ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាដូ​ក្រឡាប់​ប៉ះ​ចំ​កន្លែង​​អាណិក​ជន​ខ្មែរ​នៅ​ស្រុក​បារាំង​ក្រឡាប់​ស្លាប់​

14 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ឧប្បទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសជនជាតិចិននិងខ្មែរចំនួនបីនាក់របួសធ្ងន់និងស្រាលដោយសារក្រឡាប់រថយន្តដោយឯកឯង ខណៈធ្វើដំណើរទៅកាន់ខេត្តរតនគិរីដើម្បីជួប ពិភាក្សាដាក់វិនិយោគទុនលើដំណាំចំការកៅស៊ូ។

គួរកត់សម្គាល់ថានេះជាឧប្បទ្ទវហេតុ ក្រឡាប់​រថ​យន្តលើកទីពីរហើយ ដែលបានកើត​ឡើងក្នុងចំណុចតែមួយដែលកាលពីអំឡុងខែ កក្កដា ២០១១កន្លង​មក​ហេតុការណ៍ក្រឡាប់​នោះ​បណ្តាលឲ្យគ្រួសារអាណិកជនខ្មែររស់​នៅ​ប្រទេសបារាំងចំនួន៤នាក់ត្រូវបាត់បង់ជីវិត និង​ប្រាំនាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ខណៈ វិលមក​លេង​ស្រុកកំណើតជួបជុំបងប្អូន​ហើយ​ធ្វើដំណើរទេសចរណ៍ដោយរថយន្តប្រាដូពណ៌ ទឹកប្រាក់ទៅខេត្តរតនគិរី។ ចំណែកឧប្បទ្ទវ​ហេតុ​លើកនេះបានកើតឡើងលើជនជាតិចិនចំនួនពីរ នាក់និងខ្មែរម្នាក់ជាអ្នកបកប្រែភាសាឲ្យជនជាតិ ចិន។

ពួកគេបានធ្វើដំណើរដោយរថយន្តប្រាដូស៊េរី ២០០៨ពណ៌ខ្មៅ ចេញពីរាជធានីភ្នំពេញឆ្ពោះ​ទៅខេត្តរតនគិរីក្នុងបំណងជួបពិភាក្សាដាក់វិនិ យោគទុនលើដំណាំចំកាកៅស៊ូ តែបាន​ក្រឡាប់​រថយន្តដោយខ្លួនឯង ខណៈ​ធ្វើ​ដំណើរដល់ចំណុច​ផ្លូវកែងភូមិអូរលាងគ្រួស ឃុំក្បាលរមាស ស្រុក​សេសានតាមបណ្តោយផ្លូវ​ជាតិលេខ៧៨អា​បណ្តាល​ឲ្យជនជាតិចិន​ម្នាក់​របួសធ្ងន់បាក់ដង​កាំបិត និងបែកក្បាល។ រីឯម្នាក់ទៀតរបួស​ស្រាល ចំណែកខ្មែរជាអ្នកបកប្រែភាសាចិន​មិនរងបួសធ្ងន់​ធ្ងរ​ទេ។

តាមព័ត៌មានពីមន្ត្រីប៉ុស្តិ៍ឃុំក្បាលរមាស បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី៩ វិច្ឆិកា ២០១១ ។ ជនជាតិចិនរងគ្រោះទីមួយ​ឈ្មោះ ហួរ កឺស ភេទប្រុស អាយុ៤៤ឆ្នាំ រស់​នៅ​ប្រទេសចិនរបួស​ធ្ងន់ ទីពីរឈ្មោះឈៀង គឹម​ឈុន ភេទប្រុស អាយុ៣៤ឆ្នាំ ខ្មែររស់នៅ​ភ្នំពេញ​ជាអ្នកបក​ប្រែ​របួស​តិច​តួច​និងបុរសជនជាតិ​ចិនម្នាក់ទៀតមិន​បានស្គាល់ឈ្មោះទេដោយ​សារ​អ្នកបកប្រែមិន ឆ្លើយប្រាប់។ អ្នកទាំងបីស្នាក់​នៅ​ខណ្ឌ​មានជ័យរាជធានីភ្នំពេញ។បន្ទាប់ពីគ្រោះ​ថ្នាក់​ចរាចរណ៍​នេះកើតឡើងត្រូវបានប្រជា​ពលរដ្ឋជួយនាំទៅមណ្ឌលសុខភាពឃុំក្បាល​រមាសរួចបញ្ជូនទៅមន្ទីរ​ពេទ្យខេត្ត និងបន្ត​ទៅ​ភ្នំពេញនៅរសៀល​នេះ​ភ្លាមដែរ។ ចំណែករថយន្ត​ត្រូវខូចខាតស្ទើរទាំងស្រុងត្រូវ​បាន​ស្ទូចដាក់រថ​យន្ត​ធុនធំមួយ​គ្រឿង​ដឹកទៅភ្នំពេញដែរ។

មូល​ហេតុ​បែប​ណា​នោះ​មិន​មាន​ការ​អះ​អាង​ជា​ផ្លូវ​ការ​ទេ តែ​សំរាប់​ការ​កត់​សំគាល់​ចំណុច​នេះ​ជា​ផ្លូវកោង​ខ្លាំង​ ហើយ​បាំង​ភ្នំ​ ពេល​ដែល​អ្នក​បើក​បរ​មិន​ស្គាល់​ភូមិ​សាស្ត្រ​ និង​មិន​បង្អង់​ល្បឿន​គឺ​ពិត​ជា​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថ​យន្ត​មិន​ខាន​។ ដូច្នេះ​​នៅ​ចំណុច​នោះ​គប្បី​មន្ត្រី​​ផ្នែក​សាធារណ​ការ​រៀប​ចំ​ជា​ស្លាក​សញ្ញា​សំរាប់​ផ្តល់​ព័ត៌​មាន​​ដល់​អ្នក​បើក​បរ​ផង​ដែរ​ ទើប​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​បាន​ ៕