ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​​សាល​ម៉ាន​នឹង​ត្រូវ​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​​ការ​ពារ​​ប្រទេស​​អារ៉ា​ប៊ី​ សា​អូ​ឌីត

14 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​អារ៉ា​ប៊ី សា​អូ​ឌីត រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣១ តុលា ថា ព្រះ​អង្គ​ម្ចាស់​សាល​ម៉ាន បច្ចុប្បន្ន​ជា​អភិ​បាល​ក្រុង​រី​យ៉ាដ​នឹង​ត្រូវ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ និង​អាកាស​ចរណ៍​របស់​ប្រទេស​។

ព្រះ​អង្គ​ម្ចាស់​​នោះ​នឹង​កាន់​តំណែង​នេះជំនួស​ព្រះ​អង្គ​ម្ចាស់​ស៊ុល​តង់​ជា​រាជ​ទាយាទ​ផង​ដែរ​ដែល​ចូល​ទិវង្គតកាល​ពី​ថ្ងៃ​ទី​២២ តុលា កន្លង​មក​នេះ​នៅ​ទីក្រុង​ញូវ​យ៉ក​ជា​កន្លែង​ទ្រង់​ទៅ​ព្យាបាល​ព្រះ​រោគ​។

តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ និងអាកាស​ចរណ៍​ត្រូវ​បាន​ចាត់​ទុក​ថា ជា​តំណែង​ដ៏​សំខាន់​​មួយ​ក្នុង​ចំណោម​តំណែង​សំខាន់​​បំផុត​ទាំង​ឡាយ​របស់​ព្រះ​រាជា​ណា​ចក្រ​ដែល​សំបូរ​​ដោយ​ប្រេង​កាត​នេះ​។ អារ៉ា​ប៊ី សា​អូ​ឌីត​ ទទួល​ការ​​ផ្គត់​ផ្គង់​​អាវុធ​ពី​បណ្តា​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​។

ប្រទេស​អារ៉ា​ប៊ី​ សា​អូ​ឌីត​ មាន​កន្លែង​សក្ការ​បូជា​សំខាន់​៣​កន្លែង​សម្រាប់​ពួក​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជា​ប្រទេស​នាំ​ប្រេង​កាត​ចេញ​ធំ​ជាង​គេ​ទី​មួយ​លើ​ពិភព​លោក​។
ព្រះ​អង្គ​ម្ចាស់​សាល​ម៉ាន​ប្រសូត្រ​ក្នុង​ឆ្នាំ​១៩៣៥​ជា​បុត្រាចុង​ក្រោយ​គេ​មួយ​អង្គ​ដែល​នៅ​មាន​ព្រះ​ជន្ម​របស់​ព្រះ​មហា​ក្សត្រ​អាប់​ឌូឡា ហ្ស៊ីស​អ៊ីបន៍​សា​អ៊ូដ។ ដោយ​ទ្រង់​ជា​អភិ​បាល​ក្រុង​រីយ៉ាដ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦២​មក​ ព្រះ​អង្គ​ម្ចាស់​សាល​ម៉ាន​បាន​ធ្វើ​ឱ្យរាជ​ធានី​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ ហើយ​ទ្រង់​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​ពេល​មាន​ទំនាស់​នានា​ក្នុង​ចំណោម​បណ្តា​សមា​ជិក​គ្រួសារ​រាជ​វង្ស​ដែល​កាន់​ អំណាច​។ ទ្រង់​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ ​ជា​អ្នក​នយោ​បាយ​​ដ៏​ប៉ិន​ប្រសប់​ ហើយមាន​ស្មារតី​ទំនើប ៕