ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​អច្ឆរិយៈ​អាយុ​ទើបតែ​​3ឆ្នាំ​​​ចេះ​អាន​និង​ចេះ​សរសេរ​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កុមារីម្នាក់​​​​មាន​​អាយុ​ទើប​តែ​៣ឆ្នាំ តែចេះអាន​ និងសរសេរ​អក្សរ​ខ្មែរបានយ៉ាងស្ទាត់ជំនាញ​ បើប្រៀប​ធៀប​​​​​នឹងកុមារ​​ដទៃ ។ កុមារីនេះ ឈ្មោះអួង ​អ៊ីសៀន ជាកូនអាជីវករ​លក់​ដូរនៅផ្សារថ្មីហៅផ្សារ​ចម្ការ​គ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ដែល​ឪពុកឈ្មោះវ៉ូង ចាន់ឈឿង អាយុ៥៤ឆ្នាំ ​ម្តាយឈ្មោះចូវ មុយលី អាយុ៣៨​ឆ្នាំ ។ នាង​មាន​បង​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កុមារីម្នាក់​​​​មាន​​អាយុ​ទើប​តែ​៣ឆ្នាំ តែចេះអាន​ និងសរសេរ​អក្សរ​ខ្មែរបានយ៉ាងស្ទាត់ជំនាញ​ បើប្រៀប​ធៀប​​​​​នឹងកុមារ​​ដទៃ ។ កុមារីនេះ ឈ្មោះអួង ​អ៊ីសៀន ជាកូនអាជីវករ​លក់​ដូរនៅផ្សារថ្មីហៅផ្សារ​ចម្ការ​គ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ដែល​ឪពុកឈ្មោះវ៉ូង ចាន់ឈឿង អាយុ៥៤ឆ្នាំ ​ម្តាយឈ្មោះចូវ មុយលី អាយុ៣៨​ឆ្នាំ ។ នាង​មាន​បង​ប្អូន​​ទាំង​អស់​​​៥​នាក់ ​​(ប្រុស​២នាក់​) ហើយ​នាង​ជា​​កូន​​ពៅ​​។

តាមឪពុកម្តាយកុមារី បាន​រៀបរាប់​ថា ចំពោះ​ពួក​គាត់ទាំង​២នាក់ជាឪពុកម្តាយមិននឹក​ស្មានទាល់តែសោះថាកូន​គាត់​ចេះអាននិង​សរសេរ​អក្សរបាន​ ព្រោះ​​​អាយុ​​ប៉ុណ្ណេះ​​ទើប​​អាច​ចូល​រៀន​​ត្រឹម​​​ថ្នាក់​​​មតេ្តយ្យ​​ តែមានថ្ងៃមួយ​កូននិយាយថាចង់​ទៅរៀន ឯគាត់ស្មាន​តែកូន​គាត់ចង់រៀន​ត្រឹមថ្នាក់មត្តេយ្យ បែរជា​​​កូន​មិន​ព្រមដោយ​និយាយថា ចង់រៀនថ្នាក់ទី៣។​ ពេល​នោះ​គាត់និយាយថា មិនបានទេ ព្រោះ​កូនទើប​តែ​អាយុ៣ឆ្នាំ និង​​​​​បាន​​អង្វរ​ថា បើ​មិន​​​ចង់​រៀន​​​​​​ថ្នាក់​​មេត្តយ្យ​​​​ឪពុក​​​អាច​សុំ​​ឱ្យ​​កូន​​រៀន​​​ថ្នាក់​​ទី១​ តែកូនគាត់​​​មិន​ព្រម​គឺ​ចង់ចាប់​ផ្តើម​រៀន​នៅថ្នាក់ទី៣តែម្តង។ មានថ្ងៃមួយ គាត់​បាន​និយាយជាមួយនាយកសាលាបឋមសិក្សា​ហ៊ុន សែនសូភី តែលោកនាយកសាលាគាត់ថាមិន ហ៊ានទទួលព្រោះកូននៅតូចណាស់ ។ ក្រោយ​មកក៏បានជួបជាមួយ​លោក​ប្រធាន​ការិយាល័យ អប់រំយុវជននិងកីឡាក្រុងសិរីសោភ័ណ ពេល​នោះ​គាត់បានស្នើសុំលោកប្រធានការិយាល័យ ឱ្យកូនគាត់បានចូលរៀនថ្នាក់ទី៣ ដោយ​​និយាយ​រៀបរាប់ពីចំណេះ​របស់កូនគាត់ ។

