ខេត្តកណ្តាល ៖ ឃាតកដៃឆៅបានកាប់ប្រហារស្ត្រីចំណាស់ម្នាក់ដែលកំពុងដេកលង់លក់នៅរានហាលលើផ្ទះមិនញញើតដៃ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម បន្ទាប់មកឃាតកបានរត់គេចខ្លួនទៅបាត់ បន្សល់ទុកការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៥ វិច្ឆិកា ២០១១ នៅភូមិត្រពាំងភូមិឃុំពើក ស្រុកអង្គស្នួល ដែលអំពើហិង្សាឃោរឃៅនេះត្រូវបានគេសន្និដ្ឋានជំហានដំបូងថា ជារឿងគំនុំ។
ស្ត្រីចំណាស់រងគ្រោះឈ្មោះឆិល សឿន អាយុ៤៩ឆ្នាំ មុខរបរលក់បាយ និងកាហ្វេ ត្រូវឃាតកកាប់ចំនួនពីរកាំបិតចំកញ្ចឹង.កស្លាប់ភ្លាមៗនៅនឹងកន្លែង។ ស្ត្រីនេះមានប្តីឈ្មោះសួង មាន អាយុ៥៦ឆ្នាំ និងមានកូនបង្កើតចំនួន៤នាក់ ព្រមទាំងកូនចិញ្ចឹម២នាក់ មានទីលំនៅភូមិកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដេកនៅលើផ្ទះ២នាក់កូនស្រីម្នាក់ ប៉ុន្តែគាត់ដេកនៅរានហានខាងមុខ ឯកូនស្រីដេកនៅក្នុងបន្ទប់ផ្សេង ចំណែកឯប្តីរបស់គាត់ដេកនៅផ្ទះផ្សេងមួយទៀត។ ម្យ៉ាងទៀត ដោយសារនៅផ្ទះប្រជាពលរដ្ឋផ្សេងទៀត ដែលស្ថិតនៅជាប់របងគ្នាមានពិធីកាត់ចំណងដៃអាពាហ៍ពិពាហ៍ មានចាក់ធុងបាស់រាំលេងផង កូនៗរបស់គាត់ផ្សេងទៀតបាននាំគ្នាទៅរាំលេងនៅទីនោះ ។ ឆ្លៀតឱកាសឃើញស្ត្រីរងគ្រោះដេកនៅរានហាលលើផ្ទះម្នាក់ឯងបែបនេះ ឃាតកបានឡើងទៅកាប់ប្រហារបណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង ៕
ចែករំលែកព័តមាននេះ