ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ វិច្ឆិកា ខណៈដែលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ និង១២នាក់ទៀតកំពុងសម្រាកព្យាបាល ក្នុងនោះក៏មានកុមារា កុមារី៨នាក់។ ជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ កាលពីល្ងាចថ្ងៃទី១៩ វិច្ឆិកា អ្នកទាំងអស់គ្នារស់នៅក្នុងភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះច្រឹង សុផាត ភេទប្រុស អាយុ៤១ឆ្នាំ មានកូន៤នាក់ ក្នុងនោះ៣នាក់បានពុលផងដែរ។ ចំណែកជនរងគ្រោះ៥នាក់ទៀតឈ្មោះចិន សុខនង់ ភេទប្រុស អាយុ៣២ឆ្នាំ ២-ឈ្មោះឆុំ ឈឿន ភេទប្រុស អាយុ៣៤ឆ្នាំ ៣-ឈ្មោះយ៉ុន លៀបគឹម ភេទប្រុស អាយុ២៥ឆ្នាំ ៤-ឈ្មោះឈុយ មាន ភេទប្រុស អាយុ២៤ឆ្នាំ និង៥-ឈ្មោះតន វិត ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងអស់គ្នា ជាកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ។
ជនរងគ្រោះចាប់ផ្តើមហូបត្រីក្រពតបំពងកាលពីម៉ោង១រសៀលថ្ងៃទី១៩ វិច្ឆិកា រហូតមកដល់ម៉ោង៤រសៀលក៏មានអការស្ពឹកខ្លួនប្រាណ និងក្អួតចង្អោរជាបន្តបន្ទាប់គ្រប់ៗគ្នា។ ជនរងគ្រោះដែលស្លាប់បានហូបត្រីក្រពតបំពងច្រើនជាងគេ ទើបពុលខ្លាំងជួយសង្គ្រោះមិនទាន់៕
ចែករំលែកព័តមាននេះ