក៍​ពិតជា​ឆ្កួត ដោយ​លោក​គំរាម​នា​ឱកាស​នោះ​ដែរ លុប​ចោល​បណ្ដា​កុងត្រា​របស់​មហាសេដ្ឋី​រូប​នោះ​ជាមួយ​រដ្ឋ​សហព័ន្ធ​។

ពេល​ដែល​សម្ព័​ន្ថ​មិត្ត​ទាំង​២​ហែកហួរ​គ្នា​ជា​សាធារណៈ​លោក​ត្រាំ​គំរាម​ថា ងាយ​បំផុត​ដើម្បី​សន្សំ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​ថវិកា​របស់​យើង នោះ​នឹង​ជា​ការ​លុប​ចោលការ​ឧបត្ថម្ភ​នានា​និង​បណ្ដា​កុងត្រា រដ្ឋាភិបាល​ដល់​ថៅកែ​TESLA និង​SPACEX​។ ប្រធានាធិបតី​អា​មេ​រិ​ក​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់​ចំពោះ​មហាសេដ្ឋី​រូប​នេះ​។

ពេល​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​នៅ​សេត​វិមាន ហើយ​ផ្សាយ​បន្ត​ផ្ទាល់ លោក​ត្រាំ​ថា​លោក​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់​លើ​មហាសេដ្ឋី​រូប​នោះ​។ លោក​ម៉ូ​ស​និង​រូប​ខ្ញុំ​យើង​មាន​ទំនាក់ទំនង​ដ៏​ល្អ​មួយ​។ ខ្ញុំ​មិនដឹង​ថា​រឿង​វា​ធ្លាក់​ដល់​បែប​នេះ​។

ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​វី​ដេ​អូ​មួយ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ដែល​ថា​ លោក​ខឹង​មក​ពី​បាត់ បង់​​ឧបត្ថម្ភ​ធន សម្រាប់​ក្រុមហ៊ុន​អគ្គ​ស​នី​របស់​លោក មហាសេដ្ឋី​អ៊ីឡុន ម៉ាសក៍ លើក​ឡើង​តាម​បណ្ដាញ​សង្គម​X​ថា វា​មិនមែន​អ​ញ្ចឹ​ង​ទេ​នោះ​មក​តែ​ពី​លោក​ប្រឆាំង​ចំពោះ​ការ​កាត់​បន្ថយ​ដ៏​ច្រើន​បំផុត​នៃ​ការ​ចំណាយ​របស់​សហ​ព​ន្ធ័​ក្នុង​គម្រោង​ថវិការដ្ឋ ដែល​លោក​ថា​អប្រិយ​​ប្រកបដោយ​គ្រោះ​មហន្តរាយ ខុស​ពី​សម្ដី​លោក​ត្រាំ​ដែល​ថា​អាច​សន្សំ​ប្រាក់​ច្រើន​ៗ​ពាន់​លាន​ដុល្លារ​។

មហាសេដ្ឋី​រួប​នេះ​ដែល​ជ្រះថ្លា​ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដ៏​ច្រើន សម្រាប់​ការ​ឃោសនាបោះឆ្នោត​ប្រធា​នាធិបតី​ក៏​ឡើង​ទៀត​ថា លោក​ត្រាំ​ចាញ់ឆ្នោត​បាត់​ទៅ​ហើយ​បើ​គ្មាន​លោក​ជួយ ហើយ​ចោទ​លោក​ត្រាំ​ថា​ជា​មនុស្ស​អ​ក្ត​ត​ញ៉ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