ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នក​​​ក្រដឹក​​ឈើ​តាម​​​ម៉ូតូ​​បន្តិច​បន្តួច​​​​ដូច​​ចាប់​​​ខ្យងអារ.កយកឈាម

13 ឆ្នាំ មុន

​ខេត្ត​​រតនគិរី​​​ ៖​ ជន​ជាតិ​​​ចារាយ​​ចំនួន​​​៤​នាក់​​ ដែល​​ធ្វើ​សកម្ម​ភាព​​​ដឹក​​​ជញ្ជូន​​ឈើ​ប្រណីត​​ប្រភេទ​​​​ធ្នង់​​​តាម​ ម៉ូតូ​នៅ​ពេល​​​យប់​​ឆ្លង​ដែន​​​ខុសច្បាប់​​​ទៅ​ប្រទេស​​​​វៀត​ណាម ក្នុង​​តំបន់​​ឃុំ​​​ញ៉ាង ស្រុក​​អណ្តូង​មាស​​ ត្រូវ​បាន​​​កម្លាំង​​​​សហការ​​រវាង​​​​រដ្ឋ​បាល​​​ព្រៃឈើ​​​និង​ប៉ូលិស​​ សេដ្ឋកិច្ច​​ខេត្ត​​​​បង្ក្រាប​​និង​ឃាត់​​ខ្លួន​​​បាន​កាលពី​យប់​​​ថ្ងៃទី​ ​​២៧​​ ធ្នូ​​ ​​នៅ​​វេលា​​

ខេត្ត​​រតនគិរី​​​ ៖​ ជន​ជាតិ​​​ចារាយ​​ចំនួន​​​៤​នាក់​​ ដែល​​ធ្វើ​សកម្ម​ភាព​​​ដឹក​​​ជញ្ជូន​​ឈើ​ប្រណីត​​ប្រភេទ​​​​ធ្នង់​​​តាម​ម៉ូតូ​នៅ​ពេល​​​យប់​​ឆ្លង​ដែន​​​ខុសច្បាប់​​​ទៅ​ប្រទេស​​​​វៀត​ណាម  ក្នុង​​តំបន់​​ឃុំ​​​ញ៉ាង ស្រុក​​អណ្តូង​មាស​​ ត្រូវ​បាន​​​កម្លាំង​​​​សហការ​​រវាង​​​​រដ្ឋ​បាល​​​ព្រៃឈើ​​​និង​ប៉ូលិស​​សេដ្ឋកិច្ច​​ខេត្ត​​​​បង្ក្រាប​​និង​ឃាត់​​ខ្លួន​​​បាន​កាលពី​យប់​​​ថ្ងៃទី​​​២៧​​ ធ្នូ​​ ​​នៅ​​វេលា​​ម៉ោង​​​២​រំលង​អធ្រាត្រ​រួច​បញ្ជូន​​​មក​កាន់​​​ស្នង​ការ​​​ដ្ឋាន​​ដើម្បី​​កសាង​​​សំណុំ​​រឿង​​បញ្ជូន​ទៅ​សាលា​​​ដំបូង​ខេត្ត ។

តាម​​ប្រភព​​ព័ត៌​មាន​បាន​​​ឱ្យ​ដឹង​ថា មនុស្ស​​៤​នាក់​​ដែល​​ត្រូវ​​​កម្លាំង​​សហការ​ចាប់​ខ្លួន​នោះ​ ១-​ឈ្មោះ​​​រចំ ​ហួន ភេទប្រុស អាយុ​​​២២​ឆ្នាំ ២-ឈ្មោះ​​សល់​ ថេន ភេទ​ប្រុស អាយុ​​​២៥ឆ្នាំ​ ​៣-ឈ្មោះសល់ ប៉ុល ​ភេទ​ប្រុស​ អាយុ​​​​១៨ឆ្នាំ​ ​​ ​និង​៤-​​ឈ្មោះ​​រចំ ហ៊ត់ ​ភេទ​ប្រុស អាយុ​​​១៥ឆ្នាំ ។ អ្នក​​​ទាំង​៤​​​នាក់​ជា​ជន​ជាតិ​​​ចារាយ​ ​រស់​​នៅ​ក្នុង​​ភូមិញ៉ាង ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​​​មាស​។

