ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ស្ថាបនិ​កក្រុមហ៊ុន Yahoo លោក Jerry Yang លា​លែង

14 ឆ្នាំ មុន

សហស្ថាប​និកក្រុមហ៊ុន Yahoo លោក Jerry Yang បានលា​លែងពីតំណែង​ក្រុម​ហ៊ុន​​អ៊ី​ន​ធើរ​ណេត​ដែលគាត់ចាប់​ផ្តើមធ្វើតាំង​ពីឆ្នាំ១៩៩៥ ជា​មួយ​​លោក David Filo ដែល​បច្ចុប្បន្នគាត់​​មាន​ភាគហ៊ុនចំនួន​៦ភាគរយក្នុង​ក្រុមហ៊ុន Yahoo។ នេះបើតាម​​សេចក្តី​ប្រកាស​ព័ត៌មានរបស់​​ក្រុម​ហ៊ុន Alibaba ដែល​ជាក្រុម​​ហ៊ុន​វ៉េបសាយ​​អាស៊ី​ និង​ជាផ្នែក​មួយ​នៃ​ក្រុម​​ហ៊ុន Yahoo នៅថ្ងៃ​ពុធ ។ លោក Jerry Yang កើតនៅ​លើកោះ​តៃវ៉ាន់ ហើយចម្រើន​វ័យនៅក្នុង​ទីក្រុង San Jose ដែល​មានចម្ងាយ​១៦,០៩គីឡូម៉ែត្រ ពីទីស្នាក់​ការធំ​នៃក្រុមហ៊ុន Yahoo ។ គាត់បញ្ចប់ការ​សិក្សាថ្នាក់ បណ្ឌិតនៅ​សាកលវិទ្យា​ល័យ Stanford។ នៅ​ឆ្នាំ១៩៩៦ គាត់និង​លោក Filo ចូលធ្វើការ ក្រោ​ម​លោក CEO Timothy Koogle។

ចំណែកលោក Scott Thompson អតីត​ប្រធាន​​ក្រុមហ៊ុន Ebay ត្រូវបានគេ​តែងតាំងជា​​CEO នៅថ្ងៃទី៤ មករា ក្នុងក្រុម​ហ៊ុន Yahoo។ លោក Colin Gillis អ្នកវិភាគ​នៃក្រុម​ហ៊ុន​BGC Partners LP ក្នុងទីក្រុង​ញូវយ៉កនិយាយ​​​ថា ​លោក Jerry បោះកន្សែង​ចោល គាត់​ជា​អ្នក បង្កើត​ក្រុមហ៊ុន ហើយនេះ​​ជា​ចំណុច​កូនក្មេង របស់​គាត់ ។ លោក Jerry Yang​ វ័យ៤៣ឆ្នាំ ដែលបាន​​ជួយក្រុមហ៊ុន​ក្នុងការបង្កើត​មាតិកាគេហទំព័រ​​និងការស្រាវ​ជ្រាវក្នុងអំឡុង​ទសវត្ស​ឆ្នាំ១៩៩០  បានធ្វើឱ្យ​ក្រុមហ៊ុន Yahoo គេចរួចពីការ​​ប្រកួត​​ប្រជែង​ជាមួយ​ក្រុមហ៊ុន GoogleInc. និងក្រុម​ហ៊ុន​ Facebook Inc.លើអ្នក​ប្រើប្រាស់ផ្ទាល់​​តាម​អ៊ីនធើរណេត​ផ្ទាល់ និងការផ្សាយ​​ពាណិជ្ជ​កម្ម​ ។

