ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ត្រូវ​ចាប់​ខ្លួន​ និង​ម្នាក់​ទៀត​រត់​ចោល​ស្រុក​ក្រោយ​ពី​នាង​ក្រមុំ​​​ម្នាក់​ប្តឹង​ថា ​បាន​ចាប់នាង​រំលោ.ភ​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំ​បង​ ៖ កម្លាំងនគរបាល​ព្រហ្ម​ទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយអធិការនគរ​បាលស្រុកគាស់ក្រឡ និងស្រុកសំឡូត បាន​ចុះ​ស្រាវ​ជ្រាវ​​​ចាប់ខ្លួនយុវជនម្នាក់ក្នុងចំណោម​បក្ស​ពួក​២​ នាក់កាលពីរសៀលថ្ងៃទី១៥ មករា ក្រោយ​ពី​​មាន​​បណ្ដឹងចោទប្រកាន់ថា ជននេះ និងគូ​កន​ម្នាក់ទៀតបានចាប់នាងអាយុ១៧ឆ្នាំម្នាក់រំលោ.ភសេពសន្ថវៈ​រហូតបាន​ សម្រេច​កាលពីពាក់​កណ្ដាល​អាធ្រាត្រក្នុង​ខ្ទម​ចម្ការ​

ខេត្ត​បាត់​ដំ​បង​ ៖ កម្លាំងនគរបាល​ព្រហ្ម​ទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយអធិការនគរ​បាលស្រុកគាស់ក្រឡ និងស្រុកសំឡូត បាន​ចុះ​ស្រាវ​ជ្រាវ​​​ចាប់ខ្លួនយុវជនម្នាក់ក្នុងចំណោម​បក្ស​ពួក​២​នាក់កាលពីរសៀលថ្ងៃទី១៥ មករា ក្រោយ​ពី​​មាន​​បណ្ដឹងចោទប្រកាន់ថា ជននេះ និងគូ​កន​ម្នាក់ទៀតបានចាប់នាងអាយុ១៧ឆ្នាំម្នាក់រំលោភសេពសន្ថវៈ​រហូតបាន​សម្រេច​កាលពីពាក់​កណ្ដាល​អាធ្រាត្រក្នុង​ខ្ទម​ចម្ការ​មួយកន្លែងនៅ​ស្រុក​សំឡូត។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាន​ប្រាប់ឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួននោះ​ឈ្មោះ​និន សុផាត ​ហៅ​ម៉ុស អាយុ២២ឆ្នាំ និងគូកន​ម្នាក់​​ទៀត​​ដែល​កំពុង​រត់ចោលស្រុកឈ្មោះង៉ោល អាយុ​២១ឆ្នាំ។ ចំណែកនារីរងគ្រោះឈ្មោះ ច.ដ អាយុ​១៧​​​ឆ្នាំ ពួកគេស្នាក់នៅស្រុកកើត​ហេតុ​ខាង​លើ។ មន្រ្តីដដែលបន្តថា ហេតុការណ៍ុនេះ​បាន​កើត​ឡើងកាល​ពីវេលា​ម៉ោង​១១យប់ថ្ងៃទី១១ មក​រា ប៉ុន្តែគ្រួសារនារី​រងគ្រោះ ទើបតែមកប្ដឹង​នៅ​ស្នងការដ្ឋាន​ខេត្ត កាល​​ពីថ្ងៃទី១៤មករា ហើយ​ការ​ដែល​យឺ​តយ៉ាវ​ក្នុងការស្វែងរកផ្លូវ​ច្បាប់​នេះ ដោយសារតែភាគី​ខាងប្រុសពន្យា​ពេល​ចង់សម្រួល។

តាមការបំភ្លឺនៅក្នុងបណ្ដឹង​រប​ស់​នារី​រង​គ្រោះ​បាននិយាយថា ក្រោយ​ចេញពី​ហាង​ផឹក​ស៊ី​ជាមួយមិត្តភក្ដិនាងក៏ជួបយុវជនទាំង២នាក់នេះដែលចេញពីក្នុងហាងនោះដែរ ដោយ​រូប​នាង​ធ្លាប់ស្គាល់គ្នា​។ ​នាង​បន្ត​ថា នៅពេល​នោះ​ឈ្មោះ​ម៉ុស បាន​សុំ​ជូន​នាង​ទៅ​ផ្ទះ​ជាមួយ​មិត្តភក្ដិ​នាង​​ម្នាក់​​ទៀតដោយជិះម៉ូតូ។ លុះពេលឌុប​មិត្ត​ភក្ដិ​នាង​ម្នាក់ដល់ផ្ទះ រួច​ស្រាប់តែ​ឌុបនាងទៅ​ទុក​ក្នុងខ្ទមចម្ការ​មួយ​ស្ងាត់ឈឹងដោយ​ប្រាប់​ឲ្យ​នាង​ចាំបន្តិច គេ​ទៅ​យកពួកម៉ាកគេម្នាក់ទៀត។ ​ខណៈ​​ពួក​​ម៉ាក​គេមកដល់ស្រាប់តែឈ្មោះម៉ុស ចាប់នាង​រំលោភ​ទាំងកំរោល រហូតបានសម្រច បន្ទាប់​មក​​ក៏​ឱ្យ​ឈ្មោះង៉ោល ​រំលោភនាងម្ដង​បាន​​សម្រេច​ដូច​គ្នា៕