លោក​វ៉ូង ចាន់ឈឿង បាន​បន្ត​ទៀតថា នៅ​ពេលនោះលោកប្រធានការិយា​ល័យ​អប់រំ បាន​យកសៀវភៅរៀនអានថ្នាក់ទី៣​មកឱ្យកូនគាត់​អាន ពេលគាត់បើកឱ្យអានគឺវា​អានត្រូវទាំង​អស់ដោយមិនពិបាកប្រកបទេ ។ ​ទោះបីជា​បែប​ណា​ ​ ដោយ​​សង្ស័យ​ថា ខ្លាច​ក្រែង​មេរៀនដែល​បើកឱ្យកូនគាត់​អាននោះប្រពន្ធគាត់ធ្លាប់​បង្រៀន លោក​ប្រធាន​ការិយាល័យបានឱ្យ​លោកនាយក​សាលាបើក​ទំព័រផ្សេងឱ្យអាន ពេល​នោះ​កូន​គាត់​អានត្រូវ​ទាំងអស់ធ្វើឱ្យពួក​គាត់​មានការភ្ញាក់​ផ្អើល និងកោតសរសើរ ព្រមទាំង​​ងឿង​ឆ្ងល់នូវ​ការយល់​ដឹង​​ដ៏​ចម្លែក​ចំពោះកុមារីទើបមាន​អាយុ៣ឆ្នាំនេះ។ បន្ទាប់​មកលោកប្រធាន​ការិយា​ល័យបាន​ណែនាំឱ្យ​លោកនាយកសាលាទទួល​យក​កូនគាត់​ចូល​រៀននៅ​បវេសនកាលឆ្នាំសិក្សា​​ថ្មី​នេះ គឺរៀនថ្នាក់​ទី៣តែម្តង ។

បុរសជាឪពុកបាននិយាយទៀតថា ពេល​គាត់​នាំកូនទៅសាលារៀនចូលក្នុងថ្នាក់ អ្នកគ្រូ ប្រចាំថ្នាក់បានធ្វើការដកពិសោធន៍គឺគាត់​សរសេរ​អក្សរនៅ​នឹងក្តារខៀន រួចឱ្យអាន គឺកូនគាត់អាន​ត្រូវ​ទាំងអស់ រួចឱ្យសូត្រក៏សូត្រត្រូវ​ទៀតដែល​ធ្វើ​ឱ្យអ្នកគ្រូ និងសិស្សរួមថ្នាក់លាន់មាត់គ្រប់ៗគ្នា​ថា ពួកគេមិនចេះឯវាតូចជាងគេចេះអាននិង​សូត្រ​ឱ្យរិុលគ្មានទាក់។

ទន្ទឹមនឹងកុមារីនេះ​ចេះអាននិងសរសេរ​អក្សរ​នោះ គេក៏ចេះធ្វើលេខបូក ដក គុណ ចែកខ្លះៗដែរ ហើយម្យ៉ាងវិញទៀត កុមារីនេះ គឺចេះ​និយាយនូវពាក្យអង់គ្លេសខ្លះៗ ដូចជានិយាយ​ពីសត្វ សៀវភៅ បន្ទាត់ ដប​… ​តាមឌីស្ក​រូបភាព​តុក្កតា។

ឪពុកម្តាយកុមារីនេះបញ្ជាក់ថា មានថ្ងៃ​មួយនោះកូនគាត់ឈឺបត់ជើងតូចតែមិនហ៊ាន ​​ប្រាប់​​គេ​ក៏រាកសើមសំពត់អស់ធ្វើឱ្យនាងខ្មាសគេ​​ហើយមួយរយៈ​នេះមិនហ៊ានទៅសាលា តែគ្រូ​មិន​ប្រកាន់អ្វី​ឡើយព្រោះនាងនៅតូចជាងគេ​គឺឱ្យពួកគាត់ទាំង២​នាក់បង្ហាត់បង្រៀន​នៅផ្ទះ​  ខ្លះៗ។បើទោះបី​កូនគាត់ចេះនិយាយភាសាអង់​គ្លេសខ្លះក៏ដោយ ក៏គាត់បញ្ជាក់ប្រាប់អ្នកយក​ព័ត៌​មានថា មិនទាន់​ចង់ឱ្យកូនគាត់ចេះទេភាសា​បរទេស ព្រោះកូន​នៅតូចក្រែងខូចខួរក្បាល គឺរៀនតែអក្សរ​ខ្មែរ​ឱ្យចេះស្ទាត់ជំនាញ​សិន​ ចាំ​ពេលកូនធំសឹមគិត​ទៀត៕