ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​​ស៊ីសង​នៅចំណត​រថយន្ត​​គីឡូម៉ែត្រ​​​​លេខ9​ ប្រជា​​ពលរដ្ឋ​​​​​​សំណូមពរ​​​​ឱ្យ​​​​អាជ្ញាធរ​​បញ្ឈប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​បន​ល្បែង​​​ស៊ីសង​មួយ​កន្លែង​ស្ថិតនៅ​ក្រុមទី​​​​៦ ​​ភូមិ​ទី​៣​​ ក្នុង​​​ចំណត​រថ​យន្ត​​គីឡូម៉ែត្រ​​លេខ​៩ សង្កាត់ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ត្រូវ​គេ​​បើក​លេង​​យ៉ាង​គគ្រឹក​គគ្រេង​​កំពុង​​តែ​ពង្វក់​ក្រុមយុវជន​​​ ឱ្យញៀន​​​​​នឹង​ល្បែង​​​​ ​និង​បង្កការ​​​ក្តៅ​​ក្រហាយ​ពីប្រជា​ពលរដ្ឋ​​​ដែលជា​​​អ្នក​អាណាព្យាបាល​ បាន​​នាំ​​​គ្នា​​សំណូម​ពរ​​ដល់​មន្ត្រី​​​​ប៉ូលិស​​​ក៏ដូចជា​​​អាជ្ញាធរ​​​ គ្រប់​ជា​ន់​​​ថ្នាក់​​ឱ្យ​​​​ជួយ​លុបបំបាត់​​​​បន​ល្បែង​​នេះ​ផង ព្រោះ​​​​វង់ល្បែង​​នេះ​

រាជធានីភ្នំពេញ​​​​ ៖ ​បន​ល្បែង​​​ស៊ីសង​មួយ​កន្លែង​ស្ថិតនៅ​ក្រុមទី​​​​៦ ​​ភូមិ​ទី​៣​​ ក្នុង​​​ចំណត​រថ​យន្ត​​គីឡូម៉ែត្រ​​លេខ​៩ សង្កាត់ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ ត្រូវ​គេ​​បើក​លេង​​យ៉ាង​គគ្រឹក​គគ្រេង​​កំពុង​​តែ​ពង្វក់​ក្រុមយុវជន​​​ឱ្យញៀន​​​​​នឹង​ល្បែង​​​​ ​និង​បង្កការ​​​ក្តៅ​​ក្រហាយ​ពីប្រជា​ពលរដ្ឋ​​​ដែលជា​​​អ្នក​អាណាព្យាបាល​ បាន​​នាំ​​​គ្នា​​សំណូម​ពរ​​ដល់​មន្ត្រី​​​​ប៉ូលិស​​​ក៏ដូចជា​​​អាជ្ញាធរ​​​គ្រប់​ជា​ន់​​​ថ្នាក់​​ឱ្យ​​​​ជួយ​លុបបំបាត់​​​​បន​ល្បែង​​នេះ​ផង ព្រោះ​​​​វង់ល្បែង​​នេះ​កំពុង​​ប្រឆាំង​​ទៅនឹងការ​​​អនុ​វត្ត​​​នយោបាយ​​ភូមិ​-សង្កាត់​​​​មានសុវត្ថិភាព ។