ស្របពេល​ក្រុមហ៊ុនកំពុង​រកផ្លូវដើម្បី​ឱ្យ​ក្រុមហ៊ុន​រ​​ស់​​ឡើង​វិញ​ និងការស្ងប់​​ចិត្ត​ពី​បណ្តា​​អ្នកវិនិយោគ ហេតុនេះក្រុម​ហ៊ុន​សម្រេច​​លក់​ភាគ​​​ហ៊ុន​របស់ខ្លួនទៅ​ក្នុងដៃគូ​អាស៊ី រួមមាន​ក្រុម​ហ៊ុន​ Alibaba ហើយក៏ស្នើ​ឱ្យបណ្តាក្រុម​ហ៊ុន​ឯក​ជនផ្សេង​លក់ភាគហ៊ុន​របស់គេឱ្យខ្លួន ។ លោកស្រី Allen Weiner អ្នកវិភាគ​នៃ​ក្រុម​ហ៊ុន​ Gartner Inc និយាយ​ថា ដោយ​បាន​សម្អាត​​​មន្ទិលសង្ស័យ​ពីអតីត វាជាសញ្ញា​នៃ​ក្រុម​ហ៊ុន​បង្ហាញពីការសម្រេច​បន្តដំណើរទៅ​មុខ​របស់ខ្លួន ។ ព្រមជាមួយ​ការចាក់ចេញ​របស់​លោក​ Jerry វាប្រហែល​ជាធ្វើឱ្យការ​ចរចាជា​មួយ​​​ក្រុម​ហ៊ុន ​Alibaba កាន់តែងាយ​ស្រួល ។

អ្នកនាំពាក្យ​ក្រុមហ៊ុន Alibaba លោក John Spelich ភ្លាមៗ​មិនបានឆ្លើយ​តបតទៅនឹងសារ​​ដើម្បីសុំការបក​ស្រាយឡើយ ។ លោក Jerry ធ្វើជា CEO ចាប់ពីខែ​មិថុនា ឆ្នាំ​២០០៧ ដល់ខែ​មករា ឆ្នាំ២០០៩ ។ បន្ទាប់ពី​​ក្រុម​​ហ៊ុន Sunnyvale ដែលមាន​ទី​តាំង​នៅ​​ក្នុង​រដ្ឋកាលី​ហ្វ័រនីញ៉ាច្រាន​ចោលសំណើ​ពីក្រុមហ៊ុន Microsolf ក្នុងទំហំទឹក​ប្រាក់ចំនួន​៤៧,៥ពាន់​​លាន​​​ដុល្លារ បន្ទាប់មក​គាត់ត្រូវជំនួស​​ដោយ​​លោក Bartz ដែលត្រូវ​ក្រុមហ៊ុន​បណ្តេញ​​ចេញ នៅខែកញ្ញា ឆ្នាំ​២​០១១ ។  អតីតបុគ្គ​លិកម្នាក់​របស់ក្រុម​ហ៊ុន Yahoo និយាយ​ថា មានមនុស្ស​ច្រើនណាស់​គិតថា គាត់ រាំងខ្ទប់ការ​ជឿនលឿន​ថ្មីជាមួយ​គំនិតចាស់​កំរិលរបស់​គាត់ ហើយមាន​ភាពយឺតយ៉ាវ​ក្នុង​ការ​សម្រេច​ចិត្ត​ ម្យ៉ាងគាត់​មិនកែប្រែ​ខ្លួនជាថ្មី​​សម្រាប់កម្រិត​ខ្ពស់បែប​នេះ។

តម្លៃភាគ​ហ៊ុនរបស់​ក្រុមហ៊ុន Yahoo ធ្លាក់ចុះ មួយភាគ​រយមកត្រឹម​១៥,៤៣ដុល្លារ ក្នុងពេល​​បិទ​ផ្សារ​ហ៊ុន​នៅថ្ងៃទី១៨ ។ ពួកវាបាន​លោត​ឡើង​ខ្ពស់ដល់១៦,៤៨​ដុល្លារ ក្នុងមួយ​ហ៊ុន បន្ទាប់ពីការ​​ប្រកាស​ព័ត៌មាន។ ផ្សារហ៊ុន​របស់​ក្រុម​​ហ៊ុនធ្លាក់ចុះ​៣ភាគរយកាល​ពីឆ្នាំមុន។ កាលពី​ឆ្នាំ២០០០ ភាគហ៊ុន​របស់ក្រុមហ៊ុន​ធ្លាក់ចុះ៩៧​ភាគរយ​ប៉ុន្តែថ្ងៃនេះ​ក្រុម​ហ៊ុន​មាន​តម្លៃ​​១៩,១ពាន់​លានដុល្លារ។ ចំណែក​​លោក​Jerry មានភាគ​​ហ៊ុនក្នុងដៃ​៣,៨ភាគរយ ឬ ៤៦,៦លាន​ហ៊ុនក្នុង​ក្រុមហ៊ុន Yahoo ។ ក្រុមហ៊ុន Yahoo​មិនបាន​និយាយថា គាត់ នឹង​ទៅ​ទី​ណាបន្ត ឬេហតុអ្វី​បានជាគាត់​លា​​លែង​ពីតំណែង​ភ្លាមៗ ។

