(ថៃ)៖ ចូលរួមបាតុកម្មនៅថៃត្រូវបានអ្នកលេងបណ្តាញទម្លាយថា មិនមែនអ្នកជាតិនិយមថៃទេ តែជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម ។

នៅថ្ងៃនេះ សារព័ត៌មានថៃតូចធំបានចុះផ្សាយព្រោងព្រាតស្តីពីទិដ្ឋភាពធ្វើបាតុកម្មដោយប្រើពាក្យថា ក្រុមអ្នកជាតិនិយម ក្នុងប្រទេសថៃ បាននាំគ្នាប្រមូលផ្តុំដើរក្បួនទាមទារឱ្យរដ្ឋមន្ត្រីការពារជាតិប្រគល់អំណាចទៅអោយយោធា និងក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា បន្ទាប់ពីពួកគេគ្មានទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលលោកស្រី នាយករដ្ឋមន្ត្រី អន អ៊ីង ដែលជាកូនស្រីរបស់លោកថាក់ស៊ីន ដោយចោទប្រកាន់ថា គ្រួសារមួយនេះពីឳពុកដល់កូន មានទំនាក់ទំនងស្អិតរមួតខ្លាំងពេក ជាមួយគ្រួសារមេដឹកនាំរបស់កម្ពុជា។

សារព័ត៌មាន The Nation បានផ្សាយថា ក្រុមអ្នកជាតិនិយម បានសម្តែងការព្រួយនិងសង្ស័យលើសមត្ថភាពរបស់ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថា អាចនឹងធ្វើការសម្រេចចិត្តដោយមិនលំអៀងប៉ះពាល់ដល់ផលប្រយោជន៍ជាតិថៃ ។

កាសែតថៃខាងលើ បានស្រង់សម្តីបាតុករដែលចោទប្រកាន់ថា ព្រោះតែទំនាក់ទំនងជិតស្និទ្ធរវាងអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ ហ៊ុន សែន ដែលជាបងប្អូនធម៌ ហើយលោកទាំងពីរបច្ចុប្បន្ន គឺជាឪពុករបស់នាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្វើឱ្យពួកគេព្រួយបារម្ភថា ដោយសារទំនាក់ទំនងនេះនឹងជះឥទ្ធិពលដល់ការចរចារនៅថ្ងៃទី១៤ ខែមិថុនា ដែលអាចធ្វើឱ្យប្រទេសថៃខាតប្រយោជន៍ ។

យ៉ាងណាក៏ដោយ ក្រុមបាតុករមួយក្តាប់តូចដែលសារព័ត៌មាន The Nation បានហៅក្រុមអ្នកធ្វើបាតុកម្មនេះថា ជាបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ហៅកាន់ថា (STR) នេះ មិនមែនតំណាងអោយប្រជាជនថៃទូទាំងប្រទេសនោះទេ តែអាចជាក្រុមមួយដែលត្រូវបានរៀបចំល្ខោនឱ្យសម្តែងតែប៉ុណ្ណោះ។

ជាក់ស្តែង ក្រុមបាតុករនេះ បានហៅខ្លួនឯងថា ជាបណ្តាញនិស្សិត តែបើយើងពិនិត្យទៅលើរូបភាពជាក់ស្តែង យើងមិនអាចរកឃើញអ្នកចូលរួមណាម្នាក់ក្នុងចំណោមបាតុករទាំងនោះមានមុខមាត់ ការស្លៀកពាក់រូបភាព ភិនភាក់និងវ័យជានិសិត្សសូម្បីតែម្នាក់ ។

បន្ថែមលើនេះ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ ក្រុមអ្នកតាមដានព្រឹត្តការណ៍តាមបណ្តាញសង្គមនៅប្រទេសថៃ បានចូលទៅខមមិនដោយទម្លាយការពិតថា ពូៗអ៊ីៗអ៊ុៗយាយៗ ដែលចូលរួមក្នុងក្បួនបាតុកម្មទាំងនេះ គឺជាក្រុមមនុស្សដែលតែងតែបង្ហាញ មុខនៅសឹងតែគ្រប់ព្រឹត្តាការណ៍បាតកម្មនៅក្នុងប្រទេសថៃដែលចង់សំដៅថា ពួកគាត់ជាក្រុមដើរស៊ីឈ្នួលធ្វើបាតុកម្ម។

ចុះលោកអ្នកដែលកំពុងទស្សនាព័ត៌មានមួយនេះ ជួយរកពិនិត្យទាំងអស់គ្នាទៅមើល ថាតើក្រុមពួកគាត់មើលសមសាកសមជាបណ្តាញ និសិត្សប៉ុន្មានភាគរយដែរបងប្អូន?





ចែករំលែកព័តមាននេះ