សកម្មជនការពារសិទ្ធិសត្វម្នាក់ បានដេកស្រាតនៅក្នុងចានដ៏ធំមួយកណ្តាលទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៥ ធ្នូ កន្លងទៅ ដើម្បីទាមទារឱ្យមនុស្សទូទៅនៅលើពិភពលោកបញ្ឈប់ការសម្លាប់សត្វ និងងាកទៅទទួលទានអាហារបួសជំនួសសាច់សត្វវិញ ។ កន្លងមក សកម្មជនការពារសិទ្ធិសត្វទាំងនៅតំបន់អឺរ៉ុប និងអាស៊ីរមែងធ្វើសកម្មភាពប្រឆាំងនឹងការសម្លាប់សត្វដោយការស្រាតនៅបរិវេណខាងមុខហាងមាន់ដុត ឬមាន់បំពង ដើម្បីជាការព្រមានដល់ម្ចាស់ហាង ៕
ចែករំលែកព័តមាននេះ