ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ប្រយោជន៍និង​ផល​ប៉ះពាល់​នៃ​​​ការ​វះកាត់​កែ​ច្រមុះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ជា​ការ​ពិត​ណាស់​ការ​វះ​កាត់​កែច្រមុះ គឺ​ជា​វិធី​ដែល​អាច​ជួយឱ្យ​ច្រ​មុះ​មាន​ទ្រង់​ទ្រាយ​​​ស្រស់​ស្អាត ហើយ​មិន​ត្រឹម​តែ​​​ប៉ុណ្ណោះ​ថែម​ទាំង​​ជួយ​​ឱ្យ​​សម្រស់​កាន់​តែ​សិច​ស៊ី​ និង​ធ្វើ​ឱ្យ​មុខ​មានភាព​ស្រស់​ស្អាត​​ជា​ង​មុន​ថែម​ទៀត​ ប៉ុន្តែ​​​ការ​វះ​កាត់​នេះ​​វា​ក៏​បាន​ផ្តល់​នូវ​ផល​វិបាក​មក​វិញដែរ បើ​សិន​ជា​​លោក​អ្នក​នាង​កញ្ញា​ទៅ​ធ្វើ​ការ​វះ​កាត់​ជា​មួយ​​គ្រូ​ពេ​ទ្យ​​ ដែល​មិន​មាន​ជំនាញ ឬ​ក៏​កន្លែង​

រាជធានីភ្នំពេញ ៖​ ជា​ការ​ពិត​ណាស់​ការ​វះ​កាត់​កែច្រមុះ គឺ​ជា​វិធី​ដែល​អាច​ជួយឱ្យ​ច្រ​មុះ​មាន​ទ្រង់​ទ្រាយ​​​ស្រស់​ស្អាត ហើយ​មិន​ត្រឹម​តែ​​​ប៉ុណ្ណោះ​ថែម​ទាំង​​ជួយ​​ឱ្យ​​សម្រស់​កាន់​តែ​សិច​ស៊ី​ និង​ធ្វើ​ឱ្យ​មុខ​មានភាព​ស្រស់​ស្អាត​​ជា​ង​មុន​ថែម​ទៀត​ ប៉ុន្តែ​​​ការ​វះ​កាត់​នេះ​​វា​ក៏​បាន​ផ្តល់​នូវ​ផល​វិបាក​មក​វិញដែរ បើ​សិន​ជា​​លោក​អ្នក​នាង​កញ្ញា​ទៅ​ធ្វើ​ការ​វះ​កាត់​ជា​មួយ​​គ្រូ​ពេ​ទ្យ​​ដែល​មិន​មាន​ជំនាញ ឬ​ក៏​កន្លែង​ដែល​មិន​​មាន​សុវត្ថិ​ភាព​ ​នោះ​។

លោក​វេជ្ជ​បណ្ឌិត​​ស្រេង រាសី អ្នក​​ឯក​ទេស​​ផ្នែក​​សើរ​ស្បែក​នៃ​មជ្ឈ​មណ្ឌល​ថែរក្សា​សម្ផស្ស​​​មេ​កា​​បែល​ និង​មជ្ឈ​មណ្ឌល​ថែរក្សា​​សម្ផស្ស​​អាស៊ី​ប៊ី​យូ​ធី​ បាន​មាន​ប្រ​សាសន៍​ឱ្យ​ដឹង​ថា ​ការ​​​វះ​កាត់​កែ​ច្រ​មុះ​​​​ គឺ​ជា​ការ​កែ​សម្ផស្ស​​មួយ​ ​ដោយ​សារ​តែ​លោក​​​អ្នក​​​នាង​កញ្ញា​មិន​ពេញ​ចិត្ត​ចំពោះ​ច្រមុះ ​​ធម្ម​ជាតិ​ដែល​មិន​ស្រួច​ល្អ​ ហើយ​ចង់​ធ្វើ​ឱ្យ​ទ្រង់​ទ្រាយ​ច្រមុះ​មាន​លក្ខណៈ​​​​សម​សួន​​ ដែល​អាច​ធ្វើ​ឱ្យ​លោក​អ្នក​មាន​ការ​ជឿ​ជាក់​ជាង​មុន​ ព្រោះ​ថាច្រ​មុះ​​គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​​ ដែល​ទាក់​ទង​ទៅ​នឹង​ទម្រង​់មុខ និង​​ជា​កន្លែង​មួយ​ដែល​​មាន​ចំណាប់​អារម្មណ៍​ជា​ង​​គេ​ដែរ​ ដូច្នេះ​បើ​សិន​ជា​ច្រ​មុះ​មិន​មាន​លក្ខណៈ​ស្រស់​ស្អាត​​​មិន​សម​សួន​នោះ​លោកអ្នក​​ប្រាកដ​​ជា​មិន​មាន​ជំនឿ​ជឿ​ជាក់​ចំពោះ​ខ្លួន​ឯង​នោះ​ទេ​។

