ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ជា​ច្រើន​នាក់​លេប​ថ្នាំ​សម្លា.ប់​ខ្លួន​ ព្រោះ​ស្នេហា​មក​ចូល​ព្យាបាល​ជុំ​គ្នា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទោះបីដឹងថា ការ​ស្លា.ប់​មិន​អាច​​វិល​វិញ​​​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ យុវជន យុវនារី​មួយ​ចំនួន​​ដែល​ខូចចិត្ដ​នឹង​ស្នេហា​មិន​បាន​ដូច​បំណង ​សុខចិត្ដ​លេបថ្នាំ​សម្លា.ប់​ខ្លួន ដោយ​មិន​គិត​ពី​ការ​លំបាក​វេទនា​នៃ​ការ​​ចិញ្ចឹម​បីបាច់​ថែរក្សា​របស់​ឪពុក​ ម្ដាយ​តាំង​ពី​ចាប់​កំណើត​​រហូត​ដល់​ពេញ​រូបរាង​ឡើយ។ ជាក់ស្ដែង​នៅ​​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​រយៈ​ពេល​១២​ម៉ោង​នៃ​ថ្ងៃ​ទី​ ១៣ វិច្ឆិកា មាន​យុវជន​៣​រូប

រាជធានីភ្នំពេញ ៖ ទោះបីដឹងថា ការ​ស្លាប់​មិន​អាច​​វិល​វិញ​​​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ យុវជន យុវនារី​មួយ​ចំនួន​​ដែល​ខូចចិត្ដ​នឹង​ស្នេហា​មិន​បាន​ដូច​បំណង ​សុខចិត្ដ​លេបថ្នាំ​សម្លាប់​ខ្លួន ដោយ​មិន​គិត​ពី​ការ​លំបាក​វេទនា​នៃ​ការ​​ចិញ្ចឹម​បីបាច់​ថែរក្សា​របស់​ឪពុក​ម្ដាយ​តាំង​ពី​ចាប់​កំណើត​​រហូត​ដល់​ពេញ​រូបរាង​ឡើយ។ ជាក់ស្ដែង​នៅ​​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​រយៈ​ពេល​១២​ម៉ោង​នៃ​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​យុវជន​៣​រូប និង​យុវ​នារី​​២​​រូប​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ដោយសារ​តែ​ខូចចិត្ដ​ នឹង​រឿង​រ៉ាវ​ស្នេហា ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​​ចូល​មក​ឱ្យ​គ្រូ​ពេទ្យ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ រហូត​ដល់​បាន​រស់​ឡើងវិញ ។

ស្នេហា​​ពិត​ជា​មាន​ទំហំ​ធំ​ជាង​អ្វី​ៗ​ទាំងអស់ សូ​ម្បី​តែ​ជីវិត​របស់​ពួក​គេ​ដែល​ឪពុក​ម្ដាយ​ខំប្រឹង​បង្កើត​តាំងពី​បាតជើង​ក្រហម​រងាល​មក​ក៏​មិន ស្មើនឹង​សេចក្ដី​ស្នេហា​របស់​ពួកគេ​ដែរ។ យ៉ាង​ណា​មិញ​​យុវជន​ម្នាក់​ឈ្មោះ​កែវ សុភាព អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បាន​ស្រឡាញ់​នារី​ម្នាក់​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា និង​ស្គាល់ចិត្ដស្គាល់ថ្លើម​គ្នា​អស់ហើយ ក៏​បានឱ្យ ឪពុក​ម្ដាយ​ចូល​ស្ដីដណ្ដឹង​នារី​នោះ​ធ្វើ​ជា​គូគាប់ តែ​​ឪពុក​ម្ដាយ​ខាង​ស្រីមិន​ព្រម​លើក​ឱ្យ​ក៏ខូច​ចិត្ដ​លេបថ្នាំ​ទី​ហ្វី​អស់​៣​ទៅ​៤​បន្ទះ ដើម្បី​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា។ ប៉ុន្ដែ​​ដោយ​ក្រ​ស្លាប់​ពេក​គេបាន​យក​កាំបិត​​ចាក់​សាច់ដុំ​បន្ថែម​ទៀត​​ដើម្បី​ឱ្យ​ឆាប់​ស្លាប់​​តែ​មិន​ស្លាប់​ដូច​បំណង​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ទាន់​ពេល​វេលា។

