ប្រទេសកូរ៉េខាងជើង បានលើកឡើងថា ខ្លួននឹងបន្តអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួននៅក្រោមច្បាប់គ្រប់គ្រងដោយយោធាក្នុងអំឡុងពេលមរណភាពរបស់លោកគីម ជុងអ៊ីល ។ នៅថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការសម្រាប់ភាវូបនីយកម្មសន្តិភាពនៃទឹកដីកំណើតប្រទេសកូរ៉េខាងជើង បានចេញសេចក្តីប្រកាសព័ត៌មាន។ ក្នុងសេចក្តីប្រកាសព័ត៌មាននិយាយសំដៅដល់សេចក្តីថ្លែងការណ៍សម្រាប់ឱកាសចូលឆ្នាំថ្មីរបស់លោកប្រធានាធិបតីកូរ៉ែខាងត្បូង លី ម្យុងបាក់ នៅថ្ងៃចន្ទ ។
លោកលី និយាយថា ប្រសិនបើ ប្រទេសកូរ៉េខាងជើងបញ្ឃប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ការធានារបស់ខ្លួនពីសុវត្ថិភាព និងជំនួយសេដ្ឋកិច្ចតាមការរយៈកិច្ចចរចា៦ភាគីឡើងវិញស្តីពីកម្មវិធីនុយក្លេអ៊ែរ ។ ចំណែកសេចក្តីប្រកាសព័ត៌មានរបស់ប្រទេសកូរ៉េខាងជើងស្តែងពីការឆ្លើយតបចំពោះកូរ៉េខាងត្បូង។ កូរ៉េខាងជើង និយាយថា ការបង្ខាំងនុយក្លេអ៊ែរគឺជាមរតកបដិវត្តន៍ ហើយវាគឺជាការគិតគូរខុសល្ងង់ខ្លៅខ្លាំងណាស់ដែលគិតថា ការបង្ខាំងទប់ស្កាត់អាចប្តូរសម្រាប់ទម្រង់ជំនួយមួយចំនួន ។
វាបន្ថែមទៀតថា ដរាបណានៅមានទង្វើបង្ហាញភាពជាសត្រូវនៅតែបន្តនោះ ប្រទេសកូរ៉េខាងជើង នឹងបន្តពង្រឹងនូវតួនាទីរបស់ខ្លួនក្នុងភាពជាប្រទេសមានអាវុធនុយក្លេអ៊ែរ ដើម្បីរក្សាសុវត្ថិភាព នៃបូរណភាពដែនដីរបស់ខ្លួន និងស្វ័យឯករាជ្យ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង និយាយកាលពីខែមុនថា ប្រទេសកូរ៉េខាងជើង បានក្លាយជាប្រទេសមានអាវុធនុយក្លេអ៊ែរ ដែលជាមរតកបន្តពីមេដឹកនាំចុងក្រោយថ្មីៗ។ ក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗថា មេដឹកនាំកូរ៉េខាងជើង នឹងធ្វើតាមលោកគីម ជុងអ៊ីលនិងអនុម័តច្បាប់ដឹកនាំកងទ័ពទៅឲ្យលោកគីម ជុងអ៊ុន ដែលជាអ្នកបន្តវេន ។ លោកគីម ជុងអ៊ុន ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពកំពូលនៃកងយោធា៕
ចែករំលែកព័តមាននេះ