ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​​ប្រទះ​ឃើញ​កាំភ្លើងអាកា​ពីរដើម​ដែល​​ជន​មិន​ស្គាល់​មុខ​ប្លុង​ចោល

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ថ្មីៗនេះ ប្រជា​ពល​រដ្ឋម្នាក់ដែលទៅបង់ត្រីបានប្រទះឃើញ​អាវុធអាកាពីរដើម​ នៅចំណុចស្ពានដែក ខាងលិច​ភូមិ​ទេព​កោសារចម្ងាយប្រហែល១.០០០ម៉ែត្រ ​ក្នុង​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ហើយក៏​បាន​មក​រាយ​ការណ៍ជូន​សមត្ថកិច្ចនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំរហាល ។

ខេត្តបន្ទាយមានជ័យ ៖ ថ្មីៗនេះ ប្រជា​ពល​រដ្ឋម្នាក់ដែលទៅបង់ត្រីបានប្រទះឃើញ​អាវុធអាកាពីរដើម​នៅចំណុចស្ពានដែក ខាងលិច​ភូមិ​ទេព​កោសារចម្ងាយប្រហែល១.០០០ម៉ែត្រ ​ក្នុង​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ហើយក៏​បាន​មក​រាយ​ការណ៍ជូន​សមត្ថកិច្ចនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំរហាល ។

លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបាន​ប្រទះ​ឃើញ​អាវុធអាកានោះឈ្មោះ​ហ៊ុត រ៉ាត់ ភេទ​ប្រុស អាយុ​២៩ឆ្នាំ រស់នៅភូមិទេពកោសារ ឃុំ​រហាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បើតាមប្រជាពលរដ្ឋរូប​នេះ​ប្រាប់​សមត្ថ​កិច្ចថា គាត់បាន​ប្រទះឃើញ​​អាវុធ​​អាកា​នោះ​លាក់​ទុក​​នៅ​ក្បាល​​ស្ពាន​ ខណៈ​ទៅ​រកត្រី​នៅ​ចំណុចខាងលើ ។

លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា បន្ទាប់ពីទទួល​បាន​ព័ត៌​មាន​នេះ​ លោក​ក៏បានចាត់កម្លាំងឲ្យចុះ​ត្រួតពិនិត្យ​ភ្លាមៗ ឃើញអាវុធអាកាបត់មួយដើម និង​អាកាស្វាយ​មួយ​ដើម (កំបុតស្វាយ) តែអាវុធទាំងពីរដើម​នេះ គ្មានគ្រាប់ និង​បង់ទេ ហើយនៅមានគុណ​ភាព​ប្រហែល៥០​ភាគរយ។ តាមការសន្និដ្ឋាន​របស់សមត្ថកិច្ច​ អាវុធ​នេះគឺពួកជនមិនស្គាល់​មុខ​យកមកប្លុងចោល​​ទុកបម្រុងធ្វើសកម្មភាព​អ្វី​មួយ។ បច្ចុប្បន្ន​អាវុធ​ទាំងពីរដើមនេះ សមត្ថកិច្ច​យក​មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក​ព្រះនេត្រព្រះ ៕