ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​ច្រក​ទ្វារ​​​ព្រំដែន​ជ្រៃ​ធំកម្ពុជា​​​និង​​​វៀត​ណាមពង្រឹង​​ការ​ងារ​បង្ក្រាប​​​គ្រឿង​ញៀន​

14 ឆ្នាំ មុន

​ ខេត្ត​​កណ្តាល ៖ នគរ​បាល​​ច្រក​ទ្វារ​​ជ្រៃធំ​​​កម្ពុជា និង​នគរ​បាល​​​​ច្រក​ទ្វារ​​​ព្រំ​ដែន​​​៩៣៣ ​ឡុង​​ប៊ិន ខេត្ត​អាង​​យ៉ាង ​ ប្រទេស​​វៀត​ណាម​​ កាលពី​​​ថ្ងៃទី​​២៣ ខែ​វិច្ឆិកា ​ឆ្នាំ​​២០១១ ​បាន​​បើក​កិច្ច​ប្រជុំ​​​ស្តីពី​​​ការ​ពង្រឹង​​ការងារ​ទប់​ស្កាត់​​​ និង​បង្ក្រាប​​បទ​ល្មើស​​គ្រឿងញៀន​​នៅ​តាម​​​តំបន់​​ព្រំ​ដែន​​នៃ​ប្រទេស​ ទាំងពីរ ។​

ខេត្ត​​កណ្តាល ៖ នគរ​បាល​​ច្រក​ទ្វារ​​ជ្រៃធំ​​​កម្ពុជា និង​នគរ​បាល​​​​ច្រក​ទ្វារ​​​ព្រំ​ដែន​​​៩៣៣ ​ឡុង​​ប៊ិន ខេត្ត​អាង​​យ៉ាង ​ ប្រទេស​​វៀត​ណាម​​ កាលពី​​​ថ្ងៃទី​​២៣ ខែ​វិច្ឆិកា ​ឆ្នាំ​​២០១១ ​បាន​​បើក​កិច្ច​ប្រជុំ​​​ស្តីពី​​​ការ​ពង្រឹង​​ការងារ​ទប់​ស្កាត់​​​ និង​បង្ក្រាប​​បទ​ល្មើស​​គ្រឿងញៀន​​នៅ​តាម​​​តំបន់​​ព្រំ​ដែន​​នៃ​ប្រទេស​ទាំងពីរ ។

កិច្ច​​ប្រជុំ​នេះ ធ្វើ​ឡើង​​នៅ​ប៉ុស្តិ៍​​​​នគរ​បាល​​ច្រក​ទ្វារ​​​​​​ជ្រៃធំ​កម្ពុជា ​ក្រោម​អធិបតីភាព​​​​លោក​​វរ​សេនីយ៍​​​ឯក​​ លន់ សុផាត  ស្នង​ការ​​រង​នគរ​បាល​​​​​ខេត្ត​ និង​​ជា​ប្រធាន​​លេខាធិការ​​​ដ្ឋាន​ប្រយុទ្ធ​​​ប្រឆាំងគ្រឿង​​ញៀន​​នៃ​​​គណៈ​កម្មាធិការ​​​ត្រួត​ពិនិត្យ​​​​គ្រឿង​​ញៀន​​ខេត្ត និង​មាន​ការ​ចូល​​​​រួម​ពី​មន្ត្រី​​នគរ​បាល​​ស្រុក​កោះធំ ​ប៉ុស្តិ៍​​​​នគរ​បាល​​​ច្រក​​ទ្វារ​​​ជ្រៃធំ​​ និង​មន្ត្រី​​នគរ​បាល​​​ច្រក​ទ្វារ​​ព្រំដែន​​៩៣៣​ ​ឡុងប៊ិន ​ខេត្ត​អាង​យ៉ាង​ ជា​ច្រើន​​​នាក់​ទៀត​ផង ។​
លោក​វ​រសេនីយ៍​​ឯក​​លន់ ​សុផាត  បាន​មាន​​​​មតិ​​​នៅក្នុង​​អង្គ​ប្រជុំ​​​​ដោយ​គូស​​បញ្ជាក់​ថា  ​គោល​បំណង​​នៃកិច្ចប្រជុំ​​​​​គឺដើម្បី​​សិក្សា​​ស្វែង​​យល់​អំពី​​​សភាព​ការណ៍​​​​គ្រឿង​ញៀន​​​តាម​ព្រំ​ដែន​​ និងបន្ត​​​ការ​ទំនាក់​ទំនង​​​រវាង​​​មន្ត្រី​​​ការិយាល័យ​​​ទំនាក់ទំនង​​ព្រំដែន​​​​​វៀត​ណាម​​​ និង​កម្ពុជា​​​ឱ្យ​កាន់​​​តែ​ជិតស្និទ្ធ​​។

