ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ នៅ​លើ​ពិភពលោក​យើង​​នេះ​ជំងឺ​ទឹកនោមផ្អែម​កំពុង​តែ​រីក​រាលដាល​យ៉ាង​ខ្លាំង ​ជា​ពិសេស​គឺ​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍន៍​ ។
លោក​សាស្ដ្រាចារ្យ​មហា​បរិ​ញ្ញា​​វេជ្ជបណ្ឌិត សេង សេរី អ្នក​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោម​ម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ បានមានប្រសាសន៍​​ឱ្យ​ដឹង​ថា ជំងឺ​ទឹកនោមផ្អែម​ គឺជា​ជំងឺ​ ដែល​មាន​ជាតិ​ស្ករ

រាជធានីភ្នំពេញ ៖​ នៅ​លើ​ពិភពលោក​យើង​​នេះ​ជំងឺ​ទឹកនោមផ្អែម​កំពុង​តែ​រីក​រាលដាល​យ៉ាង​ខ្លាំង ​ជា​ពិសេស​គឺ​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍន៍​ ។
លោក​សាស្ដ្រាចារ្យ​មហា​បរិ​ញ្ញា​​វេជ្ជបណ្ឌិត សេង សេរី អ្នក​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោម​ម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ បានមានប្រសាសន៍​​ឱ្យ​ដឹង​ថា ជំងឺ​ទឹកនោមផ្អែម​ គឺជា​ជំងឺ​ ដែល​មាន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើ​នឡើង​ខ្ពស់​ ហើយ​ត្រូវ​តែ​ធ្វើការ​ព្យាបាល​អស់​មួយ​ជីវិត​ ។ កាលណា​​​លោក​អ្នក​​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ ហើយមិន​បាន​​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ លោក​អ្នក​អាច​ប្រឈម​ទៅ​នឹងគ្រោះ​ម​ហន្ត​រាយ​ជា​ច្រើន ដល់​​​លោក​អ្ន​ក​​ គ្រួសារ​របស់​​​លោក​អ្នក​និង​ប្រទេស​ជាតិ​ទាំងមូល​ផង​​ដែរ ។ ជា​ពិសេស​នោះ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​ទៅ​ក្នុងពិការ​ភាព ដូច​ជាពិការ​ភ្នែក ខូច​តម្រងនោម លើស​ពី​នេះ​អាច​ធ្វើ​ឱ្យ ប៉ះពាល់​​​ដល់​ស​រសៃ​ប្រសាទ ដែល​បង្ក​ទៅ​ជា​ដំបៅ​ជើង ហើយ​អាច​ឈាន​ទៅ​ដល់​ការ​កាត់​ជើង​ចោល​ជាដើម​ ។ លោក​អ្នក​ ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​មាន​រោគ​សញ្ញា​ ​ដែល​គួរ​ឱ្យ​គាត់​សម្គាល់​ដូច​ជា ​នោម​ច្រើន​នៅ​ពេល​យប់​ខុ​ស​ពី​ធម្ម​តា ​ស្រែក​ទឹក​ខ្លាំង ​បរិភោគ​ច្រើន​តែ​មិន​មានកម្លាំង ។ ដូច្នេះ​បើសិនជា​មាន​អាកា​រដូច ដែល​រៀប​​រាប់​នេះ លោក​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​សជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ព្រោះ​មាន​​តែ​ការ​​​ពិនិត្យ​ឈាម​នោះ​ទេ​ ដែល​អាច​ដឹង​ច្បាស់​​​ពី​កម្រិត​​នៃ​ជំងឺ​ ។ លោក​សាស្ដ្រាចារ្យ​បាន​បន្ថែម​ឱ្យ​ដឹង​​​ថា ចំពោះ​មូលហេតុ​ ដែល​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​នេះ នៅ​មិ​ទាន់​មាន អ្នក​ណា​រក​ឃើញ​នៅឡើយ​ទេ​ ប៉ុន្ដែ​អាច​មាន​កត្ដារួម​ផ្សំ​មួយ​ចំនួន​ ដែល​គួរ​ឱ្យ​គាត់​សម្គាល់​ដូច​ជាៈ
