ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2ឆ្នាំ​កន្លះ​រថយន្ត​បុក​របាំង​ចែក​ផ្លូវ​មាន​307គ្រឿង​នៅ​ភ្នំ​ពេញ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ ​រយៈ​ពេល​២​ឆ្នាំ​កន្លះ​បើ​គិត​ពី​ថ្ងៃ​ទី​២១​ ឧសភា ២០០៩ ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១១ បន្ទាប់​ពី​លោក​កែប​ ជុតិមា អភិបាល​រាជ​ធានី​ភ្នំ​ពេញ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ក្តៅ​មួយ​ គឺ​មិន​លើក​លែង​ និង​រឹត​បន្តឹង​ចំពោះ​រថយន្ត​ដែល​បុក​សម្បត្តិ​សាធារណៈ ។ រហូត​មក​ដល់​ពេល​នេះ​រថយន្ត​ដែល​បុក​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​បុក​របាំង​​ចែក​ផ្លូវ ​និង

រាជ​ធានី​ភ្នំពេញ ៖​ ​រយៈ​ពេល​២​ឆ្នាំ​កន្លះ​បើ​គិត​ពី​ថ្ងៃ​ទី​២១​ ឧសភា ២០០៩ ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១១ បន្ទាប់​ពី​លោក​កែប​ ជុតិមា អភិបាល​រាជ​ធានី​ភ្នំ​ពេញ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ក្តៅ​មួយ​ គឺ​មិន​លើក​លែង​ និង​រឹត​បន្តឹង​ចំពោះ​រថយន្ត​ដែល​បុក​សម្បត្តិ​សាធារណៈ ។ រហូត​មក​ដល់​ពេល​នេះ​រថយន្ត​ដែល​បុក​សម្បតិ្ត​សាធារណ​​របស់​រដ្ឋ ជា​ពិសេស​បុក​របាំង​​ចែក​ផ្លូវ ​និង
ប​ង្គោល​​ភ្លើង​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​សមត្ថ​កិច្ច​ចាប់​បាន​ និង​យក​ទៅរក្សា​​ទុក​នៅ​សា​លារា​ជ​ធានី​មាន​ចំនួន​សរុប​៣០៧គ្រឿង​ ត្រូវ​បាន​ផាក​ពិន័យ​ និង​អប់​រំ​រួច​លែង​ទៅ​វិញ​ចំនួន​២៧៩​គ្រឿង​ ហើយ​ពេល​នេះ​នៅ​សល់​២៨​គ្រឿង​ដែល​មិន​ទាន់​ដោះស្រាយ​ និង​លែង​ទៅ​វិញ​នោះ​ទេ ។

មន្ត្រី​សាលារាជ​ធានី​ភ្នំ​ពេញ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​តាម​​ទូរ​ស័ព្ទ​នៅព្រឹក​ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១១​​ថា បន្ទាប់​ពី​វិធាន​​ការ​របស់​សាលា​រាជ​ធា​នី​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ២០០៩ដល់​ថ្ងៃ​ទី​១៥​​ ធ្នូ ២០១១ ​​រថយន្ត​ដែល​បុក​របាំង​ចែក​ផ្លូវ​ ឬ​​​បង្គោល​ភ្លើង​មាន​ចំនួន​៣០៧​គ្រឿង​ ។ ត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​អប់​រំ​ និង​ផាក​ពិន័យ​ចំនួន​២៧៩គ្រឿង​នៅ​សល់​២៨​គ្រឿង​ទៀត​ដែល​មិនទាន់​ដោះ​ស្រាយ ។ រថយន្ត​ដែល​សមត្ថ​កិច្ច​ចាប់​បញ្ជូន​​ទៅ​រក្សាទុក​នៅ​សាលា​រាជធានី​នោះ​ភាគ​ច្រើន​​បុក​របាំង​ចែក​ទ្រូង​ផ្លូវ​ និង​បង្គោល​ភ្លើង​ ហើយ​មួយ​ផ្នែក​តូច​រថយន្ត​បើក​កិន​ ឬឡើង​សួន​ច្បារ ដែល​ហេតុ​ការណ៍​នោះ​​ភាគ​ច្រើន​នៅ​ពេល​យប់​ដោយ​អ្នក​បើក​បរ​ភាគ​ច្រើន​ស្រវឹង​ស្រា ។

មាន​ការ​កត់​សម្គាល់​ថា ចំនួន​រថយន្ត​៣០៧​គ្រឿង​នេះ​និយាយ​តែ​សមត្ថ​កិច្ច​ចាប់​បាន​ហើយ​យក​ទៅ​រក្សាទុក​​នៅ​សាលា​រាជ​ធានី​ភ្នំ​ពេញ​​ទេ​ ដោយ​មិន​គិតពី​​រថយន្ត​ដែល​សមត្ថ​កិច្ច​ចាប់​មិន​​បាន​ឬ​ក៏​មាន​ការ​ដោះ​លែង​ទៅ​វិញ​ភ្លាមៗ​នោះ​ឡើយ ៕            ណារិទ្ធ