ខេត្តកណ្តាល ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោអារ.កខ្លួនឯងដាច់សរសៃហូរឈាមទាំងថ្លុក សន្លប់ស្តូកស្តឹងនៅលើផ្ទះបងស្រីរបស់ខ្លួន ដែលគេសង្ឃឹមតិចណាស់ថា អាចជួយសង្គ្រោះបាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧ព្រឹកថ្ងៃទី១១ ធ្នូ នៅលើផ្ទះស្ថិតនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិមកចោមរោមមើល និងរាយការណ៍ប្រាប់នគរបាលចុះទៅពិនិត្យនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្អាង។
មុនពេលឈានដល់ការអារ.កខ្លួនឯងនេះ ជនរងគ្រោះបានព្យាយាមចង.កសម្លាប់ខ្លួនច្រើនលើករួចមកហើយ ក្នុងពេលមួយយប់តែត្រូវសាច់ញាតិជួយឃាត់ លុះព្រឹកកឡើងសាច់ញាតិមិននៅផ្ទះទៅរកគ្រូបោសកំរោលឱ្យរងគ្រោះទើបជនរងគ្រោះមានឱកាសអា.កខ្លួនឯង ។ លោកសេង សុជាតិ អធិការប៉ូលិសស្រុកស្អាង បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានករណីអារ.ក លោកបានដឹកនាំកម្លាំងព្រហ្មទណ្ឌស្រុកស្អាងចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវខ្លាចក្រែងជាករណីឃាតកម្ម ប៉ុន្តែក្រោយពីធ្វើការស៊ើបសួរ។
ទាក់ទងនឹងមូលហេតុដែលនាំឱ្យកើតមានករណីខាងលើនេះ មិនមានប្រភពណាមួយអះអាងច្បាស់លាស់ឡើយ តែអ្នកភូមិក៏ដូចជាសាច់ញាតិថា កំរោលចូល។ ជនរងគ្រោះឈ្មោះហុិន ពៅ ភេទប្រុស អាយុ៤៧ឆ្នាំ មានកូន៣នាក់ លែងលះជាមួយប្រពន្ធជាង២ឆ្នាំមកហើយ មានទីលំនៅមិនពិតប្រាកដ។ បើតាមឈ្មោះគង់ គន ជាបងថ្លៃជនរង គ្រោះបានរៀបរាប់ប្រាប់ថា នៅរសៀលថ្ងៃទី១០ ធ្នូ ជនរងគ្រោះបានត្រឡប់មកពីធ្វើការនៅខេត្តកំពង់ចាម មកលេងផ្ទះគាត់។ ជនរងគ្រោះនិយាយថា ចង់តែស្លាប់និងបានព្យាយាមចង.កសម្លាប់ខ្លួន ប៉ុន្តែពេលនេះគាត់បានព្យាយាមឃាត់ និងបានហៅសាច់ញាតិឱ្យមកជួយយាមជនរងគ្រោះពេញមួយយប់ខ្លាចចង.កសម្លាប់ខ្លួន ព្រោះជនរងគ្រោះនិយាយស្តីអត់ដឹងគឺកំរោលចូល។ មិននឹកស្មានថា គេនៅតែមានឱកាសអាចអារ.កខ្លួនបានដូចនេះសោះ៕
ចែករំលែកព័តមាននេះ