ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​​អារ៉ាប់​​មាន​​ផែន​កា​រ​កាត់​​ផ្តាច់​​​ទំនាក់​​ទំនង​​ពាណិជ្ជ​​កម្ម​ជា​មួយ​​ស៊ីរី​

12 ឆ្នាំ មុន

សម្ព័ន្ធ​​អារ៉ាប់​ បាន​​ប្រកាស​​​ពី​ផែន​កា​រ​កាត់​ផ្តាច់​​ទំនាក់​ទំនង​​ពាណិជ្ជ​ក​ម្ម​ជាមួយ​​រដ្ឋា​ភិ​​បាល​ លោក​​ប្រធានា​​ធិបតី​​ស៊ីរី Bashar Al Assad និង​​បាន​បង្កក​​ទ្រព្យ​របស់​ខ្លួន​ដើម្បី​​ឆ្លើយ​តប​នឹង​​អំពើ​​ហិ.ង្សា​​ក្នុង​​ប្រទេស​​ស៊ីរី​ ដែល​​បណ្តា​ល​​ឱ្យ​សកម្ម​​ជន​ចំនួន​​៤​២​នាក់​​ស្លា.ប់ និង​យោធា​​ជា​ច្រើន​​នាក់​ទៀត​​ស្លា.ប់​។ ការ​ដាក់​​ទណ្ឌ​កម្ម​​នោះ ​បាន​ជំ​រុញ​ឱ្យ​​ប្រទេស​​ស៊ីរី​ធ្លាក់​កាន់​​តែ​ជ្រៅ​​ចូល​ក្នុង​​វិបត្តិ​​សេដ្ឋ​​កិច្ច​ និង​ក្លាយ​​ជា​រដ្ឋ​​ឯ​​កោ​។

សម្ព័ន្ធ​​អារ៉ាប់​ បាន​​ប្រកាស​​​ពី​ផែន​កា​រ​កាត់​ផ្តាច់​​ទំនាក់​ទំនង​​ពាណិជ្ជ​ក​ម្ម​ជាមួយ​​រដ្ឋា​ភិ​​បាល​ លោក​​ប្រធានា​​ធិបតី​​ស៊ីរី Bashar Al Assad និង​​បាន​បង្កក​​ទ្រព្យ​របស់​ខ្លួន​ដើម្បី​​ឆ្លើយ​តប​នឹង​​អំពើ​​ហិង្សា​​ក្នុង​​ប្រទេស​​ស៊ីរី​ ដែល​​បណ្តា​ល​​ឱ្យ​សកម្ម​​ជន​ចំនួន​​៤​២​នាក់​​ស្លាប់ និង​យោធា​​ជា​ច្រើន​​នាក់​ទៀត​​ស្លាប់​។ ការ​ដាក់​​ទណ្ឌ​កម្ម​​នោះ ​បាន​ជំ​រុញ​ឱ្យ​​ប្រទេស​​ស៊ីរី​ធ្លាក់​កាន់​​តែ​ជ្រៅ​​ចូល​ក្នុង​​វិបត្តិ​​សេដ្ឋ​​កិច្ច​ និង​ក្លាយ​​ជា​រដ្ឋ​​ឯ​​កោ​។

គណៈ​​កម្មា​ធិការ​​សេដ្ឋ​កិច្ច​​ក្រុម​​សម្ព័ន្ធ​​អារ៉ាប់​ ដែ​ល​​មាន​​ទី​តាំង​​ក្នុង​ទី​ក្រុងគែរ​ ប្រទេស​​អេហ្ស៊ីប បាន​​ប្រកាស​​​ពី​ការ​ដាក់​​ទណ្ឌ​​កម្ម​​នេះ​​កាល​ពី​​ថ្ងៃ​សៅរ៍​ ទី​២៦ វិច្ឆិកា​​ ហើយ​​វិធាន​ការ​​នេះ​ត្រូវ​​បាន​អនុ​ម័​តដោយ​​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​នៅ​ថ្ងៃ​​អាទិត្យ ទី​២៧ វិច្ឆិកា ​មុន​​ពេល​​ចូល​​ជា​​ធរ​មាន​។ ទណ្ឌ​​កម្ម​​ទាំង​​នោះ​​រួម​បញ្ចូល​​ទាំង​​បម្រាម​​​ការ​​ធ្វើ​ដំណើរ​​សម្រាប់​​មន្ត្រីជាន់​​ខ្ពស់​​ស៊ីរី​ និង​ផ្អាក​​ការ​ហោះ​​ហើរ​ទៅ​​កាន់​​ប្រទេស​​ស៊ីរី​​ផង​ដែរ។ នេះ​បើ​​តាម​ឯក​សារ​​របស់​​សម្ព័ន្ធ​​អារ៉ាប់​។

កិច្ច​ព្រម​ព្រៀង​ជាមួយ​ធនាគារ​កណ្តាល​នៃ​ប្រទេស​ស៊ីរី​ នឹង​ត្រូវ​ផ្អាក​ ប៉ុន្តែ​តម្រូវ​ការ​ជាមូល​ដ្ឋាន​ចាំ​បាច់​របស់​ប្រជា​ជន​ស៊ីវិល នឹង​ត្រូវ​លើក​លែង​ពី​ការ​ដាក់​ទណ្ឌ​កម្ម​​នេះ​។ ការ​សម្រេច​ដាក់​ទណ្ឌ​កម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ស៊ីរី​មិន​អនុ​ញ្ញាត​ឱ្យ​អ្នក​សង្កេត​ការណ៍​​ចូល​ក្នុង​ប្រទេស និង​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​​ចូល​រួម​បញ្ចប់​ការ​បង្ក្រាប​ការ​ធ្វើ​បាតុ​កម្ម​​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​៨​ខែ​មក​ហើយ។ អង្គ​ការ​សហ​ប្រជា​ជាតិ​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បង្ក្រាប​មាន​ចំនួន​៣.៥០០​នាក់​។

បើ​ទោះ​បី​ជា​ប្រទេស​ស៊ីរី​សន្យា​ថា នឹង​ដក​កង​ទ័ព​ចេញ​ពី​ទី​ក្រុង​ និង​អនុញ្ញាត​ឱ្យ​អ្នក​សង្កេត​ការណ៍​ចូល​ក្តី​ តែ​អំពើ​ហិង្សា​នៅ​តែ​បន្ត​។ មាន​ប្រជា​ជន​ស៊ីវិល​ និង​កង​ទ័ព​ត្រូវ​បាន​គេ​រាយ​​ការណ៍​ថា ស្លាប់​​ក្នុង​​ប្រទេ​ស​ស៊ីរី​នៅ​​ក្នុង​ខែ​​នេះ​។ បាតុ​កម្ម​ក្នុង​ប្រទេស​ស៊ីរី​ ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​​ភាព​​ចលា​ចល​​ក្នុង​ការ​​ទម្លាក់​មេ​​ដឹក​នាំ​ក្នុង​​ប្រទេស​​​ទុយនី​ស៊ី អេហ្ស៊ីប និង​លី​ប៊ី​ ៕

            ​​