សហរដ្ឋអាមេរិក ៖ អគ្គរដ្ឋអាជ្ញានៃរដ្ឋ១៦របស់សហដ្ឋអាមេរិក ភាគច្រើនដឹកនាំដោយអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី២៨ឧសភា បានដាក់ពាក្យប្ដឹងរដ្ឋការរបស់ប្រធានាធិបតីលោកដូណាល់ត្រាំ ដោយវាយតម្លៃថា រដ្ឋាភិបាលសហព័ន្ធធ្វើសកម្មភាព ដោយប៉ុនប៉ងលុបពំបាត់ចោល កម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួន របស់មូលនិធិវិទ្យាសាស្ត្រជាតិNFS។ នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍CNN។
រដ្ឋទាំងនោះស្នើតាមរយៈពាក្យបណ្ដឹងនេះ ដល់តុលាការសហព័ន្ធឲ្យបញ្ឃប់សេចក្ដីសម្រេចរបស់NFS ដែលរារាំងដល់ការចំណាយលើការការស្រាវជ្រាវដែលមានទឹកប្រាក់ច្រើនលានដុល្លារ។
សកម្មភាពប្ដឹងនេះធ្វើឡើងបន្ទាប់ពីNFS ប្រកាសកាលពីខែមេសា លុបចោលរបបឧបត្ថម្ភជាច្រើនរយ ដែលភាគច្រើនទាក់ទិននឹងការស្រាវជ្រាវលើជីវចម្រុះនិងការស្រាវជ្រាវមួយចំនួនទៀត ដែលមានទឹកប្រាក់សរុបលើសពី២៣០លានដុល្លារ។
ចាប់តាំងពីពេលនោះមកចំនួននៃការលុបចោលមានការកើនឡើង ដែលមកទល់ពេល នេះទាក់ទិននឹងគម្រោង១៧៥៣ តំណាងឲ្យទឹកប្រាក់ជិត១,៤ពាន់លានដុល្លារ ក្នុងវិស័យវិទ្យាសាស្ត្រ៕
ចែករំលែកព័តមាននេះ