ធនាគារ​ពិភពលោ​កប្រាប់ប្រទេស​ក្រីក្រ​ឱ្យប្រុង​ប្រៀបខ្លួនសម្រាប់​ការធ្លាក់ចុះ​ធនាគារពិភព​លោកព្រមាន​នៅថ្ងៃអង្គារថា​​ប្រទេសអភិវឌ្ឍន៍​គួរតែប្រុង​ប្រៀបខ្លួន​សម្រាប់
កំណើន​ធ្លាក់ចុះដែល​ជាមែកធាង​មួយផ្នែកមក​ពី​ការបញ្ហា​ប្រាក់បំណុល​អឺរ៉ុប  ព្រោះវាធ្លាក់​​ចុះ​យ៉ាងខ្លាំង​ដូចការប៉ាន់​ស្មាននៃការរីក​សាយភាយ​ទំហំ​នៃបញ្ហា ។​ធនាគារ​និយាយ​ថា ទ្វីបអឺរ៉ុបដូច​​​ជា​លេច​​ឮ​ថា​ ធ្លាក់ចុះចូល​ទៅក្នុងបញ្ហា​លិចលង់​ជាថ្មី ហើយ​កំណើន​នៃប្រទេស​អភិវឌ្ឍផ្សេងៗ​ដូចជា​ប្រទេស​ប្រេស៊ីល ឥណ្ឌា រុស្ស៊ី តួកគី និង​អាហ្វ្រិក​ខាងត្បូង​មានសន្ទុះ​យឺត។

ធនាគារ​ព្យាករណ៍​ថា កំណើនសេដ្ឋ​កិច្ច​ពិភព​លោក​កើនឡើង២,៥​ភាគរយ ក្នុងឆ្នាំ២០១២ និង៣,១ភាគ​រយក្នុងឆ្នាំ២​០១៣ ទាបជាង​​ការ​ព្យាករណ៍​កាលពីខែ​មិថុនាឆ្នាំមុន​ថា រាល់ឆ្នាំ​​សេដ្ឋ​កិច្ចពិភព​លោកនឹងកើន​ឡើងប្រហែល​៣,៦ភាគ​​រយនោះ។ សេដ្ឋកិច្ចនៃ​ប្រទេសកំពុង​អភិវឌ្ឍនឹង​បន្តទៅ​មុខក្នុង​ល្បឿនលឿន​ជាងប្រទេស​អ្នកមានៗ​ទាំងនោះ ប៉ុន្តែធនា​គារ​ពិភព​​លោកក៏បាន​​ព្យា​ករ​ទៅ​លើ​ប្រទេសអស់​ទាំងនោះ គឺមាន​កំណើន​​សេដ្ឋ​​កិច្ច៥,៤​ភាគរយក្នុង​ឆ្នាំ២០១២ និង៦​ភាគ​រយ​​ក្នុងឆ្នាំ២០១៣ ។ វាជាការ​ព្យាករទាប​​ជាង​លើកមុន​ដែលថាមាន​កំណើន៦,២​ភាគរយ និង​៦,៣​ភាគរយនាឆ្នាំ​បន្ទាប់សម្រាប់​ប្រទេស​កំពុង​​អភិវឌ្ឍ ។