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ទៀត​ថា តាម​​ពិត​ទៅ​ការ​វះ​កាត់​កែ​​ច្រ​មុះ​​​ដែល​ធ្វើ​ឡើង​ដោយ​​​វេជ្ជ​បណ្ឌិត​ដែល​មាន​ជំនាញ​នោះ​ ការ​វះ​កាត់​គឺ​មាន​សុវត្ថិភាពមិន​អាច​មាន​គ្រោះ​ថ្នាក់​​អ្វី​ទាំង​អស់​។ ​ប៉ុន្តែ​នៅ​ពេល​​ធ្វើ​ការ​វះ​កាត់​វា​អាច​នឹងមាន​បញ្ហា​មួយ​ចំនួន​​កើត​ឡើង​​​ចំពោះ​លោក​អ្នកផង​ដែរ ព្រោះ​នេះ​ជា​​​​ការ​វះ​កាត់​មួយ ​វា​អាច​​មាន​ហូរ​ឈាម​ ​ហើម ​និង​មាន​ស្នាម​ក្រ​ហម​ ប៉ុន្តែ​បញ្ហា​នេះ​វាង​​នឹង​បាត់​ទៅ​វិញ​​។

តែ​បើ​សិន​​ជា​លោក​​​អ្នក​ទៅ​ធ្វើ​ការ​វះកាត់​​​​ជា​មួយ​កន្លែង​​ដែល​​មិនមាន​សុវត្ថិ​ភាព​​ ឬ​មិន​មាន​ជំនាញ​នោះ គឺ​អាច​បណ្តាល​ឱ្យ​លោក​អ្នក​ជួប​នូវ​ផល​វិ​បាក​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​ជា​ អាច​​បណ្តាល​ឱ្យ​ចុង​ច្រ​មុះ​​ក្រ​ហមខ្លាំង​ខុស​ពី​ធម្ម​តា​ មានការ​ឈឺ​ចាប់​​នៅ​ពេល​ដែល​​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង​ខូច​ទ្រង់ទ្រាយ​ច្រ​មុះ​ និង​​​មាន​ការ​​រលួយ​​ច្រមុះ​ ដែ​ល​អាច​ឈាន​ទៅ​ដល់​ការ​វះ​កាត់​ច្រ​មុះ​ចោល​ជា​ដើម​។​
ដូច្នេះ​​អ្វី​ដែល​ល្អ​បំផុត​ គឺ​ត្រូវ​​​តែ​ទៅ​ជួប​ជា​​​​មួយ​អ្នក​ឯក​ទេស​ច្បាស់​លាស់ ​ដើម្បី​ពិ​ភាក្សា​​មុន​នឹង​ធ្វើ​ការ​វះ​កាត់​ចៀស​វាង​កើត​មាន​ដំណាក់​កា​ល​​ធ្ងន់​ធ្ងរ​។ ជា​ពិសេស​​ ​នៅ​ពេល​​ដែល​​មាន​បញ្ហា​​​នៅ​ក្រោយ​​ពេល​ធ្វើ​​ការ​វះកាត់​នោះ ​លោក​អ្នក​ត្រូវ​តែ​ប្រ​ញាប់​មក​ពិភាក្ស​ាជា​មួយ​​​អ្នក​ឯក​ទេស​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ និង​​​ព្យា​បាល​​ឱ្យ​បាន​ទាន់​ពេល​វេលា​៕