អ្វីដែល​​​​ធ្វើ​​ឱ្យ​​​មានការ​ចាប់អារម្មណ៍​​ ចំពោះ​ការ​បើក​​ល្បែង​ស៊ីសង​នេះ​ត្រូវប្រជាពលរដ្ឋ​​ឱ្យ​ដឹង​ថា ​​ជា​មន្ត្រី​​​​ប៉ូលិស​ប៉ុស្តិ៍​​ម្នាក់ ដែលបាន​បើក​លេង​ល្បែង​​​​ជាច្រើន​ឆ្នាំ​មក​ហើយ​។​
ប្រជាពលរដ្ឋ​​​ម្នាក់​ក្នុងចំណោម​​​៦​នាក់​ដែល​បាន​​សុំ​ឱ្យកោះសន្តិភាព​​ ​ជួយ​​ផ្សាយ​​ពីវង់​ល្បែង​​នេះ ដើម្បី​ឱ្យ​សមត្ថកិច្ច​​គ្រប់ជាន់ថ្នាក់​​​​​ជួយ​ចាត់​វិធានការ​​បំបាត់​ឱ្យ​​​បាន​ ព្រោះកូនរបស់គាត់កំពុង​តែញៀន​​នឹង​ល្បែង​ ហើយ​​​​លួចប្រាក់​​ឪពុកម្តាយ និង​លក់​របស់​របរ​​​​យក​លុយ​​​​ទៅលេង​ល្បែង​​មិន​គិតពី​​​ការរៀន​សូត្រ។​ ​ប្រជា​ពលរដ្ឋ​​​​រូបនេះ​​បាន​​​បន្ត​​ថា កន្ល​ងមក​​​​​ពួក​គាត់​រស់នៅ​​សង្កាត់​ច្រាំង​ចំរេះ​​ទី​១ ខណ្ឌ​​ឫស្សីកែវ ​មាន​​​ភាពសុខ​សាន្ត​​​​ណាស់ ទើបតែ​រយៈ​ពេល​ប្រមាណ​​​​​​ជា​៣​ឆ្នាំនេះទេ​ ​​ស្រាប់តែ​​​​មន្ត្រីប៉ូលិស​​​​រូបនោះ​​​បាន​ទៅជួលផ្ទះ​​គេ​​​បើកលេង​បៀ​​ បុកប៊ីយែរ​​និង​បើក​តារាង​បាល់​​លេង​ភ្នាល់​​​ធ្វើ​ឱ្យ​កូន​របស់​គាត់​​ងប់​ងុល​​​​​នឹ​ងល្បែង​​​​ ថ្ងៃណា​ក៏ដូច​ថ្ងៃ​ណា​ ​មិនគិត​ពី​​ការ​រៀន​សូត្រ​​​ទេ​។​ មិនត្រឹមតែប៉ុណ្ណោះ ចេះ​លួច​ប្រាក់ ​និង​​លក់​​របស់របរ​​ដូច​ជា​ទូរស័ព្ទ​​​អស់​ជិត​​​១០​​គ្រឿង និង​លក់​កុំ​ព្យូទ័រលេប​ថប ដើម្បី​យក​​ប្រាក់​ទៅ​លេង​ល្បែង​​ទៀត​។

ស្ត្រីជាម្តាយ​​រូបនេះ​​​​បាន​បន្តទៀត​ថា ​​តើ​ឱ្យ​គាត់ទៅប្តឹង​​​​អ្នកណា បើ​មន្ត្រី​​ប៉ូលិសប្រកប​របរ​បើកល្បែង​​​ទៅហើយ​​នោះ ដូច្នេះ​មានតែ​​​រត់​មក​​​រក​កោះ​សន្តិ​ភាព​ ដើម្បី​ឱ្យ​​ជួយ​ផ្សព្វផ្សាយ​​​​ឱ្យ​អាជ្ញាធរ និង​សមត្ថ​កិច្ច​​​​គ្រប់​ជាន់ថ្នាក់​​​​​ចុះទៅ​​​បង្ក្រាប ឬ​ណែ​នាំ​​ឱ្យបញ្ឈប់​​​​ដើម្បី​ភូមិ​​-សង្កាត់​​​មាន​សុវត្ថិភាព ។

ដោយឡែក​នៅ​​​សង្កាត់ទួលសង្កែ ​​មាន​វង់​​អាប៉ោង​​មួយកន្លែង​​​​តាមផ្លូវ​​​​រទេះភ្លើង​​ និង​មន្ត្រី​​​ប៉ូលិស​ម្នាក់​​នៅភូមិ​ទួលគោក ​​បានបើក​ល្បែង​​​ស៊ី​សង​​ដែរ ​រួមទាំង​​មាន​ល្បែង​​​ហ្គេម​​ដែល​​លោក​​​សយ កុសល ​​ចៅសង្កាត់​ទួលសង្កែ​ ​​​ធ្លាប់​បាន​​ណែ​នាំ​ឱ្យ​លោក​នាយប៉ុស្តិ៍​​​​នោះ​បញ្ឈប់​​តែ​ល្បែង​​នៅ​ដដែល។​ ​​ការ​​ផ្សាយព័ត៌​មាន​ទាក់​ទង​​​នឹង​​ល្បែង​​ស៊ីសង​ប៉ុណ្ណេះ​​មិនទាន​់បញ្ចប់​​​ទេ បើ​សិនជា​​​គ្មាន​ការ​អើពើ​​ពី​​​អាជ្ញាធរយើង នឹង​​​​ផ្សាយ​ព័ត៌​មាន​​​​​នេះតទៅទៀត ​តែ​សង្ឃឹម​​ថា សមត្ថកិច្ច​​​​​ និង​អាជ្ញា​ធរ​​​​ពិតជា​លុប​​​បំបាត់​​​បាតុភាពអសន្តិសុខ​នេះ​​​មិន​ខាន ៕