-​កត្ដា​អាយុ លើស​ពី​៤០​ឆ្នាំ​​ ឡើង​ទៅ-​មិន​បាន​បញ្ចេញ​ពលកម្ម ឬ​ធ្វើ​លំ​ហាត់​ប្រាណ
-​កត្ដា​តំណពូជ ឪពុក​ម្ដាយ ជីដូន ជីតា​ធ្លាប់​កើត​មាន​ជំងឺ​ទឹកនោមផ្អែម
-​ធាត់លើ​ទម្ងន់ ​និង​ដុះ​ក្បាលពោះ
-​លោក​អ្នក​ ដែល​កើត​មាន​ជំងឺលើសឈាម ក៏​ជា​កត្ដា​ ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ
-លោក​អ្នក​ដែល​ចូល​ចិត្ត​​ទទួល​ទាន​អា​ហារ​​ដែល​មានសារ​ជាតិ​ផ្អែម​ពេក ប្រៃ​ពេក សម្បូរ​ទៅ​​ដោយ​សារ​ជាតិ​ខ្លាញ់ដូច​​ជា​​ សាច់​គោ សាច់​ជ្រូក សាច់​មាន់ ។ល។
-​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម
-​មាតា​ដែល​បង្កើត​ទារក​លើស​ពី​៤​គីឡូ​ឡើង​ទៅ​ក៏​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ​ ។
ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​កើត​ជំងឺ​ទឹក​នោមផ្អែម​គឺ​ត្រូវ​តែ​មាន​វិធាន​ការពារ​ពារ​ដូច​ជាៈ
-​ការពារ​កុំឱ្យ​ធាត់​លើ​ទម្ងន់ ព្រោះ​កាលណា​ធាត់​លើស​ទម្ងន់​អាច​ប្រឈម​ទៅ​ នឹង​ជំងឺ​ជា​ច្រើន មិន​ត្រឹមតែ​ជំងឺ​ទឹកនោមផ្អែម​​ប៉ុណ្ណោះ​ទេ​ ។
-ត្រូវចៀ​សវៀ​ង​ ចំពោះ​​ចំណីអាហារ​ ដែល​មាន​សារជាតិ ប្រៃ​ពេក ផ្អែម​ពេក​ និង​ខ្លាញ់​ច្រើន​ពេក​ ។
-​ត្រូវ​​ឆ្លៀតពេល​ធ្វើ​ពលកម្ម​ឱ្យ​បាន​ច្រើន ដូច​ជា​ហាត់ប្រាណ ឡើ​ជណ្ដើរ រត់ និង​វិធី​ផ្សេង​ៗ​​​ជា​ច្រើន​ទៀត ឱ្យ​បាន​​៣០​នាទី​​ក្នុង​​ថ្ងៃ​ ។
-​បើសិនជា​ធ្លាប់​មាន​បងប្អូន ឪពុក​ម្ដា​កកើត​មាន​ជំងឺ​ទឹកនោមផ្អែម លោក​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ធ្វើតេស្ដ​រក​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​ដំណាក់កាល​ធ្ងន់ធ្ងរ​ ។
-​លើស​ពី​នេះ​​ពេល​ ដែល​លោក​មាន​រោគ​សញ្ញា​ ដែល​គិត​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​​លោក​​​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ជាមួយ​អ្នក​ឯ​ទេស​ ។
ទាំងនេះ​ គឺជា​វិធានការ​ការពារ​ដើ​ម្បី​ចៀស​ផុត​ពី​ការ​កើ​ត​មាន​ជំងឺ​ទឹកនោម​ផ្អែ​ម ។

លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ឱ្យ​ដឹង​​ទៀត​ថា ជា​ការ​ពិត​ណាស់​បើសិនជា​លោក​អ្នក​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​មក​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា​និង​អនុវត្ដទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឯកទេស​នោះ​លោក​អ្នក​អាច​មានជីវិត​រស់នៅ​រហូត​ដល់​អាយុ​៧០​ទៅ​៨០​ឆ្នាំ​ដូច​អ្នក​ឯទៀត​​ដែរ​ ​បើ​​ទោះ​បី​ជា​ជំងឺ​នេះ មិន​អាច​ព្យាបាល​ជា​ដាច់​ក៏​ដោយ​ ។