ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​មិន​គោរព​សិទ្ធិ​បុក​គ្នា​នៅ​មុខ​ហាង​គុយទាវ ព្រឹក​ថ្មី ល្ងាច​ស្រស់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ដោយសារ​តែ​ការ​បើក​បរ​មិន​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មកទើប​បណ្ដាល​ឱ្យ​រថយន្ដ​ពីរ​គ្រឿង​ បុក​គ្នា​ពេញទំហឹង​នៅ​កណ្ដាល​ថ្នល់ ហើយ​ជ្រុល​ទៅ​បុក​រាន​ទេវតា​​មុខ​​ហាង​គុយ​ទាវ​រួច​បន្ដ​ទៅ​បុក​បង្គោល​ដងគោម​បំភ្លឺ​ផ្លូវ​ទៅ​មុខ​លែង​រួច។ គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៣​នាទី​ រំលង​អធ្រាត្រ ថ្ងៃ​ទី​​៦ វិច្ឆិកា នៅ​ចំណុច​ផ្លូវ​លេខ​៣១០ កែង​១៤៣ មុខ​ហាង​គុយទាវ «ព្រឹក​ថ្មី ល្ងាច​ស្រស់» ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ប៉ុន្ដែ​មិន​បណ្ដាលឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ទេ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មាន​រថយន្ដ​កាម​រី​ឆ្លាម ស៊េរី​២០០៧ ពណ៌​ទឹកមាស ពាក់​ស្លាក លេខ ភ្នំពេញ ២​M-៨៣៨៣ មាន​អ្នក​ជិះ​ក្នុង​រថយន្ដ​៣​នាក់ ដោយ​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៣ ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ផ្លូវកែង​លេខ​៣១០ ស្រាប់តែ​មាន​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​គ្លូ​ប៊​ល ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ២​R-៥៤០៤ បើក​មក​ពី​ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​​ក្នុង​ល្បឿន​លឿន​ដូច​គ្នា  មិន​គោរព​សិទ្ធិ​គ្នា មក​ដល់​ផ្លូវកែង​មិន​បន្ថយ ល្បឿន​ដូច​គ្នា ដណ្ដើម​គ្នាទៅ​មុន ទើប​ធ្វើ​ឱ្យ​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​បើក​បុក​រថយន្ដ​កាម​រី​ឆ្លាម​ទទឹង​ខ្លួន​ពេញទំហឹង​តែ​ម្ដង ​បណ្ដាល​ឱ្យខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ។ ចំណែក​រថយន្ដ​តាក់ស៊ី​បាន​ជ្រុល​ទៅ​បុក​រាន​ទេវតា​នៅ​ពីមុខ​ហាង​គុយទាវដួល​រលំ  រួច​ជ្រុល​ទៅ​បុក​បង្គោល​ដងគោម​បំភ្លឺ​ផ្លូវ​គៀប​ជាប់​ទៅ​មុខ​លែង​រួច។

រថយន្ដ​តាក់ស៊ី​ម៉ែត្រ​ត្រូវក្រពឹត​​មួយ​ចំហៀង​ខាងស្ដាំ និងរ​បើក​ដំបូល​ខាង​មុខ​ខ្ទេច ចំណែក​រថយន្ដ​កាម​រី​ឆ្លាម​ធ្លាក់​កាង​មុខក្រពឹត​​បើក​ទៅ​មុខ​លែង​រួច​ដូចគ្នា​ ត្រូវ​​បាន​ប៉ូលិស​ចរាចរ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោកដើម្បី​ធ្វើការ​ដោះស្រាយ៕