ប្រភព​​ព័ត៌​មាន​​​បាន​​បន្ត​​ទៀត​ថា  មុនពេល​​ចាប់​​ខ្លួន​​​អ្នក​ទាំង​​៤​នាក់​ គឺពួកគេ​​​បាន​ធ្វើ​​សកម្ម​ភាព​​​​ដឹក​ជញ្ជូន​​​ឈើ​​ប្រណីត​​​ប្រភេទ​​ធ្នង់​​តាម​ម៉ូតូ​​​​ពី​​ក្នុង​​ព្រៃ​​នៅ​តំបន់ភូមិ​​មុយ ឃុំ​ញ៉ាង​​ ​ដែល​​ម៉ូតូ​មួយ​គ្រឿង​​ដឹក​ឈើ​​មួយ​​ដុំ​ទំហំ​​​៤​តឹក​​បួន​ជ្រុង​​​ប្រវែង​​​​២​ម៉ែត្រ​២តឹក​ ក្នុង​បំណង​​យក​ទៅ​​លក់​​នៅ​ប្រទេស​​វៀត​ណាម​​ ហើយ​​ក៏ត្រូវ​​​​សមត្ថិច្ច​​​​ចាប់​បាន​​​​រួច​ដាក់​​ខ្នោះ​​ដៃ​​ជាប់​គ្នា​​ពីរៗនាក់​មក​ឃុំ​​ខ្លួន​នៅ​បន្ទប់​​​ការិយាល័យ​​ប៉ូលិស​​សេដ្ឋកិច្ច​​ខេត្ត​​​ដើម្បី​សួរ​នាំ​​​​ និង​​​កសាង​​សំណុំ​​​រឿង​បញ្ជូន​​​ទៅ​សាលា​ដំបូង​​​ ខេត្ត ។ រហូត​​មក​ដល់​​​​​រសៀល​ថ្ងៃទី២៩ ធ្នូ ​​​​គេ​សង្កេត​ឃើញ​​​ជន​​ដែល​ត្រូវ​​​ចាប់​ខ្លួន​​​នោះ​នៅ​​អង្គុយ​​​​នៅ​លើ​កៅអី​​ថ្ម​ដោយ​​​​ជាប់​ខ្នោះ​​​​ និង​មាន​​ប៉ូលិស​​​យាម​នៅ​មុខ​មន្ទីរ​​​តុលាការ​​​​​​ រួមទាំង​​​​សាច់​ញាតិ​​បងប្អូនកំពុង​ទន្ទឹង​​​រង់​ចាំចំណាត់​​​​​ការ​ពី​​តុលាការ​​​​នៅ​ឡើយ​ ។

ប៉ុន្តែ​​​ចំណុច​​ដែល​គួរ​​ឱ្យ​​ចាប់អារម្មណ៍​​​​នោះ​គឺ​​​​បងប្អូន​​​​សាច់​ញាតិ​​​បាន​នាំ​គ្នា​​​ជាច្រើន​​​​​​​នាក់​​​មាន​​ស្រី​​​​មាន​ប្រុស​​​​និង​កូន​​​​​​ផង​​ដែរ ​បាន​​​មក​​ចង​អង្រឹង​​ដេក​​​ទាំង​​​យប់​​ទាំងថ្ងៃ​​​នៅ​មុខការិយា​ល័យ​​ប៉ូលិស​​​សេដ្ឋ​កិច្ច​​ចំនួន​​​២​យប់​​មក​ហើយ​ ។

ជន​​ជាប់​ចោទ​​ទាំង​៤​​​នាក់​បាន​​​និយាយ​​​ប្រាប់​​អ្នក​​​កាសែត​​​ឱ្យ​​​ដឹង​ថា ​បាន​ជា​ពួក​ខ្លួន​​នាំគ្នា​​​​ដឹក​​ឈើ​​​តាមម៉ូតូ​នេះ​ ដោយ​​សារ​នៅ​យប់​​​មុន​​ថ្ងៃ​​​ចាប់​​ខ្លួន​​​ពួក​គេ​នោះ​ ឃើញ​មាន​​ម៉ូតូ​ដឹក​ជញ្ជូន​​​​ឈើ​​​​ទៅ​​ប្រទេស​​វៀត​ណាម​​ជាង​​១០០គ្រឿង​​ តែ​ពុំ​មាន​​ការ​បង្ក្រាប​​ទេ លុះ​​ដល់​​​​យប់​ថ្ងៃ​បន្ទាប់​​​ពួក​​ខ្លួន​​​ដឹក​​ស្រាប់​តែ​​មាន​សមត្ថកិច្ច​​​ចាប់​ខ្លួន​​​តែម្តង ។ ​​ពួក​​​គេ​​បន្ត​ថា  ឈើ​​ដែល​ពួក​ខ្លួន​​​ដឹក​​ទោះបី​​​​​យក​​ទៅ​លក់​​​ដល់ស្រុក​​យួន​​នោះ​​​ក៏ពុំ​​​ចំណេញ​​​​បាន​​ច្រើន​​​​ដែរ ព្រោះ​​​ត្រូវ​​បង់ជូន​សមត្ថកិច្ច​​​​ច្រើន​កន្លែង​​​ក្នុង​​មួយ​​កន្លែង​​​​​១០​​ម៉ឺន​ដុង ។

