ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ស៊ីការ​ស្រវឹង​​ស្រា​បើក​ម៉ូតូ​​ទៅ​បុក​រថយន្ត​ចត​លើ​ចិញ្ចើម​​ថ្នល់​​រង​របួស​ធ្ងន់

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ជា​កសិករ​ម្នាក់​បាន​​រង​របួស​យ៉ាងធ្ងន់ បន្ទាប់​ពី​បុរស​រូបនេះ​បាន​ចេញ​ពី​ស៊ីការ​គេ​នៅ​ក្នុងភូមិ ហើយ​ស្រវឹង​ធ្លាក់​ភ្នែក​​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ស្រាប់​តែ​ជ្រុល​​ទៅ​បុក​ចំ​ក្បាល​រថយន្ដ​កូរ៉េ​ផ្ទុក​អេ​តចាយ​១​គ្រឿង​ដែល​ ​ចត​ប​ញ្ជ្រា​សទិស​ទុកចោល​នៅ​លើ​ផ្លូវ ។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ ​ទី​២៣ វិច្ឆិកា នៅ​លើ​​កំណាត់​ផ្លូវ​លេខ១១៨ ក្នុងភូមិ​ពពាល​ ឃុំ​ពពាល ​ស្រុក​

ខេត្តកណ្តាល ៖ បុរស​ជា​កសិករ​ម្នាក់​បាន​​រង​របួស​យ៉ាងធ្ងន់ បន្ទាប់​ពី​បុរស​រូបនេះ​បាន​ចេញ​ពី​ស៊ីការ​គេ​នៅ​ក្នុងភូមិ ហើយ​ស្រវឹង​ធ្លាក់​ភ្នែក​​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ស្រាប់​តែ​ជ្រុល​​ទៅ​បុក​ចំ​ក្បាល​រថយន្ដ​កូរ៉េ​ផ្ទុក​អេ​តចាយ​១​គ្រឿង​ដែល​​ចត​ប​ញ្ជ្រា​សទិស​ទុកចោល​នៅ​លើ​ផ្លូវ ។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​លើ​​កំណាត់​ផ្លូវ​លេខ១១៨ ក្នុងភូមិ​ពពាល​ ឃុំ​ពពាល ​ស្រុក​លើកដែក ខេត្ដ​កណ្ដាល​។

ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ប៉ិន ជាតិ​ អាយុ​៣៧​ឆ្នាំ​ ជា​កសិករ​នៅ​​ភូមិ-ឃុំ​ខាងលើ​បាន​ជិះ​ម៉ូតូមា៉ក​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១០ ​ក្នុងទិសដៅពីជើង​ទៅ​ត្បូង​ដោយ​ល្បឿន​​លឿន ហើយមាន​សភាព​​ស្រវឹងជោកផង ក៏​ទៅ​បុក​ក្បាល​រថយន្ដ​កូរ៉េ​១​គ្រឿង​យ៉ាង​ពេញ​ទំហឹង ប​ណា្ដ​ល​ឱ្យ​ម៉ូតូ​ចូល​ទៅ​ក្រោម​រថយន្ដ​ ចំណែកជន​រង​គ្រោះ​បានបោកនិង​​ក្បាល​រថយន្ដ ត្រូវ​ក្បាល​ខាង​ក្រោយ​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​បញ្ជូន​មក​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​លើកដែក ប៉ុន្ដែ​ដោយសារ​ស្ថានភាព​ជំងឺ​ជន​រង​គ្រោះ​ធ្ងន់​ធ្ងរ​ពេក ក៏​បញ្ជូន​បន្ដម​កម​ន្ទី​រពេទ្យ​​មិត្តភាព​កម្ពុជា​-សូ​វៀត​។ ហេតុការណ៍​ខាងលើ​​ត្រូវបាន​​នគរ​បាល​​ស្រុក​លើក​ដែក ខេត្ដ​កណ្ដាល ​ចុះ​ទៅ​​ត្រួតពិនិត្យ និង​បាន​រឹបអូស​យក​រថយន្ដ​ដែល​ចត​ខុស​ច្បាប់​ចរាចរ ​ហើយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ដើម្បី​ដោះ​ស្រាយ​តាម​នីតិ​វិធី៕