ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបក្រុមអ្នកប្រើប្រាស់គ្រឿងញៀ.ន​ចំនួន៤នាក់ នៅស្រុកមង្គលបូរី

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកប្រើប្រាស់​គ្រឿងញៀ.នចំនួន៤នាក់ ត្រូវបានកម្លាំងនគរ​បាល​ស្រុក​មង្គលបូរីចុះបង្ក្រាបចាប់ខ្លួនភ្លាមៗ​នៅ​ ចំណុច​ផ្លូវ​លំក្នុងភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុក​មង្គលបូរី កាលពីវេលាម៉ោង​២​និង១៨នាទី​យប់​ថ្ងៃទី១២ មករា ២០១២ តាមបញ្ជារបស់​ព្រះ​​រាជ​អាជ្ញារងអមសាលាដំបូង​ខេត្ត​។

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកប្រើប្រាស់​គ្រឿងញៀនចំនួន៤នាក់ ត្រូវបានកម្លាំងនគរ​បាល​ស្រុក​មង្គលបូរីចុះបង្ក្រាបចាប់ខ្លួនភ្លាមៗ​នៅ​ចំណុច​ផ្លូវ​លំក្នុងភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុក​មង្គលបូរី កាលពីវេលាម៉ោង​២​និង១៨នាទី​យប់​ថ្ងៃទី១២ មករា ២០១២ តាមបញ្ជារបស់​ព្រះ​​រាជ​អាជ្ញារងអមសាលាដំបូង​ខេត្ត​។

តាមការ​ឱ្យ​ដឹង​ជន​សង្ស័យ​ទាំង៤នាក់​មាន​១-ឈ្មោះគា គឹមឆាយ ភេទប្រុស​ អាយុ១៨ឆ្នាំ រស់​នៅ​ភូមិរហាត់​ទឹក ឃុំរហាត់ទឹក, ២-ឈ្មោះប៉ែត រតនា ហៅ​អូន ភេទ​ប្រុស អាយុ១៩ឆ្នាំ នៅភូមិ​ថ​្នល់បត់ ឃុំ​រហាត់ទឹក, ៣-ឈ្មោះគិម ធូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក និង​៤-ឈ្មោះ​ហង្ស បូណា ភេទប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិរហាត់​ទឹក ឃុំរហាត់ទឹក។ លោកអនុ​សេនីយ៍ឯក យ៉ត សុផល អធិការ​នគរបាលស្រុក​មង្គលបូរី បានឲ្យដឹងថា នៅ​ចំពោះ​មុខសមត្ថកិច្ច​ជន​​សង្ស័យ​ទាំង៤នាក់​បាន​ឆ្លើយ​សារភាពថា ពួក​គេធ្លាប់​ប្រើប្រាស់គ្រឿង​ញៀន​ជាច្រើនលើកមក​ហើយ។

បច្ចុប្បន្នជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូនទៅស្នងការដ្ឋាន​នគរ​បានខេត្ត ដើម្បីចាត់ការ​តាមនិតិវិធី៕