លោក​​​ស្នង​ការ​​​រង​​ក៏​បាន​​ថ្លែង​​ឱ្យ​​ដឹងទៀត​ថា  ក្នុង​នាម​​តំណាង​​​ឱ្យ​លោក​ប្រធាន​​​​គណៈ​កម្មាធិការ​​​​ប្រយុទ្ធ​​​ប្រឆាំង​​គ្រឿង​ញៀន​​ខេត្ត និង​លោក​​ឧត្តមសេនីយ៍​​ស្នង​ការ ​​​លោក​​សូមថ្លែង​​អំណរគុណ​​​​ចំពោះ​​​​នគរ​បាល​​ច្រក​ទ្វារ​​​ជ្រៃធំ​​ និង​ការិយា​ល័យ​​ទំនាក់​ទំនង​​ព្រំ​ដែន​(BLO)អាន​ភូ ខេត្ត​អាងយ៉ាង និង​មន្ត្រីប៉ុស្តិ៍​​ព្រំដែន​​ខាង​ភាគី​វៀត​ណាម​​​ដែល​បាន​ចូលរួម​​បើក​កិច្ច​​ប្រជុំ​​ ។ ​សូម​កោត​សរសើរ​​ចំពោះ​លទ្ធផល​​​​​​​ដែល​សមត្ថកិច្ច​​​នៃ​ច្រក​​​ព្រំដែន​ទាំងពីរ​ បង្ក្រាប​​បទ​ល្មើស​​គ្រឿង​​ញៀន​​​នៅក្នុង​​ឆ្នាំ​​២០១១​នេះ បាន​​ចំនួន​១០​​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យ​​បាន​ចំនួន​​​​៣៥​នាក់​ ដក​ហូត​​វត្ថុតាង​​​ថ្នាំញៀន​​ប្រភេទ​​​​មេតំហ្វេតាមីន​​​(ice) ទម្ងន់​​​ជាង​៦០​ក្រាម​ ​ប្រភេទ​​​​ហេរ៉ូអ៊ីន​​ចំនួន​១​តែម ​កញ្ឆា​​​ក្រៀម​​ចំនួន​​​​២ដុំ ​ ប្រាក់​​​​២០០.០០០​រៀល​ និង​​៦០០.០០០​​ដុង​​ ម៉ូតូ​​​​២គ្រឿង ទូរស័ព្ទ​​​៦​គ្រឿង​ និង​សម្ភារ​​​​​វេច​ខ្ចប់​​​ធ្វើ​​ការ​​​ចែកចាយ​​និង​​​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​​មួយ​ចំនួន​​​ទៀត ។