ហេតុនេះ ធនាគារពិភព​លោកដឹងមុន​ពីការ​ រីកធំនៃការ​គំរាមកំហែង​ដល់ការកើន​ឡើងសេដ្ឋកិច្ច​ពិភពលោក។ ការធ្លាក់ចុះ​ជាថ្មីក្នុងទ្វីប​អឺរ៉ុប និងកំណើន​ដ៏​ទន់ខ្សោយ​ក្នុង​ប្រទេស​អភិវឌ្ឍ​បង្កើនការ​​ប្រឈម​​គ្រោះថ្នាក់​ថា ការអភិវឌ្ឍ​ពីរដែល​ជួយ​​ផ្តល់​កម្លាំង​ដល់​ការអភិវឌ្ឍន៍មួយ​ផ្សេងទៀតជា​​លទ្ធ​ផល គឺកាន់តែ​ទន់ខ្សោយ​បន្ថែមទៀត។ ធនាគារ​ក៏បានលើក​ឡើងពីការ​ដោះស្រាយ​បំណុលដ៏​ខ្ពស់ និងឱនភាព​ក្នុងប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក និងកំណើត​យឺតក្នុង​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ សរុបមក វាបង្កើត​​បានហេតុ​ការណ៍ភ្ញាក់​ផ្អើលលើត្រីភាគី​តែម្តង។

ម្យ៉ាងទៀត ភាពតាន់តឹង​នយោបាយ​ក្នុង​​តំបន់មជ្ឈិម​បូព៌ា​ និងអាហ្វ្រិកខា​ងត្បូង អាចរាំង ស្ទះដល់ការ​ផ្គត់ផ្គង់ប្រេងប​ន្ថែមការធ្លាក់​ចុះ​សេដ្ឋ​កិច្ច ។ ធនាគារ​និយាយថា ស្រប​ពេល​ទ្វីបអឺរ៉ុប​កំពុង​ធ្វើដំណើរ​ទៅមុខលើ​ដំណោះស្រាយ​រយៈ​ពេលវែងទៅ​នឹងបញ្ហា ឯទីផ្សារ​នៅ​តែ​មានភាព​​ច្របូក​ច្របល់។ ទប់ទល់នឹង​ការធ្លាក់ចុះនេះ ធនាគារ​និយាយ​ថា ប្រទេស​កំពុងអភិវឌ្ឍ​កាន់តែគ្មាន​លទ្ធ​ភាព​ ​ការ​ពារ​ជាង​កាលពីឆ្នាំ​២០០៨​ ព្រោះពួកគេ​បាន​ដឹងថា ពួកគេដឹងថា​ខ្លួននឹងប្រឈម​មុខចំពោះ​ការ​​កាត់​បន្ថយ​​លំហូរដើមទុន និង​ពាណិជ្ជកម្ម​តិចតួច។ ធនាគារ​​បន្ថែម​ថា មានប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​មាន​ហិរញ្ញវ​ត្ថុទន់ខ្សោយ  ហើយ​​ពួក​​គេ​មិន​អាច​ទប់​ទល់នឹងវិបត្តិថ្មី​​នោះ​ឡើយ ។

ធនាគារពិភព​លោកនិយាយ​ថា គ្មានប្រទេស​​ណា​​និងតំបន់​ណាមួយ​អា​ច​គេច​រួចពី​វិបត្តិ​​ដែល​កើន​ឡើង​នោះឡើយ។ ប្រទេសដែល​មានប្រាក់​ចំណូលខ្ពស់​ត្រូវមានតួនា​ទីចម្បង​ក្នុងការការ​ពារ​វិបត្តិ។ ប្រទេសកំពុង​មានភារ​កិច្ច​គាំទ្រ​ទាំង​ដំណើ​រ​​នៃ G20 និងព្រឹត្តិ​ការណ៍អន្តរជាតិ​ផ្សេងៗ។​ អ្វីដែលប្រទេស​កំពុងអភិវឌ្ឍត្រូវ​ធ្វើមួយទៀត គឺចៀស​វាងជម្លោះ​ពាណិជ្ជកម្ម ហើយ​អនុ​ញ្ញាត​ឱ្យតម្លៃក្នុងទីផ្សារ​ចល័តដោយ​សេរី៕​