អ្នក​​​​ទាំង៤​​​នាក់​​នោះ​និយាយ​ទាំង​​អស់​សង្ឃឹម​​​ថា ពួក​ខ្លួន​​ស្មាន​ថាយក​​ឈើ​​នោះ​ទៅ​​​​លក់​​ក្រែង​​បាន​​កម្រៃ​​​​ខ្លះ​ចិញ្ចឹម​​​ក្រុម​គ្រួសារ ​​​មិន​​នឹក​​ស្មាន​​​ថា ​​ត្រូវ​​ជាប់​​​ខ្នោះ​​​​បែប​​​នេះ​ទេ ។  ​បើ​សិន​ជា​ពួក​​ខ្លួន​​ដឹងមុន​​ថាខុស​ច្បាប់​​​​ត្រូវ​ជាប់​​​ខ្នោះ​​​បែបនេះ​ ទោះ​ជា​​ចំណេញ​​កប់ក្តោង​ក៏​ខ្លួន​​​មិន​ធ្វើ​ដែរ ។ ការ​​ចាប់​ខ្លួន​​​អ្នក​ទាំង​​​​៤​នេះ​​​ មជ្ឈ​ដ្ឋាន​​​​​ខ្លះ​បាន​​​រិះ​គន់​​ថា មិន​គួរ​​​​ចាប់​​​ដាក់​ខ្នោះ​​​​បញ្ជូន​មក​តុលាការ​​នោះ​ទេ ​ ព្រោះ​​​កន្លង​មក​​​មាន​​រហូត​​ដល់រថយន្ត​​ធុន​​​​ធំ​ដឹក​​យ៉ាង​​គគ្រឹកគគ្រេង​​​​ជារៀងរាល់​​យប់​ ហេតុ​អ្វី​មិន​​​​ចាប់​​​បែរ​ជា​​​មក​អារ.ក​​​ខ្យង​​​យកឈាម​​​យ៉ាង​នេះ​ទៅ​វិញ ។ ចំណែក​​​មន្ត្រី​សមត្ថកិច្ចខិល​ខូច​​​​មួយ​ចំនួន​​​​​​​ដែល​​​អង្គុយ​​​ចាំ​យក​​​លុយ​​ពីម៉ូតូ​​​នានា​ដែល​​​​ដឹក​ជញ្ជូន​​​​ឈើ​​​នា​ពេល​​កន្លងទៅនៅ​​ឃុំ​​ញ៉ាង​ ពីភូមិ​មុយ​​ទៅ​ច្រក​​តាង៉ា ព្រំដែន​​វៀត​ណាម​នោះ​​ ហេតុ​​​ដូចម្តេច​ត្រូវ​​​រួចខ្លួន​​​​​ទៅ​​វិញ ឬ​ពួក​​គេ​នោះ​​មាន​ខ្នង​បង្អែក​​​ទេ​ដឹង ។

ទាក់ទិន​​​នឹង​ករណី​​​ចាប់ខ្លួន​​​អ្នក​​ដឹក​ឈើ​​​តាម​​ម៉ូតូ​​កាលពី​​ថ្ងៃទី​២៧ ​ធ្នូ​ ​កន្លង​ទៅ​នោះ​  មិន​អាច​​សុំ​ការ​បំភ្លឺ​​​​ពីសមត្ថកិច្ច​​​ដែល​ពាក់ព័ន្ធ​​​​និង​​មន្ត្រី​ជំនាញ​​​បាន​ទេ ៕​
យក្សឡោម