លោក​​ស្នង​ការ​​រងក៏​បាន​​ក្រើន​​រំលឹក​​ផងដែរ​​ដល់មន្ត្រី​​នគរ​បាល​​ស្រុកកោះ​​ធំ និង​ប៉ុស្តិ៍​​​​រដ្ឋបាល​​​នៅតំបន់​​ព្រំដែន​​ ឱ្យ​​យក​ចិត្ត​ទុកដាក់​​​ក្តាប់​​ស្ថិតិ​​អ្នក​ប្រើ​ប្រាស់​និង​អ្នក​ចែក​ចាយ​​គ្រឿង​ញៀន​ឱ្យ​បាន​​ច្បាស់​​លាស់​​ ព្រោះ​វា​ជា​​​ការងារ​​ស្នូល​មួយ​​យ៉ាង​​សំខាន់​ បើប៉ុស្តិ៍រដ្ឋបាល​​​​​ក្តាប់​​ពុំ​បាន​​​ទេ ​យើង​​​ពុំ​អាច​​សម្រេច​​ផែន​ការ​​​​កាត់បន្ថយ​​បទ​ល្មើស​​​​គ្រឿង​​​​ញៀន​បានទេ  ។ លោក​​​អធិការ​​​ អធិការ​រង​ ត្រូវយក​ចិត្ត​​ទុកដាក់​​លើបញ្ហា​​​​នេះ ព្រោះ​វា​ជា​​​គន្លឹះ​​នៃ​ប្រសិទ្ធភាព​ការងារ ​​ត្រូវ​​សិក្សា​វិធានការ​​​ញុះ​ញង់​​ឱ្យ​ទទួល​​បាន​លទ្ធផល​​​​ល្អ និង​​ស្រប​តាម​​​​នីតិវិធី​​ ។  ចំណុច​​​​មួយទៀត​​​ត្រូវ​​​ពង្រឹង​​កិច្ច​​​សហ​ប្រតិបត្តិការ​​​រវាង​ BLO ខេត្តអាង​យ៉ាង​ និង​ BLO  ជ្រៃ​ធំឱ្យ​បាន​​ល្អ​ ពិសេស​​​​ទំនាក់​ទំនង​​​​គ្នា​ជា​ប្រចាំ​ក្នុង​​ការ​ផ្តល់​​​ព័ត៌​មាន​​​ឱ្យ​​គ្នា​ទៅវិញទៅមក​​ ។ ចំពោះ​​​មន្ត្រី​​ BLO ​ត្រូវ​​ខិតខំ​​គ្រប់គ្រង​​សារធាតុ​​ផ្សំ​​​គ្រឿង​​ញៀន​​​ដែល​​​ឆ្លង​កាត់​​តាម​ព្រំ​ដែន​​នៃប្រទេស​ទាំងពីរ ។

លោក​ស្នង​ការ​រង​បាន​គូសបញ្ជាក់​ថា ចំពោះ​​​លទ្ធផល​​​ដែល​​សមត្ថកិច្ច​​​ច្រកព្រំដែន​​​ទាំងពីរ​ធ្វើ​ការ​ទប់​ស្កាត់​​និង​​បង្ក្រាប​​កន្លងមក​​ គឺ​បាន​ឆ្លើយ​​​តបនឹង​​កម្មវិធី​នយោ​បាយ​​ និង​យុទ្ធ​សាស្ត្រ​​​ចតុកោណ​​​ដំណាក់​​កាល​​​ទី២ របស់​រាជ​រដ្ឋា​ភិបាល​​​​អាណត្តិ​​ទី​៤ ជាពិសេស​​​រាល់​​អនុសាសន៍​និង​​បទ​បញ្ជា​របស់​​ប្រមុខ​រាជរដ្ឋា​ភិបាល​​ និងបទ​បញ្ជា​​របស់​​នាយឧត្តម​​សេនីយ៍​​​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កាលពី​ថ្ងៃទី​​៥ ខែមេសា ឆ្នាំ​​២០១១​ ​ក្នុង​កិច្ច​​ប្រជុំ​​ផ្ទាល់​​ជា​មួយ​មន្ត្រី​​ទទួល​បន្ទុក​​គ្រឿង​ញៀន​​ខេត្ត​ និងរាជ​ធានី​ ៕