ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​ស្ដី​ពី​គំរោងការ​ធម្ម​ចារិក​អប់រំ​យុវជន​ពី​សីលធម៌​តាម​ពុទ្ធឱវាទ

14 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុ​កោស​ល្យ​ភូមិភាគ ហ៊ុន សែន តា​ខ្មៅ មាន​ប្រារឰពិធី​បើក​វគ្គ​គំរោង​ធម្ម​ចារិក​នៃ​មជ្ឈមណ្ឌលព្រះពុទ្ធ​សាសនា​ អប់រំ​យុវជន រយៈពេល​៥​ថ្ងៃ ក្រោម​អធិបតីភាព​លោក មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា និង​ជាទី​ប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​សម្ដេចព្រះ​មហា​អរិយវង្ស សៅរ៍ ចន្ទ​ថុ​ល ព្រះ​អគ្គាធិការ​រង​ពុទ្ធិកសិក្សាជាតិ និង​ជា​ព្រះ​ចៅអធិការ​វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម ។

ខេត្ដកណ្ដាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុ​កោស​ល្យ​ភូមិភាគ ហ៊ុន សែន តា​ខ្មៅ មាន​ប្រារឰពិធី​បើក​វគ្គ​គំរោង​ធម្ម​ចារិក​នៃ​មជ្ឈមណ្ឌលព្រះពុទ្ធ​សាសនា​អប់រំ​យុវជន រយៈពេល​៥​ថ្ងៃ ក្រោម​អធិបតីភាព​លោក មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា និង​ជាទី​ប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​សម្ដេចព្រះ​មហា​អរិយវង្ស សៅរ៍ ចន្ទ​ថុ​ល ព្រះ​អគ្គាធិការ​រង​ពុទ្ធិកសិក្សាជាតិ និង​ជា​ព្រះ​ចៅអធិការ​វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម ។ ចូលរួម​ក្នុង​ពិធី​នោះ​មានលោក​ទួន វុ​ទ្ធី អគ្គនាយក និង​ជាទី​ប្រឹក្សា​អម​ក្រសួងធម្មការ និង​សាសនា​, ព្រះ​ភិក្ខុ វ៉ា​ត់ វិបុល ប្រធាន​គំរោងការ​ធម្ម​ចារិក​, រាជាគណៈ​សង្ឃជា​ច្រើន​អង្គ​, ប្រធាន​មន្ទីរ​អប់រំ​ខេត្ដ​, ប្រធានមន្ទីរ​ធម្មការ និង​សាសនា​ខេត្ដ​, លោកគ្រូ អ្នកគ្រូ​, គរុ​សិស្ស​-​និស្សិត ព្រមទាំង​សិ​ស្សា​នុសិស្ស​នៃ​វិទ្យាល័យ​ហ៊ុន សែន តា​ខ្មៅ សរុបចំនួន​៤.៤៣៧​នាក់ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់ តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

អាន​សុន្ទរកថា សម្ដេចព្រះ​មហា​អរិយ វង្ស សៅរ៍ ចន្ទ​ថុ​ល បាន​មាន​ថេរ​ដីកា​សង្កត់ធ្ងន់​ៗ​ទៅ​លើ​ស្រទាប់​យុវជន យុវនារី សិ​ស្សានុ​សិស្ស​លើ​ផ្នែក​អប់រំសីលធម៌ សុជីវធម៌​ខ្មែរ តាម​ពុទ្ធឱវាទ ដើម្បី​អូស​ទាញ​យុវវ័យ​ទាំងនោះ​ឱ្យ​ក្លាយជា​សមាជិក​ដ៏​ល្អ​របស់​សង្គម​ខ្មែរ ហើយ​ត្រូវ​ចេះ​កែខ្លួន​ឱ្យ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ក្រុម​ទំនើង​ទាំងឡាយ និង​ចៀសវាង​ឱ្យឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ ។ ចំពោះគំរោង​កម្មវិធី​ដែល​រៀបចំ​ឡើង​ក្នុង​រយៈពេល​៥​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ ២០១០ គឺ​អប់រំ​សីលធម៌ សុជីវធម៌​ដល់​សិ​ស្សានុ​សិស្ស​យុវជន​ខ្មែរ ។ សម្ដេចព្រះ​មហា​អរិយវង្សមាន​ថេរ​ដីកាបន្ដ​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ការ​គោរព​វិន័យ ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ក្នុង​នោះ​មានចរិយា​ធម៌ និង​សីលធម៌ ព្រោះថា​ពុទ្ធចក្រ គឺ​ដើរ​ទន្ទឹម​គ្នា​នឹង​អាណាចក្រ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​គោរព​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។

លោក​មិន ឃិ​ន រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា បាន​មាន​មតិ​ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ និងចៅ​ៗ​ជា​សិស្សានុសិស្ស​នៅ​ក្នុង​វិទ្យាល័យ និងក្មួយ​ៗ​ជា​គរុ​សិស្ស​ទាំងអស់​ត្រូវ​ចេះ​លើក​ស្ទួយ វប្បធម៌ និង​ប្រពៃណី​ខ្មែរ​យើង​ជា​ធំ ពីព្រោះមាន​តែ​ក្មួយ​ៗ​នេះ​ហើយ​ដែល​ជា​ទំញំង​ស្នងឫស្សី​ទៅ​ថ្ងៃ​អនាគត ដែល​ជួយ​លើក​ស្ទួយ​កិត្ដិយស​ប្រទេស​ជាតិ​ឱ្យ​មាន​មោទនភាព​លើ​ឆាក អន្ដរជាតិ ។ ទន្ទឹម​នឹង​នេះ​ដែរ តាម​គោលការណ៍ និង​វត្ថុបំណង​នៃ​គំរោងការ​ធម្ម​ចារិក គឺ​មានការ​អប់រំ​សីលធម៌​, សុជីវធម៌​ដល់សិស្សានុសិស្ស និង​យុវជន​ខ្មែរ ដូចនេះ​សូមក្មួយ​ៗ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ទាំងអស់​ដែល​ក្មួយ​ៗ​បាន​ក្រេបជញ្ជក់​ពី​ឪពុក​ម្ដាយ លោកគ្រូ អ្នកគ្រូ រហូត​ដល់​ធម៌​ព្រះសម្មាសម្ពុទ្ធ​ដែល​ជា​បរមគ្រូ​នៃ​យើង​ទាំងអស់​គ្នា ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សង្គម​កម្ពុជា​ប​ច្ចុប្បន្ន ។

ការ​បើក​វគ្គ​គំរោងការ​ធម្មការ​ចារិក​នេះធ្វើ​ឡើង​ដើម្បី​ឱ្យ​យុវជន​ខ្មែរ​បាន​សិ​ស្សា​គោលធម៌​៥ សីល​៥ និង​បដិបត្ដិ​សមាធិ​ចំរើន​ភាវនាអប់រំ​ចិត្ដ​ឱ្យ​ស្ងប់​បរិសុទ្ធ​ស្អាតស្អំ ភ្ញាក់រលឹក ដឹង គុណ​មាតាបិតា គ្រូ ព្រឹទ្ធាចារ្យ និង​ជាកាតព្វកិច្ច​ឆ្លើយ​តប​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។ នៅ​ក្នុង ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ដ្រី មិន ឃិ​ន បាន​ជួយ​ឧបត្ថម្ភ​ដល់​ពិធី​បើក​វគ្គ​គំរោងការធម្ម​ចារិក​រយៈពេល​៥​ថ្ងៃនេះ​ចំនួន​១​លាន រៀល​ផង​ដែរ ៕