ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ជំរុញ​ការ​អភិ​វឌ្ឍន៍​វិស័យ​ទេស​ចរណ៍​រវាង​រដ្ឋ​ជា​មួយ​ផ្នែក​ឯក​ជន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​ជំរុញ​កា​រអភិ​វឌ្ឍន៍​វិស័យ​ទេស​ចរណ៍​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍ កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ​ក្រោម​អធិបតី​ភាព​​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ដោយ​​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​ជា​មួយ​ផ្នែក​ឯក​ជន​ជា​ច្រើន​រូប​ទៀត ។ កិច្ច​ប្រជុំ​នេះ​ទាំង​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ និង​ផ្នែក​ឯក​ជន​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​​វិស័យ​ទេស​ចរណ៍​​ ពិសេស​ជំរុញ​ការ​អភិ​វឌ្ឍន៍

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​ជំរុញ​កា​រអភិ​វឌ្ឍន៍​វិស័យ​ទេស​ចរណ៍​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទី​ស្តី​ការ​ក្រសួង​ទេស​ចរណ៍ កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ​ក្រោម​អធិបតី​ភាព​​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ដោយ​​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​ជា​មួយ​ផ្នែក​ឯក​ជន​ជា​ច្រើន​រូប​ទៀត ។ កិច្ច​ប្រជុំ​នេះ​ទាំង​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ និង​ផ្នែក​ឯក​ជន​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​​វិស័យ​ទេស​ចរណ៍​​ ពិសេស​ជំរុញ​ការ​អភិ​វឌ្ឍន៍​​វិស័យ​នេះ​ក្រោយ​ដំណាក់​កាល​នៃ​វិបត្តិ​​សេដ្ឋ​កិច្ច​ពិភព​លោក ។

ក្នុង​​នោះ​រួម​មាន​ ទី​១-ជំរុញ​ឱ្យ​មាន​ការ​​​ហោះ​ហើរ​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​មក​កាន់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក៏​ដូច​ជា​ការ​ហោះ​ហើរ​ក្នុង​ស្រុក​​ ពិសេស​រវាង​ខេត្ត​ព្រះ​សីហនុ​ជា​មួយ​ខេត្ត​សៀម​រាប ។ ទី​២-រៀប​ចំ​ក្រុម​ប្រឹក្សា​ទី​ផ្សារ និង​ការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​​ដែល​ជា​យន្ត​ការ​​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ «កម្ពុជា ព្រះ​រាជា​ណា​ចក្រ​​អច្ឆរិយៈ» ដើម្បី​ទាក់​ទាញ​ទេស​ចរ ។ ទី៣-ពង្រឹង​សន្តិ​សុខ​ សុវត្ថិ​ភាព​ទេស​ចរណ៍​បន្ថែម​ទៀត ដែល​កិច្ច​​ការ​នេះ​ត្រូវ​មាន​កា​រចូល​រួម​ពី​ប៉ូលិស ពី​ផ្នែក​​សណ្តាប់​ធ្នាប់ និង​ពី​ផ្នែក​ឯក​ជន​នៅ​តាម​បណ្តា​ភោជនីយ​ដ្ឋាន សណ្ឋា​គារ ធ្វើ​ជា​បណ្តាញ​សន្តិ​សុខ​របស់​ប៉ូលិស​​ រួម​ចំណែក​ការ​ពារ​ផ្ទាល់​​នៅ​កន្លែង​អាជីវ​កម្ម​របស់​ពួក​គាត់​តែ​ម្តង ។ ទី៤-ជំរុញ​ការ​ដឹ​ក​ជញ្ជូន​ និង​ការ​ធ្វើ​ដំណើរ​របស់​​អ្នក​ទេស​ចរ​នៅ​តាមព្រំ​​ដែន​ ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​​ប្រសើរ​ឡើង​ថែម​​ទៀត ពិសេស​ការ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ទាំង​បដិ​សណ្ឋា​រ​កិច្ច និង​របៀប​របប​ផ្សេងៗ ​ធ្វើ​យ៉ាង​​ណា​បង្ក​ការ​​ទុក​ចិត្ត​ ភាព​កក់​ក្តៅ សំរាប់​ភ្ញៀវ​ទេស​ចរ​ ។ ទី​៥-អង្គ​ប្រជុំ​បាន​លើក​ឡើង​ពី​កា​រត្រៀម​រៀប​ចំ​ធ្វើ​វេទិកា​ទេស​ចរណ៍​អាស៊ាន (ATF) ដែ​លកម្ពុជា​យើង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខែ​មករា ឆ្នាំ​២០១១ ខាង​មុខ​នេះ ។

កម្ម​វិធី ATF នេះ មាន​ភ្ញៀវ​​អន្តរ​ជាតិ​​មក​ពី​បណ្តា​ប្រទេស​នានា ប្រមាណ​២​ពាន់​នាក់ និង​មាន​ការ​ចូល​រួម​ពី​ផ្នែក​ឯក​ជន​ផង​ដែរ ។ សូម​បញ្ជាក់​ថា សំរាប់​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១០ នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ចំនួន​២,២០​លាន​នាក់ កើន​ឡើង​ប្រមាណ​១៧% និង​រំពឹង​ថា នៅ​ដំណាច់​ឆ្នាំ​២០១០ យើង​នឹង​ទទួល​បាន​២,៥០​លាន​នាក់ ៕