ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជួង ជូងឺ ​មេធាវី​ការពារគណ​បក្ស​សម រុស្ស៊ី ​កោរ​សកល់​​ស្លៀក​ស ពាក់ស ​បង្ហាញ​ខ្លួន​សមាធិ​ផ្លូវច្បាប់​នៅ​គណ​បក្ស​សម រង្ស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វេលាម៉ោង៩ព្រឹក​ថ្ងៃទី​៥ មករា ២០១២ លោកជួង ជូងឺ មេធាវី​ការ​ពារ​គណ​បក្សសម រង្ស៊ី បានកោរសក់ស្លៀកស ពាក់​ស តាមការគ្រោងទុកប្រាកដ​​មែន ហើយ​​បាន​បង្ហាញ​មុខ​​នៅស្នាក់កណ្តាលគណបក្សសម រង្ស៊ី ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ តាមបណ្តោយ​ផ្លូវជាតិលេខ២ បង្ក​ឱ្យ​​មាន​ការ​ចាប់​អារម្មណ៍ ។

នៅក្នុងការកោរសក់នេះលោក​មេធាវីគណ​បក្សសម រង្ស៊ីរូបនេះបានឲ្យដឹងថា មាន​គោល​បំណង សូម​ឲ្យចៅក្រម និងតំណាង​អយ្យការ​ទាំង​អស់មាន​មន​សិការ និងសតិសម្បជញ្ញៈ​ការ​ពារយុត្តិធម៌។ សូម​សមាជិកគណៈមេធាវីទាំង​អស់ហ៊ាន​ប្រឈម ដើម្បីការពារយុត្តិធម៌ជូន​សង្គម​ជាតិ។ សូមឲ្យ​ក្រសួងយុត្តិធម៌មានស្មារតី​ទទួលខុសត្រូវខ្ពស់​ចំពោះយុត្តិធម៌សង្គម។

មន្រ្តីគណបក្សសម រង្ស៊ីបានឲ្យដឹងដែរថា ការកោរសក់នេះក៏ជាការតស៊ូមតិតាមផ្លូវធម៌ ដើម្បី​ជំរុញឲ្យក្រសួងយុត្តិធម៌ តុលា​ការ និង​គណៈ​មេ​ធាវី​ទទួលខុសត្រូវចំពោះយុត្តិធម៌ និង​ត្រូវ​ផ្តល់​យុត្តិ​ជូនប្រជាពលរដ្ឋគ្រប់គ្នា៕           
                                    ស.សុខុម