ចំណែក​យុវជន​ទី​ពីរ​ឈ្មោះ​ហ៊​ន ថៃ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ផ្សារ​ដី​ហុយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយសារខឹង​សង្សារ​បែក​ចិត្ដ​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​​ថ្ងៃ​ទី​១៣ វិច្ឆិកា ប៉ុន្ដែ​មិន​ស្គាល់​ប្រភេទ​ថ្នាំ​ទេ ត្រូវ​សាច់​ញាតិ​ជូន​ទៅ​លាង​ក្រពះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ ឯយុវជន​ទី​បី​ឈ្មោះ​បូ​រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ខេត្ដកំពង់ស្ពឺ ដោយ​សារ​ខូចចិត្ដ​នឹង​ស្នេហា​​ក៏​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​អស់​ជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៣ វិច្ឆិកា ។

ដោយឡែក​អ្នក​ទី៤ នារី​​ឈ្មោះ​ច​យ ស៊ី​ណា អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយសារសេចក្ដី​ស្នេហា​មិន​បាន​ដូច​បំណង​​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទីព្រលប់ ថ្ងៃ​ទី​១៣ វិច្ឆិកា។ ​ចំណែក​អ្នក​ទី​៥ នារី​​​ឈ្មោះ​កើន ដា​លី​ន អាយុ​២៤​ឆ្នាំ ​​ជា​មេការ​ក្នុង​ហាង​ខារ៉ាអូខេ ស្នាក់​នៅប្លុក​បឹង​​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក៏​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​​ពេទ្យ​​ដែរ។ តាម​អ្នក​ជូន​នាង​មក​​មន្ទីរពេទ្យ​ជា​មនុស្ស​ភេទ​ទី​បី​បាន​បង្ហើប​ថា មិនដឹង​មាន​រឿង​​អី​ទេ គ្រាន់តែ​ឃើញ​នាង​អង្គុយ​យំ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៣ វិច្ឆិកា​​នេះ ស្រាប់តែ​ឃើញ​​នាង​លេបថ្នាំ​សម្លាប់​ខ្លួន​។

ទាក់ទិន​នឹង​ការ​លេបថ្នាំ​សម្លាប់​ខ្លួន​នេះ គឺ​សុទ្ធ​សឹងតែ​បណ្ដាល​មក​ពី​ស្នេហា​បែកបាក់​ ស្នេហា​មិន​បាន​ដូច​បំណង ក៏​ធ្វើ​ឱ្យ​ពួក​គេ​​គិត​ខ្លី​លេប​ថ្នាំ​សម្លាប់​ខ្លួន​។ ទោះបី​ដឹង​ថា សេច​ក្ដី​ស្លាប់​មិន​អាច​វិល​វិញ​យា៉ងណា​ក៏ដោយ ក៏​យុវ​វ័យ​​មួយ​ចំនួន​​ទាំងស្រី ទាំងប្រុស​នៅ​តែ​ប្រកាន់​យក​ការ​សម្លាប់​ខ្លួន​ដើម្បី​គេ​ច​ចេញពី​​ការ​ឈឺ​ចាប់​របស់​ខ្លួន​ទៅវិញ។ វា​មិន​​មែន​​គ្រាន់​តែ​​តថ​ភាព​ខាង​លើ​នេះ​ទេ តាម​រយៈ​​ចម្រៀង​ដែល​ផលិត​កម្ម​មួយ​ចំនួន​ថត​ផ្តោត​ទៅ​លើ​ស្នេហា​​យុវវ័យ​​នាពេល​បច្ចុ​ប្បន្ន​​ក៏​បាន​រ៉ាយ​រ៉ាប់​ពី​ភ្លើង​​ស្នេហ៍​យុវ​វ័យ​​សម័យថ្មី​ គួរ​ឱ្យ​រិះ​គន់​​ផង​ដែរ ដែល​ដោះ​ស្រាយ​វិបត្តិ​ស្នេហា​ដោយ​ការ​លេប​ថ្នាំ​ ការ​លោតទឹក ​និង​ការ​លោ​ត​ពី​លើ​អគារ​ជាដើម៕